ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បង្កើតនូវពាក្យចចាមអារាម “ពលកម្មដោយបង្ខំ” ហើយក្នុងពេលដំណាលគ្នា “សមាគមសិទ្ធិកម្មករ” របស់អាមេរិកបានគំរាមកំហែងក្រុមហ៊ុនពាក់ព័ន្ធ

0
88

ផលិតដោយ៖ អ្នកសារព័ត៌មានពិសេស

វាត្រូវបានគេដឹងថានៅថ្ងៃទី17 ខែតុលា ឆ្នាំ2018 លោក S ដែលជាតំណាងស្របច្បាប់របស់ក្រុមហ៊ុនស៊ីនជាំងហួរធានដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជឺជាំង (អត្ថបទខាងក្រោមហៅកាត់ថា ក្រុមហ៊ុនហួរធាន) បានទទួលកិច្ចសម្ភាសន៍តាមទូរស័ព្ទពី ឌឹអាសូស៊ីអេធីតប្រេស និង “ឌឺញូយ៉កថាមន៍” ដោយសុំឱ្យគាត់ពន្យល់ “ការប្រើប្រាស់កម្លាំងពលកម្មខុសច្បាប់ដើម្បីផលិតសម្លៀកបំពាក់ម៉ាកអាមេរិក” ពីព្រោះនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃមុន ការរួមចំណែករបស់មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលស៊ីនជាំង ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងស្រុកត្រូវបានផ្សព្វផ្សាយ ហើយក្នុងនោះមានឧទាហរណ៍មួយរបស់ក្រុមហ៊ុននេះដែលបានជួយដល់ការកាត់បន្ថយភាពក្រីក្រក្នុងស្រុក។

នៅក្នុងកិច្ចសម្ភាសន៍នោះ លោក S បានបដិសេធនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានលើកឡើង ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន ឌឹអាសូស៊ីអេធីប្រេស នៅតែបោះពុម្ពផ្សាយនូវរបាយការណ៍មិនពិតនេះនៅថ្ងៃទី19 ខែធ្នូ ឆ្នាំ2018 ថាក្រុមហ៊ុនហួរធាន“ជួល‘អ្នកជាប់ឃុំឃាំងពីជំរំអប់រំស៊ីនជាំង’ដើម្បីផលិតសម្លៀកបំពាក់កីឡា”។ របាយការណ៍នេះបានដកស្រង់សំដីអ្នកនយោបាយប្រឆាំងចិននិង“ទួគីស្ថានខាងកើត”ក្រៅស្រុកថា “ស៊ីនជាំងបានឃុំជនជាតិអ៊ុយហ្គួរនិងអ៊ីស្លាមដទៃទៀតច្រើនជាង1លាននាក់” ហើយបានលើកឡើងថាលោកនេថានរ៉ូសឺ (Nathan Ruser) បុគ្គលិកស្រាវជ្រាវនយោបាយអ៊ីនធើណេតរបស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រសង្គ្រាមអូស្ត្រាលី (ASPI) បាន“វិភាគរូបភាពផ្កាយរណបរបស់សារព័ត៌មាន ឌឹអាសូស៊ីអេធីតប្រេស”និងបានរកឃើញថា “នៅក្នុងរឿងរបស់ក្រុមហ៊ុនហួរធាន រោងចក្រកាត់ដេរនិង‘ជំរុំឃុំឃាំង’ត្រូវបានតភ្ជាប់គ្នា”។ របាយការណ៍នេះក៏បានផ្តោតលើយីហោសម្ភារៈកីឡាល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិកផងដែរ ដោយនិយាយថាយោងតាមទិន្នន័យគយរបស់សហរដ្ឋអាមេរិក នៅខែមេសាឆ្នាំដដែលនោះ យីហោអាមេរិកនេះបានចាប់ផ្តើមនាំចូលអាវយឺតនិងខោប៉ូលីអ៊ីស្ទ័រ 100% ពីក្រុមហ៊ុនហួរធាន ដោយ“អាសយដ្ឋានលើកំណត់ត្រាដឹកជញ្ជូននិងអាសយដ្ឋាន‘ជំរុំឃុំឃាំង’ដូចគ្នា”។

