អត្ថបទប្រវត្តិសាស្ត្រ និង ទ្រឹស្តី ពីលោកវីនស្តុន ឆឺឈីល (Winston Churchill)

0
369

នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទី២ ពិតណាស់ ពិតជាមានបុគ្គលល្បីៗជាច្រើនបានមានវត្តមាននៅគ្រានោះ។ លោកវីនស្តុន ឆឺឈីល ជាអ្នកនយោបាយមួយរូប ដែលយកឈ្នះសង្គ្រាមលោកលើកទី២។

លោកត្រូវបានព្រះមហាក្សត្រ ចច ទី៦ (George VI) របស់ចក្រភពអង់គ្លេសនៅគ្រានោះមានការទុកព្រះទ័យជាខ្លាំងចំពោះ លោកនាយករដ្ឋមន្ត្រីរូបនេះ។

ខណៈពេលដែលបារាំងត្រូវបានធ្លាក់នៅក្រោមការត្រួតត្រារបស់ ហ៊ីត្លែរ លោកបានប្រាប់ប្រជាជនលោកថា ប្រទេស និងប្រជាជននេះមិនចុះចាញ់នោះទេ ហើយក៏មិនចរចារសន្តិភាពជាមួយនឹងអាល្លឺម៉ង់ដែរ ទោះបីជា ហ៊ីត្លែរ វាយមកដល់ទីក្រុងឡុងដ៏ក៏ដោយ លោកនឹងនៅជាមួយប្រជាជន ហើយប្រយុទ្ធដល់ដង្ហើមចុងក្រោយ។

លោកប្រើយុទ្ធសាស្ត្រសង្គ្រាមជាច្រើនក្នុងការទប់ទល់ជាមួយកងទ័ពណាស៊ី អាល្លឺម៉ង់។ ចំណែកប្រទេសអាមេរិកដែលជាប់ដៃវាយប្រយុទ្ធគ្នាជាមួយ និងចក្រព័ទ្ធឈ្លានពាននិយមជប៉ុន នៅសមុទ្រប៉ាស៊ីហ្វិក ក៏ឆ្លៀតបញ្ចូនទ័ពមកកាន់អឺរ៉ុបក្នុងការវាយ អាល្លឺម៉ង់របស់ហ៊ីត្លែរផងដែរ។ ការវាយគ្រប់ទិសទីនេះបានធ្វើឱ្យអង់គ្លេស ដែលមានលោក វីនស្តុន ឆឺឈីល ជានាយករដ្ឋមន្ត្រី និងសម្ព័ន្ធមិត្តនោះ បានទទួលជ័យជំនះនៅឆ្នាំ១៩៤៥។

លោកគឺជាបុគ្គលដែលមានការទទួលខុសត្រូវខ្ពស់។ អ្វីដែលសំខាន់នោះ លោកក៏គោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ហើយបែងចែកយ៉ាងច្បាស់រវាងមន្ត្រី និងក្សត្រ។ ទោះបីជាលោកមានឥទ្ធិពល និងប្រជាប្រិយភាពប៉ុណ្ណាក៏ដោយ ក៏លោកនូវតែគោរពរបបរាជានិយមចក្រភពអង់គ្លេសដដែល។

ក្នុងជីវិតនយោបាយក្រោយសង្គ្រាមលោកលើកទី២របស់លោក ក៏មិនមែនរលូនរហូតនោះដែរ ព្រោះប្រទេសអង់គ្លេសនូវតែមានវិបត្តិជាច្រើនដែលបានកើតមានឡើងនាពេលនោះ។ តែទោះជាយ៉ាងនេះក្តី ប្រជាជនរបស់អង់គ្លេសនូវតែគោរពស្រឡាញ់លោក និងចាត់ទុកលោកជាវីរបុរសរបស់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here