រថយន្ដក្រឡុកស៊ីម៉ងត៍បុកម៉ូតូបណ្តាលឪ្យស្លាប់បុរសម្នាក់

0
130

ភ្នំពេញ: បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តក្រឡុកស៊ីម៉ងត៏ក្រុមហ៊ុនជីបម៉ុង បើកបត់ឆ្លងផ្លូវទៅបុកកិនអូសជា ច្រើនម៉ែត្រ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃ សុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវ ៣២៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

ជនរងគ្រោះមានកាតជាប់នឹងខ្លួនមានឈ្មោះ រីក សុខខែង ភេទប្រុស អាយុ ៣០ ឆ្នាំជាងមុខរបធ្វើការក្រុមហ៊ុន នៅផ្លូវ៥៩៨ជាសុផារ៉ា ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ
ភ្នំពេញ1CM.2121ជិះតែម្នាក់ឯង។


ចំណែករថយន្តក្រឡុកសុីម៉ង់ត៍ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A.0726។ក្រោយកើតហេុតអ្នកបើកបានចុះរត់បាត់។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ598 ទិសដៅពីជើងទៅត្បូង ។លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ៣២៧បានបត់ឆ្វេងដៃទៅទិសខាងកើត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងបុកកិនអូសជាច្រើនម៉ែត្របណ្ដាលឪ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំឲ្យក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here