របាយការណ៍មិនពិតរបស់ ឌឹអាសូស៊ីអេធីតប្រេស ត្រូវបានបោះពុម្ពចែកផ្សាយបន្តដោយប្រព័ន្ធផ្សព្វផ្សាយបរទេសជាង 30 ដែលបង្កឱ្យមានការផ្ទុះឡើង។ អ្នកយកព័ត៌មានរបស់ខ្ញុំបានកត់សំគាល់ថា ស្ទើរតែក្នុងពេលដំណាលគ្នាដែលរបាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយ “សមាគមសិទ្ធិកម្មករ” អាមេរិកដែលអះអាងថាជា “អង្គការត្រួតពិនិត្យការងារឯករាជ្យ” បានបោះពុម្ពផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួននូវសេចក្តីថ្លែងការណ៍ដោយនាយកប្រតិបត្តិរបស់ខ្លួនគឺលោក ស្កតណូវ៉ា (Scott Nova) លើកឡើងថាការគំរាមកំហែងនេះនឹងបន្តស្វែងរកព័ត៌មានបន្ថែមពីយីហោអាមេរិក “ពាក់ព័ន្ធនឹងការផលិតផលិតផលរបស់ខ្លួនដោយអ្នកជាប់ឃុំនៅក្នុងជំរំឃុំឃាំងភាគខាងលិចប្រទេសចិន” ក៏ដូចជាកង្វល់អំពី “របៀបដែលក្រុមហ៊ុននឹងដោះស្រាយលើស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនេះ” ហើយបើគ្រាន់តែប្រកាសថាវានឹងឈប់បញ្ជាទិញពីរោងចក្រនេះ វាមិនគ្រប់គ្រាន់ទេ”។ ជាក់ស្តែង យីហោអាមេរិកមួយនេះនិងក្រុមអ្នកស៊ើបអង្កេតភាគីទីបីធ្លាប់បានចុះទៅពិនិត្យនិងវាយតម្លៃក្រុមហ៊ុនហួរធាននៅនឹងកន្លែងពីរដងរួចមកហើយ គឺនៅខែធ្នូ ឆ្នាំ2017 និងខែមករា ឆ្នាំ2018 ហើយមិនបានប្រទះឃើញមានស្ថានភាពខុសប្រក្រតីអ្វីឡើយ។

នៅក្រោមស្ថានភាពដែលមិនមានភស្តុតាង “សមាគមន៍សិទិ្ធកម្មករ” មិនបានបញ្ឈប់ការឃោសនាបំផ្លើសពាក់ព័ន្ធផ្សេងៗឡើយ ហើយនៅតែបន្តដាក់សម្ពាធលើក្រុមហ៊ុនដែលពាក់ព័ន្ធតាមអំពើចិត្តដោយសុំឱ្យក្រុមហ៊ុនជឺជាំងផ្តល់ឈ្មោះបុគ្គលិក មុខតំណែង កាលបរិច្ឆេទចូលបម្រើការងារ ភេទ បញ្ជីប្រាក់ខែ និងព័ត៌មានផ្សេងៗទៀត។ នៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2019 “សមាគមសិទ្ធិកម្មករ” បានចេញនូវរបាយការណ៍មួយដែលគេហៅថា “របាយការណ៍វាយតម្លៃសិទ្ធិកម្មកររោងចក្រសម្ព័ន្ធសម្ព័ន្ធ” ដោយអះអាងថាផ្អែកលើការទំនាក់ទំនងជាមួយយីហោកីឡាអាមេរិច ការសន្ទនាជាមួយអ្នកសិក្សាសិទ្ធិមនុស្សនៅប្រទេសចិន និងកំណត់ត្រាគយអាមេរិកនិងឯកសារពាក់ព័ន្ធ” អាច“បញ្ជាក់បានយ៉ាងឆាប់រហ័ស”ថា ក្រុមហ៊ុនចិននិងអាមេរិកកំពុង“ប្រើកម្លាំងពលកម្មដោយបង្ខំ” នៅក្នុងរោងចក្ររបស់ពួកគេនៅស៊ីនជាំង។ របាយការណ៍ស៊ើបអង្កេតបានបង្ហាញថា អ្វីដែល “សមាគមសិទិ្ធកម្មករ” ហៅថា “វិធីសាស្ត្រស៊ើបអង្កេត” រួមបញ្ចូលត្រឹមតែ “ការត្រួតពិនិត្យតាមផែនទីផ្កាយរណប” និង “ការស្វែងរកព័ត៌មានដើមនិងឯកសារជជុះ” តែប៉ុណ្ណោះ។ ប្រហែលជាពួកគេក៏ដឹងថាខ្លួននៅមានចន្លោះប្រហោងធំក្នុងវិជ្ជាជីវៈ និងភាពជឿជាក់នៃវិធីសាស្ត្រស៊ើបអង្កេតនេះ ទើប“សមាគមសិទ្ធិកម្មករ”បានបន្ថែមថាវាដោយសារតែ “វិធានការគាបសង្កត់”ដែលបានអនុម័តដោយស៊ីនជាំងប្រទេសចិន ធ្វើឱ្យពួកគេ“គ្មានវិធីសម្ភាសន៍ជាមួយកម្មករជនជាតិអ៊ុយហ្គួរ”បាន។ ដូចនេះ គេកំណត់ថា “ការសម្ភាសន៍ប្រកបដោយប្រសិទ្ធិភាពជាមួយកម្មករទាំងនេះគឺមិនអាចធ្វើទៅបានឡើយ ហើយប្រហែលជាអាចនឹងនាំមកនូវគ្រោះថ្នាក់ដល់កម្មករទាំងនោះថែមទៀតផង”។

