ប្រធាន មន្ទីរ សាធារណការ ខេត្តបន្ទាយមានជ័យ រង ការចោទប្រកាន់ថា ធ្វើ ផ្លូវ គ្មាន គុណភាព និង ពុករលួយ

0
304

ភ្នំពេញៈ លោក សុក ចាន់ថា ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បាន រង ការចោទប្រកាន់ថា បាន ឃុបឃិត ជាមួយ មន្ត្រី មួយចំនួន ប្រព្រឹត្ត អំពើពុករលួយ ក្នុងការ ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ ឌី ប៊ី អេស ធី (DBST) ប្រវែង ជាង បួន គីឡូម៉ែត្រ ស្ថិតនៅ ជុំវិញ តំបន់ ច្រក ស្ទឹង បត់ ពោលគឺ ផ្លូវ មិនមាន គុណភាព ដោយ ក្នុង រយៈពេល ជាង ៣ ខែ ក៍ ចាប់ផ្តើម ខូច ផ្លូវ បណ្ដើរៗ ទៅហើយ ។ ប៉ុន្តែ លោក សុក ចាន់ថា បាន ច្រានចោល និង បដិសេធ ចំពោះ ការចោទប្រកាន់ នេះ ថា គឺ មិន ពិត នោះទេ ។

រូបថតខាងស្តាំ ៖ សុក ចាន់ថា ប្រធានមន្ទីរសាធារណការ ខែត្របន្ទាយមានជ័យ (រូបថតឯកសារ)

មន្ត្រី បម្រើការ នៅ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បាន ឲ្យ ដឹងថាៈ ផ្លូវ កៅស៊ូ ឌី ប៊ី អេស ធី (DBST. Double Bituminous Surface Treatment) ដែលមាន ប្រវែង ចំនួន ៤.០២៥ ម៉ែត្រ ( ស្មើនឹង ៤ គីឡូម៉ែត្រ ជាង ) ដែលមាន ទទឹង ៨ ម៉ែត្រ មាន ស្ថាបនា លូ ប្រអប់ និង គំនូស សញ្ញា ចរាចរ ផ្សេងៗ ជាច្រើន មុខ ទៀត ស្ថិតនៅ ជុំវិញ តំបន់ ច្រក ស្ទឹង បត់ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំពើពុករលួយ នៃ ការធ្វើ ផ្លូវ នេះ ដែលមាន រយៈពេល ប្រហែល តែ ១០០ ថ្ងៃ ក៍ ចាប់ផ្តើម ខូច ផ្លូវ បណ្ដើរៗ ទៅហើយ ដោយសារ “ ចាក់ ស្ដើង ស៊ី ក្រាស់ ” ។

ប្រភព បាន បន្តថាៈ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន យល់ព្រម តាម សំណើ របស់ ក្រសួង សាធារណការ និង ដឹកជញ្ជូន ក្នុង ការប្រគល់ កិច្ចសន្យា ជូន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ដើម្បី ធ្វើ ការងារ ស្ថាបនា ផ្លូវ ដោយ ក្រាល កៅស៊ូ ឌី ប៊ី អេស ធី (DBST) ប្រវែង ៤.០២៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថាបនា លូ ប្រអប់ មុខ មួយ ទំហំ មុខកាត់ ២,៥ ម៉ែត្រ គុណ នឹង ១,៥ ម៉ែត្រ ប្រវែង ១២ ម៉ែត្រ ចំនួន ៨ កន្លែង គូស គំនូស សញ្ញា ចរាចរ ចំនួន ១.៤០២ ម៉ែត្រការ៉េ ស្ថាបនា ស្លាក សញ្ញា ចរាចរ ចំនួន ៣៨ ស្លាក និង ដាំ បង្គោល នាំ ផ្លូវ ចំនួន ៨៤ ដើម ចន្លោះ គ . ម 00+000 ដល់គ . ម ០៤+០៧៥ ស្ថិតនៅ ជុំវិញ តំបន់ ច្រក ស្ទឹង បត់ ក្នុង សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខែត្រ បន្ទាយមានជ័យ ក្នុងតម្លៃ ចំនួន ៤.៣០១.០០០.០០០ រៀល ( បួន ពាន់ បី រយ មួយ លាន រៀល គត់ ) ជា តម្លៃ កិច្ចសន្យា ។ ដោយ មើលឃើញ ការសាងសង់ ផ្លូវ គ្មាន គុណភាព ដែលមាន កម្រាស់ ស្តើង ដូច ស្លឹក ស្រូវ ហើយ បាន ខូចខាត នៅខាងមុខ ហាង សាំង មួយកន្លែង នោះ ត្រូវ ខាង មន្ទីរ ចុះទៅ ជួសជុល ពេលយប់ ស្ងាត់ៗ ។

លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ

ចំណែក លោក សុក ចាន់ថា ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ ប្រាប់ រស្មី កម្ពុជា កាលពី ព្រឹក ថ្ងៃទី ២៧ ខែសីហា នេះ ថាៈ ចំពោះ ការចោទប្រកាន់ នេះ គឺ មិន ពិត នោះទេ ។
លោក បាន បញ្ជាក់ថាៈ “ អត់ មាន ប្រព្រឹត្ត ដូចជា ការចោទប្រកាន់ ទេ ហើយ ការងារ បច្ចេកទេស យើង មកជួប គ្នា និយាយ ហើយ ទៅ មើល ទីតាំង បាន យើង យល់ គ្នា បាន លក្ខណៈ បច្ចេកទេស ភាសា ខ្លះ អត់ យល់ និង ពាក្យ ភាសា ខ្លះ មិនមែន ចេះ សរសេរ បាន ណា ហើយ យើង ធ្វើតាម លក្ខណៈ បច្ចេកទេស សៀវភៅ បន្ទុក អី ទាំងអស់ នឹង ហើយ ” ។


ទាក់ទង ករណីនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន មិនអាច សុំ ការអត្ថាធិប្បាយ បានទេ ជុំវិញ ករណី ខាងលើនេះ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here