បុគ្គលិក ពេទ្យ នៅ បន្ទាយមានជ័យ ជាង ៣០ នាក់ ទៀត ឆ្លង កូ វីដ ១៩ និង មេរោគ បំប្លែង ថ្មី ដែល តា

0
441

បន្ទាយ មាន ជ័ យៈ បុគ្គលិក គ្រូពេទ្យ ទាំង ក្របខ័ណ្ឌ ចាស់ និង ថ្មី និង កិច្ចសន្យា ចំនួន ជាង ៣០ នាក់ ទៀត បាន ឆ្លង វីរុស កូ វីដ ១៩ និង ខ្លះ ឆ្លង វីរុស បំប្លែង ថ្មី ដែល តា (Delta) នៅតាម មណ្ឌល ព្យាបាល មន្ទីរពេទ្យ និង មណ្ឌល ច ត្តា ឡី ស័ក នានា នៅក្នុង ខេត្តបន្ទាយមានជ័យ ។


លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធាន មន្ទីរ សុខាភិបាល នៃ រដ្ឋបាលខេត្ត បន្ទាយមានជ័យ បាន ប្រាប់ រស្មី កម្ពុជា ថាៈ បុគ្គលិក ពេទ្យ នៅ ១៤ មណ្ឌល ព្យាបាល មន្ទីរពេទ្យ នានា និង មណ្ឌល ច ត្តា ឡី ស័ក ចំនួន ២២ កន្លែង មកទល់ យប់ នៅ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ នេះ បាន ឆ្លង ជំងឺ កូ វីដ ១៩ ក្នុងនោះ មាន មេរោគ បំប្លែង ថ្មី ដែល តា (Delta) ចំនួន ៣១ នាក់ ។


លោក បាន បន្តថាៈ ចំពោះមុខ មន្ទីរ និង ក្រុមការងារ សុខាភិបាល បាន នាំ បុគ្គលិក ពេទ្យ ទាំង ទៅពិនិត្យ ព្យ បាល នៅ មណ្ឌល សុខភាព និង មន្ទីរពេទ្យ មួយចំនួន ដែល បានរៀបចំ ជាពិសេស ក្នុង ការផ្តល់ កម្លាំងចិត្ត និង លើកទឹកចិត្ត ។
លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត បាន បន្តថាៈ ក្នុង គ្រា បន្ទាន់ នេះដែរ មន្ទីរ និង ក្រុមការងារ ត្រូវ រក គ្រូពេទ្យ ថ្មី មក បំពេញការងារ ត្រង់ កន្លែង ដែល គ្រូពេទ្យ មាន វិជ្ជមាន កូ វីដ ១៩ ដើម្បី ទ្រោល បន្ត បន្ទុក សភាពការណ៍ ប្រយុទ្ធ នឹង ជំងឺ កូ វីដ ១៩ ជាពិសេស មេរោគ បំប្លែង ថ្មី ដែល តា (Delta)៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here