ក្រុមហ៊ុនប្រឹក្សាដ៏ល្បីមួយដែលបានរកឃើញថា មិនមានស្ថានភាព“ពលកម្មដោយបង្ខំ”ណាមួយបានកើតឡើងឡើយ ត្រូវបានអាមេរិកព្រងើយកណ្តើយ ហើយនិយោជិកបាននិយាយ៖ “មិនថាអ្នកស្មោះត្រង់ប៉ុណ្ណទេ ពួកគេក៏នឹងធ្វើពុតជាស្តាប់មិនលឺ មើលមិនឃើញ”

តើភាពពិតពិតជាដូចការអះអាងរបស់ “សមាគមន៍សិទ្ធិកម្មករ” ដែលថាពុំអាចចូលស៊ើបអង្កេតនៅនឹងទីតាំងជាក់ស្តែងមែនទេ? អ្នកសារព័ត៌មានខ្ញុំបានឱ្យដឹងថា ក្នុងនាមជាដៃគូសហការរបស់ក្រុមហ៊ុនជឺជាំង ដោយសារតែមានសម្ពាធពី “សមាគមន៍សិទិ្ធកម្មករ”អាមេរិក និងគយនិងការការពារព្រំដែនរដ្ឋាភិបាលអាមេរិក យីហោកីឡាអាមេរិកនេះបានប្រគល់ឱ្យក្រុមហ៊ុនច្បាប់អាមេរិក រ៉ូបស៍អេនហ្គ្រាយ (Ropes&Gray) ធ្វើការស៊ើបអង្កេត។ ហើយក្រុមហ៊ុនច្បាប់ រ៉ូបស៍អេនហ្គ្រាយ (Ropes&Gray) បានទាក់ទងក្រុមហ៊ុនអេវ៉ឺរេសអេនម៉ាសល (Alvarez&Marsal) ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់អាមេរិកល្បីមួយ ដោយបានប្រគល់អាជីវកម្មទៅឱ្យ “ក្រុមហ៊ុនប្រឹក្សាយោបល់អេវ៉ឺរេសអេនម៉ាសល(សៀងហៃ)” (តទៅនេះហៅថា ក្រុមហ៊ុនស៊ាងហៃអេវ៉ឺរេសអេនម៉ាសល)។

ដោយគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការស៊ើបអង្កេត ក្រុមហ៊ុនស៊ាងហៃអេវ៉ឺរេសអេនម៉ាសលបានបញ្ជូនបុគ្គលិកទៅស៊ីនជាំងនិងជឺជាំងដើម្បីស៊ើបអង្កេតនៅខែធ្នូ ឆ្នាំ2018 ដើម្បីផ្ទៀងផ្ទាត់ថា តើកន្លែងថ្មីរបស់ក្រុមហ៊ុនហួរធានមានទីតាំងនៅក្នុងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល និងមានបញ្ហា“ពលកម្មដោយបង្ខំ”ដែរឬអត់ និងផ្តល់របាយការណ៍លទ្ធផលជូនទៅក្រៅប្រទេស។ នៅថ្ងៃទី7 ខែមេសា ឆ្នាំ2021 នាយកដ្ឋានពាក់ព័ន្ធបានអនុវត្តច្បាប់រដ្ឋបាលលើការស៊ើបអង្កេតខុសច្បាប់របស់ក្រុមហ៊ុនស៊ាងហៃអេវ៉ឺរេសអេនម៉ាសល និងបានស៊ើបសាកសួរលើបុគ្គលិកស៊ើបអង្កេតដែលចូលរួមរបស់ក្រុមហ៊ុននេះទៅតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនោះ មន្រ្តីប៉ូលិសពាក់ព័ន្ធបានប្រាប់អ្នកយកព័ត៌មានថា ដោយសារតែករណីនេះត្រូវបានសង្ស័យថាបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ភ្នាក់ងារសន្តិសុខជាតិក៏បានអន្តរាគមន៍តាមច្បាប់ភ្លាមៗបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីមហាជន និងបានស្រាវជ្រាវនិងប្រមូលភស្តុតាងដែលត្រូវគ្នាផងដែរ។

