ស្ថានភាពរបស់ Pacquiao បង្កការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្រ ក្រោយគាត់ពិបាកក្នុងការបើកភ្នែកនិងត្រូវឱ្យប្រពន្ធជួយបញ្ចុកបបរ បន្ទាប់ពីចាញ់ Ugas

0
43

Manny Pacquiao ហាក់ពិបាកក្នុងការបើកភ្នែក ខណៈគាត់ត្រូវប្រពន្ធបញ្ចុកបបរក្នុងវីដេអូមួយដែលបានបង្ហោះប៉ុន្មានថ្ងៃបន្ទាប់ពីគាត់រងបរាជ័យក្រោមថ្វីដៃរបស់អ្នកប្រដាល់គុយបា Yordenis Ugas ។
បុរសវ័យ ៤២ ឆ្នាំរូបនេះដែលជាអ្នកប្រដាល់អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ ត្រូវបានវាយខ្ទប់ទក់សាច់នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកក្នុងប្រភេទទម្ងន់ Welterweight ទល់នឹង Ugas កាលពីយប់ថ្ងៃសៅរ៍ម៉ោងនៅសហរដ្ឋអាមេរិក។
Pacquiao បានវិលត្រឡប់មកសង្វៀនលើកដំបូងបន្ទាប់ពីសម្រាកអស់រយៈពេល ២ ឆ្នាំហើយគ្រោងនឹងប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ទម្ងន់ Welterweight ដែលមិនស្គាល់ចាញ់ Errol Spence Jr មុនពេល Ugas ចូលមកប្រកួតជំនួស ក្រោយពេល Spence របួសភ្នែក។

ថ្វីបើគាត់អសកម្មជាយូរក៏ដោយ ក៏ប៉ុន្តែនិមិត្តរូបហ្វីលីពីនរូបនេះត្រូវគេព្យាករណ៍ថានឹងយកឈ្នះលើ Ugas។
ប៉ុន្តែ Ugas បានធ្វើឱ្យគេព្យាករណ៍ខុសគ្រប់គ្នា និងដាក់ចេញផែនការប្រកួតរបស់គេបានយ៉ាងល្អឥតខ្ចោះនៅឡាសវេហ្គាស ដោយបញ្ចេញកណ្តាប់ដៃធ្ងន់ៗដូចដុំថ្មដើម្បីយកឈ្នះលើ Pacquiao ដោយពិន្ទុជាឯកច្ឆន្ទ។
Pacquiao បានរងរបួសភ្នែកនៅក្នុងការប្រកួតហើយត្រូវដេរចំនួន ៥ ថ្នេរនៅជិតភ្នែកខាងឆ្វេងរបស់គាត់។ កាលពីថ្ងៃអង្គារ គាត់បានទៅជួបគ្រូពេទ្យជំនាញខាងភ្នែក ដែលកំពុងបន្តតាមដានរបួសរបស់គាត់ នៅពេលគាត់កំពុងសម្រាកដើម្បីជាមុខរបួស។

ទំហំនៃរបួសរបស់គាត់ត្រូវបានបង្ហាញនៅសប្តាហ៍នេះ នៅពេលដែលប្រពន្ធរបស់គាត់ឈ្មោះ Jinkee បានបញ្ចូលវីដេអូនៅលើ Instagram របស់ Pacquiao ដោយបង្ហាញគាត់ស្ទើរតែមិនអាចបើកភ្នែករួច ខណៈគាត់ត្រូវបង្ខំចិត្តឱ្យប្រពន្ធបញ្ចុកបបរ។
អ្នកគាំទ្ររបស់គាត់ជាច្រើនបានបង្ហាញការព្រួយបារម្ភនិងសរសេរលើ Comment របស់គាត់ដើម្បីជូនពរឱ្យគាត់ឆាប់ជាសះស្បើយ៕ ប្រភព ៖ Dail Mail

LEAVE A REPLY

Please enter your comment!
Please enter your name here