ប្រមុខរដ្ឋាភិបាលអនុញ្ញាតឲ្យសហព័ន្ធទូកក្ដោងកម្ពុជា និង សឹង្ហបូរីរៀបចំប្រកួតជើងឯកអាស៊ាន

0
48

ភ្នំពេញ៖បន្ទាប់ពីទទួលបាននូវការស្នើសុំពីសម្ដេចពិជ័យសេនាទៀ បាញ់ប្រធានគណៈកម្មាធិការជាតិរៀបខំស៊ីហ្គេមឆ្នាំ២០២៣
ដើម្បីរៀបចំការប្រកួតទូកក្ដោថជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១(2021 Southest ASEAN Sailing Champiobship)ដែលជាការសហការគ្នារវាង
សហព័ន្ធកីឡាទូកក្ដោងកម្ពុជានិងសឹង្ហបូរីនោះពេលនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជាផ្លូវការហើយ ។
តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងធ្វើឡើងពីថ្ងៃទី១២ដល់១៧ធ្នូឆ្នាំ២០២១នៅខេត្តព្រះសីហនុ ។កម្ពុជារំពឹងថាព្រឹត្តិការណ៍
2021 Southest ASEAN Sailing Champiobshipកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនសម្រាបគុណផលនិងបច្ចេកទេសសម្រាប់ត្រៀមស៊ី
ហ្គេមឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍នេះក៍នឹងជួយលើកស្ទួយកិត្យានុភាពជាតិក្នុងនាមជាម្ចាស់ផ្ទះពិសេសគឺការបង្ហាញពីការចាប់ផ្ដើមស្ដារសេដ្ឋ
កិច្ច សង្គម និង ទេសចរណ៍និង ក្រោយស្ថានភាពវិបត្តិកូវី ១៩ ។
ព្រឹត្តិការន៍នេះនឹងមានអត្តពលិកចំនួន១៥០នាក់មកពីប្រទេសចំនួន៦ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួម។វិញ្ញាសាចំនួន១២នឹងត្រូវដាក់ឲ្យប្រកួតដោយកម្ពុជា និងសឹង្ហបូរីចែកគ្នាម្នាក់ៗ៥០ភាគរយ។ព្រឹត្តិការណ៍នេះធ្វើឡើងដោយអនុវត្តន៍តាមវិធានការទប់ស្កាត់នៃការឆ្លងជម្ងឺ
កូវីដ ១៩របស់រាជរដ្ឋភិបាល ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមប្រភេទកីឡាទូកក្ដោងមិនមានឈ្មោះក្នុង
បញ្ជីប្រកួតឡើយហេតុនេះហើយទើបសហព័ន្ធទូកក្ដោងកម្ពុជា និង សឹង្ហបូរីឯកភាពរៀបចំចំព្រឹត្តិការណ៍ 2021 Southest ASEAN Sailing Champiobship នេះឡើង ។
សហព័ន្ធកីឡាទូកក្ដោងកម្ពុជានិងលោកថាង ហ្គោដុងដែលជាប្រធានសហព័ន្ធថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះសម្ដេចអគ្គ
មហាសេនាបតីតេជោហ៊ុន សែនដែលគាំទ្រនិងអនុញ្ញាតឲ្យរៀបចំជើងឯកអាស៊ីអាគ្នេយ៍រៀបចំការប្រកួតទូកក្ដោងនៅឆ្នេរសមុទ្រខេត្តព្រះ
សីហនុរបស់កម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here