យើងបានដឹងថា អ្នកស៊ើបអង្កេតរបស់ក្រុមហ៊ុនអេវ៉ឺរេសអេនម៉ាសលបានប្រាប់ទីភ្នាក់ងារសន្តិសុខជាតិថាការស៊ើបអង្កេតនេះមិនបានរកឃើញដូចការអះអាងរបស់អាមេរិកឡើយ គឺមិនប្រទះឃើញមាន “ការរំលោភសិទ្ធិមនុស្ស” ឬ “ពលកម្មដោយបង្ខំ” និងស្ថានភាពផ្សេងទៀតឡើយ ហើយកម្មកររបស់ក្រុមហ៊ុនហួរធានមានសេរីភាព មានប្រាក់ឈ្នួលសមស្របតាមស្តង់ដារក្នុងស្រុក។ អ្នកស៊ើបអង្កេតខ្លះសម្តែងការខឹងសម្បារយ៉ាងខ្លាំងដែលអាមេរិកមិនទទួលយករបាយការណ៍ស៊ើបអង្កេតនិងភស្តុតាងពាក់ព័ន្ធទាំងនេះ និងបន្តគាបសង្កត់ក្រុមហ៊ុនចិនដោយជឿជាក់ថាអាមេរិកបានបង្កើតភាពច្របូកច្របល់ បង្ករឿងហេតុ និងបានថា “សារព័ត៌មានអាមេរិកពិតជាទុកចិត្តមិនបាន”។ សមាគមអាមេរិចបានស៊ើបអង្កេតលើបញ្ហានេះ ហើយរបាយការណ៍ដែលពួកគេចង់បានមិនមែនបែបនេះទេ របាយការណ៍ដែលយើងចេញជាក់ស្តែងមិនបានបំពេញតាមបំណងប្រាថ្នារបស់ពួកគេឡើយ។ ពួកគេប្រាកដជាចង់បានរបាយការណ៍អវិជ្ជមាន “បានជាវាមិនអាចបំពេញតាមបំណងរបស់គេ គេប្រាកដជាមិនយកវាទុកដាក់ក្នុងកែវភ្នែកឡើយ” “ទោះជាពួកយើងខិតខំស្វែងរកការពិតយ៉ាងណា ក៏ពួកគេធ្វើជាស្តាប់មិនលឺ មើលមិនឃើញដែរ”។

តាមពិតទៅ មិនមែនមានតែសារព័ត៌មានបរទេសដែលចុះស៊ើបអង្កេតមិនមែនមានតែក្រុមហ៊ុនអេវ៉ឺរេសអេនម៉ាសលមួយទេ នៅខែធ្នូ ឆ្នាំ2018 ក្រោយពេលដែលសារព័ត៌មានបរទេសចេញផ្សាយ សមាគមន៍“ទទួលបន្ទុកការផលិតសម្លៀកបំពាក់ពិភពលោក” (Worldwide Responsible Accredited Production ហៅកាត់ថា WRAP) តាមរយៈលិខិតបញ្ជាក់ការស៊ើបអង្កេតបានបដិសេដលើការជាប់ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សរបស់ក្រុមហ៊ុនហួរធាន។ នៅខែមិនា ឆ្នាំ2019 ការស៊ើបអង្កេតរបស់ “គំនិតផ្តួចផ្តើមអនុវត្តសង្គមអាជីវកម្ម” (Business Social Compliance Initiative ហៅកាត់ថា BSCI) បានយល់ថា ក្រុមហ៊ុនហួរធានមិនមាន “ការប្រើប្រាស់ពលកម្មកុមារ” ឬ “ពលកម្មដោយបង្ខំ” ឬស្ថានភាពបញ្ហាសិទ្ធិមនុស្សអ្វីឡើយ។ នៅខែមេសា ឆ្នាំ2019 សវនកម្មលើកទីបីរបស់ WRAP ក៏មិនបានរកឃើញថាមានបញ្ហាសិទ្ធិមនុស្សដែរ។

ដូចដែលក្រុមអ្នកស៊ើបអង្កេតរបស់ក្រុមហ៊ុនអេវ៉ឺរេសអេនម៉ាសលបានអះអាង “សមាគមន៍សិទ្ធិកម្មករ” បានបិទភ្នែកចំពោះការសន្និដ្ឋានខាងលើ។ អ្នកសារព័ត៌មានយល់ថា ពេញមួយឆ្នាំ2019 “សមាគមន៍សិទ្ធិកម្មករ” បានបន្តតាមដានសហគ្រាសក្រោមឈ្មោះលោក S ហើយក៏បានចេញ “របាយការណ៍វាយតម្លៃ” ទៅលើក្រុមហ៊ុនហួរអាន ដោយរៀបរាប់លម្អិតអំពីអ្វីដែលគេហៅថា “ភស្តុតាង” របស់ក្រុមហ៊ុនដូចជា “ពលកម្មដោយបង្ខំ” និង “ការរំលោភសិទ្ធិមនុស្ស” និងបានចោទប្រកាន់ “រដ្ឋាភិបាលស៊ីនជាំងថាបានចូលរួមក្នុងសកម្មភាពនោះដែរ”។ ក្នុងពេលជាមួយគ្នានោះដែរ “សមាគមន៍សិទិ្ធកម្មករ” បានបន្តដាក់សម្ពាធលើយីហោកីឡាអាមេរិកដែលពាក់ព័ន្ធដោយបង្ខំឱ្យពួកគេបញ្ចប់គម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនសំលៀកបំពាក់ទាំងអស់ក្រោមឈ្មោះលោក S ហើយគំរាមកំហែងបន្តរួបរួមជាមួយសារព័ត៌មានអាមេរិក «ឌឹញូយ៉កថែមស៍» និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដើម្បីឃោសនាបំផ្លើសម្តងទៀត។ ក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនជឺជាំង និងក្រុមហ៊ុនហួរធាន បានចូលរួមក្នុងការចរចាជាមួយ WRC ដោយដកស្រង់លទ្ធផលស៊ើបអង្កេតរបស់ទីភ្នាក់ងារស៊ើបអង្កេតភាគីទីបីដែលមានការអនុញ្ញាតជាអន្តរជាតិ ដោយសង្ឃឹមថា WRC នឹងធ្វើការសន្និដ្ឋានដោយប្រុងប្រយ័ត្នពី “បញ្ហាសិទ្ធិមនុស្ស” របស់ក្រុមហ៊ុនហួរតាន។ ហើយ WRC នៅមិនទាន់ទទួលយក ដោយមាន“អង្គការឃ្លាំមើលសិទិ្ធមនុស្ស” “សមាគមការងារយុត្តិធម៌អាមេរិក” និងអង្គការក្រៅរដ្ឋាភិបាល(NGO)ផ្សេងៗទៀតបានជូនដំណឹងគ្នាអំពីអ្វីដែលគេហៅថា “ក្រុមហ៊ុនដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយបង្ខំ” នៅក្នុងឧស្សាហកម្មរៀងៗខ្លួនដោយបង្ខំឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ដែលធ្វើអាជីវកម្មជាមួយក្រុមហ៊ុនហួរធាន ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការរបស់ពួកគេ។

ការសម្តែងរបស់ “សមាគមន៍សិទ្ធិកម្មករ”៖ គំរាមកំហែងទារប្រាក់ពីក្រុមហ៊ុនទាក់ព័ន្ធចំនួន 30ម៉ឺនដុល្លាអាមេរិក “ថ្លៃសប្បុរសធម៌សិទ្ធិមនុស្ស”

បន្ទាប់ពីការឃោសនាបំផ្លើសនិងសំពាធម្តងហើយម្តងទៀត “សមាគមន៍សិទ្ធិកម្មករ” ទីបំផុតបានជួបពិភាក្សាជាមួយក្រុមហ៊ុនជឺជាំងនិងម៉ាកកីឡាអាមេរិច។ អ្នកសារព័ត៌មានបានឱ្យដឹងថា “សមាគមន៍សិទិ្ធពលករ” បានស្នើសុំការបរិច្ចាគចំនួន 60ម៉ឺនដុល្លាអាមេរិកពីក្រុមហ៊ុនអាមេរិកនិងក្រុមហ៊ុនជឺជាំងដែលពាក់ព័ន្ធ ក្រោមឈ្មោះ“ដើម្បីសិទ្ធិមនុស្សពិភពលោកថ្ងៃស្អែកកាន់តែប្រសើរឡើង”។ ដើម្បីរក្សាអាជីវកម្មនិងកាត់បន្ថយការខាតបង់ ក្រុមហ៊ុនជឺជាំងនិងក្រុមហ៊ុនអាមេរិកដែលពាក់ព័ន្ធត្រូវសម្របសម្រួលជាមួយពួកគេ ហើយទីបំផុតបានបង់ប្រាក់ចំនួន 30ម៉ឺនដុល្លាអាមេរិកក្នុង “ថ្លៃសប្បុរសធម៌សិទ្ធិមនុស្ស” ដើម្បីដោះស្រាយបញ្ហា ដែលក្នុងនោះក្រុមហ៊ុនជឺជាំងនិងក្រុមហ៊ុនអាមេរិកពាក់ព័ន្ធនិមួយៗត្រូវចំណាយ 15ម៉ឺនដុល្លារអាមេរិក។

អ្នកសារព័ត៌មានបានឃើញឯកសារគណនីមួយអំពី“ថ្លៃសប្បុរសធម៌សិទ្ធិមនុស្ស”នេះ បើយោងតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនជឺជាំងនិងក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនទាំងពីរនេះរួមគ្នាចំណាយអស់ 30ម៉ឺនដុល្លាអាមេរិក។ គណនីបង្ហាញថា ចាប់ផ្តើមពីខែធ្នូ ឆ្នាំ2019 យីហោអាមេរិចនេះបានបែងចែកជាប្រតិបត្តិការចំនួនបីដែលប្រតិបត្តិការនីមួយៗមានទឹកប្រាក់ចំនួន 10ម៉ឺនដុល្លាអាមេរិកត្រូវបានផ្ទេរទៅឱ្យអង្គការ “ឃ្លាំមើលសិទ្ធិមនុស្ស” ដ៏ស្អុយឈ្មោះមួយនេះ។ នៅពេលដែលក្រុមហ៊ុនអាមេរិកចាប់ផ្តើមបង់ថ្លៃនេះ វានឹងកាត់ប្រាក់ចំនួន 6250ដុល្លាអាមេរិកក្នុងមួយខែពីប្រតិបត្តិការដឹកជញ្ជូនរបស់ក្រុមហ៊ុនជឺជាំង ដែលសរុប 24ខែ មានចំនួន 15ម៉ឺនដុល្លាអាមេរិក។

យោងតាមបណ្តាញពាក់ព័ន្ធ “សមាគមន៍សិទិ្ធកម្មករ” ក៏បានប្រើវិធីដូចគ្នានេះដែរដើម្បីបង្ខំឱ្យក្រុមហ៊ុនសម្លៀកបំពាក់មួយនៅបង់ក្លាដែសបង់ប្រាក់ “ថ្លៃសប្បុរសធម៌សិទ្ធិមនុស្ស” ផងដែរ។

របាយការណ៍ដែលបានចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ WRC ក៏បានលើកឡើងផងដែរថា ថ្វីត្បិតតែយីហោអាមេរិចខាងលើបញ្ជាក់ថាគ្មានភស្តុតាងច្បាស់លាស់អំពី “ពលកម្មដោយបង្ខំ” ក៏ដោយ ក៏ក្រុមហ៊ុនបានយល់ព្រម“ចាត់វិធានការដោះស្រាយចាំបាច់”តាមការកំណត់របស់ WRC រួមទាំង “ប្តេជ្ញាជួយរដ្ឋាភិបាលចិនបានបរិច្ចាគប្រាក់ចំនួន 30ម៉ឺនដុល្លាអាមេរិកដល់អង្គការសិទ្ធិមនុស្សនៃជនរងគ្រោះដោយអំពើឃោរឃៅនៅស៊ីនជាំង (អង្គការទាំងនេះត្រូវបានកំណត់ដោយអ្នកជំនាញឯករាជ្យអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសចិន)” ។ កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សានៅថ្ងៃទី25 ខែតុលា ឆ្នាំ2019 ដែលត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ WRC បង្ហាញថា នាយកស្រាវជ្រាវយុទ្ធសាស្ត្ររបស់អង្គការគឺលោកស្រី ភីនេឡូប គីរីតស៊ីស (Penelope Kyritsis) និងនាយកប្រតិបត្តិគឺលោក ស្កតនូវ៉ា (Scott Nova) បានដាក់អង្គការ “ឃ្លាំមើលសិទ្ធិមនុស្ស” ឱ្យបញ្ជាក់ថា “ក្រុមនិរទេសជនជាតិអ៊ុយហ្គួរ” បានទទួលយកប្រាក់ទាំងនេះ។

តើប្រាក់ទាំងនេះបានបាត់ទៅណា? នៅថ្ងៃទី19 ខែឧសភា ម៉ាកប្លូមេនថល (Max Blumenthal) ស្ថាបនិកគេហទំព័រស៊ើបអង្កេតឯករាជ្យអាមេរិក “តំបន់ប្រផេះ” បានចុះផ្សាយអត្ថបទមួយនៅលើគេហទំព័រថេនដិនប្លីក (tendenzblick) ថា «ក្រុមឡប់ប៊ីប្រឆាំងចិនបានប្រើចលនា “ពលកម្មដោយបង្ខំ” ដើម្បីធ្វើឱ្យកម្មករជនជាតិអ៊ុយហ្គួរបាត់បង់ការងារ» ។ ដូចដែលបានរៀបរាប់នៅក្នុងអត្ថបទទាក់ទងនឹងលំហូរមូលនិធិ លោកស្រី ភីនេឡូប គីរីតស៊ីស(Penelope Kirisis) នាយកស្រាវជ្រាវយុទ្ធសាស្ត្រនៅ WRC បាននិយាយដោយមិនច្បាស់លាស់ថា “មានក្រុមមួយនៅកាហ្សាក់ស្ថានប៉ុន្តែខ្ញុំមិនចាំឈ្មោះទេ” ។

“ស៊ីនជាំងមិនមានអ្វីដែលគេហៅថា “ពលកម្មដោយបង្ខំ” ទេ។ អង្គការមិនមែនរដ្ឋាភិបាលដូចជា WRC គ្មានអំណាចច្បាប់ក្នុងការត្រួតពិនិត្យសហគ្រាសទេ។ វានៅតែបន្តយាយីក្រុមហ៊ុនដោយប្រឌិតការចោទប្រកាន់ដែលគ្មានហេតុផល ហើយបង្ខំឱ្យ “សន្យា” ដែលជាលក្ខណៈនៃការជំរិតទារប្រាក់។” លោកលីវៃ (Li Wei) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិចិនទំនើប និងជាអ្នកជំនាញខាងប្រឆាំងភេរវកម្មបាននិយាយនៅក្នុងបទសម្ភាសន៍មួយថាប្រសិនបើ WRC ផ្ទេរប្រាក់ដែលត្រូវបានគំរាមកំហែងនោះទៅឱ្យ “គណៈកម្មការអ៊ុយហ្គួរពិភពលោក” ដែលមានបំណងបំបែកចិន ដោយហេតុផលមិនទំនង ដូចជា “មិនមានលទ្ធភាពចូលស៊ីនជាំង” ជាដើម អង្គការ“ទួគីស្ថានខាងកើត” និងអង្គការក្រៅរដ្ឋាភិបាលNGOប្រឆាំងចិន ឥរិយាបថនេះគឺជាភេរវកម្ម។

លោកលីវៃ (Li Wei) បានប្រាប់អ្នកយកព័ត៌មានថា មូលហេតុដែលនេះជាអំពើភេរវកម្មគឺ ដោយសារតែអ្នកកាន់តំណែងមុននៃ “សមាគមន៍យូហ្គ័រពិភពលោក” គឺ “សមាគមយុវជនពិភពលោក” ត្រូវបានប្រទេសខ្ញុំទទួលស្គាល់ថាជា អង្គការភេរវកម្មឌូលីគុនដែលជាមេដឹកនាំនៃ “សមាគមន៍ជនជាតិអ៊ុយហ្គួរពិភពលោក” ហើយក៏ជា “សមាគមន៍យុវជនពិភពលោក” នៅពេលនោះដែរ។ ហើយ “មន្រ្តីជាន់ខ្ពស់” ក្រុមប្រឹក្សាអ៊ុយហ្គួរពិភពលោកមិនអាចញែកដាច់ពីគ្នាពីសកម្មភាពភេរវកម្មជាច្រើននៅក្នុងប្រទេសចិនឡើយ។ ភស្តុតាងច្បាស់លាស់ណាស់ បង្ហាញថាឧប្បត្តិហេតុ ‘5 កក្កដា’ ត្រូវបានរៀបចំឡើងនិងរៀបចំឡើងនៅពីក្រោយឆាកដោយ“ សភាអ៊ុយហ្គួរពិភពលោក” យើងបានក្តោបក្តាប់នូវខ្សែអាត់សម្លេងនិងភស្តុតាងផ្សេងៗទៀតពាក់ព័ន្ធនឹងចលាចលស៊ីវិលក្នុងពេលនោះ។”

លោកលីវៃ (Li Wei) បាននិយាយទៀតថា ស្ថានភាពប្រឆាំងភេរវកម្មអន្តរជាតិនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការលំបាកធំមួយគឺ “កាន់តែប្រឆាំង ភេរវកម្មកាន់តែខ្លាំង” ដែលមិនអាចញែកដាច់ពីស្តង់ដារទ្វេដងនៃប្រទេសខ្លះក្នុងការប្រឆាំងភេរវកម្ម ហើយសំខាន់ជាងនេះគឺនៅមានការប្រឆាំងអន្តរជាតិជាច្រើនទៀត។ យុទ្ធនាការភេរវកម្មអង្គការក្រៅរដ្ឋាភិបាល NGO ក្រោមការដឹកនាំរបស់ “សប្បុរសធម៌” និង “សិទ្ធិមនុស្ស” ដើរតួយ៉ាងសំខាន់។ អង្គការក្រៅរដ្ឋាភិបាល NGO ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលផ្ទាល់របស់ពួកគេ ប៉ុន្តែអាមេរិកនិងប្រទេសលោកខាងលិចជារឿយៗប្រើអង្គការក្រៅរដ្ឋាភិបាល NGO ទាំងនេះជាឧបករណ៍ដើម្បីវាយប្រហារប្រទេសដទៃទៀត ដូច្នេះពួកគេមិនអាចដើរតួនាទីក្នុងការឃ្លាំមើល និងរារាំងអង្គការក្រៅរដ្ឋាភិបាល NGO បានទេ ប៉ុន្តែផ្ទុយទៅវិញគឺជួយពួកគេបិទបាំងទៅវិញ។”

“កាលពីអតីតកាល មានអង្គការក្រៅរដ្ឋាភិបាល NGO ស្រដៀងគ្នាដែលប្រើមតិសាធារណៈចំពោះក្រុមហ៊ុនគំរាមកំហែង ប៉ុន្តែពួកគេភាគច្រើនធ្វើវាជាលក្ខណៈឯកជន។ ការគំរាមកំហែងឥតលាក់លៀមដូចដែល WRC ធ្វើនេះ វាដូចជាធ្វើឱ្យយើងភ្ញាក់ផ្អើលរកជឿសឹងពុំបាន។” លោកលីវៃ (Li Wei) ជឿជាក់ថា ការគំរាមកំហែងដោយឥតលាក់លៀមបែបនេះគឺមិនអាចញែកដាច់ពីគ្នាបានទេពីការដែលអាមេរិកបង្កើនការប្រើប្រាស់ និងការឃោសនាបំផ្លើសផ្សេងៗពីបញ្ហាទាក់ទងនឹងស៊ីនជាំង ដើម្បីដាក់សម្ពាធលើប្រទេសចិនឡើយ។ “ប្រសិនបើមិនប្រឆាំងតបតវិញទេ អង្គការក្រៅរដ្ឋាភិបាល NGO ផ្សេងទៀតក៏នឹងអនុវត្តតាម ដើម្បីធ្វើទុក្ខបុកម្នេញក្រុមហ៊ុនចិន ហើយឥរិយាបថម៉ឺងម៉ាត់ម៉ត់ចត់របស់ស្ថាប័នសន្តិសុខជាតិ គឺជាកម្លាំងគាំទ្រដល់សហគ្រាស។”

LEAVE A REPLY

Please enter your comment!
Please enter your name here