សម្តេច តេ ជោ ហ៊ុន សែន ៖ កិច្ចការ អាទិភាព ទី ១ ត្រូវតែ ជា កិច្ចការ ប្រឆាំង កូ វីដ -១៩, អភិបាល រាជធានី ខេត្ត ត្រូវតែ ទទួលខុសត្រូវ ចំពោះមុខ រាជរដ្ឋាភិបាល

0
86

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជាសំឡេងជូនទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអភិ បាលរាជធានីខេត្តនាយប់ថ្ងៃទី ២៥ ខែ សីហា ២០២១ដោយបានដាក់ចេញនូវបទបញ្ជាដ៏ច្បាស់លាស់ថាកិច្ចការជាអាទិភាពទី១ត្រូវតែជាកិច្ចការប្រឆាំងកូវីដ-១៩ ។ ការប្រយុទ្ធ ប្រឆាំងកូវីដ១៩នេះជាអាទិភាពទី១ អភិបាលរាជធានីខេត្តត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋា ភិបាលលើកបញ្ហាការចាក់វ៉ាក់សាំងដែលជាគោលនយោបាយអាទិភាពធំបំផុត របស់យើងនៅពេលនេះ ។ សម្តេចក៏បានចេញបទបញ្ជាផ្ទាល់មាត់ទៀតថាហាមដាច់ខាតមិនឱ្យមានវ៉ា ក់សាំងដេកក្នុងឃ្លាំងក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ ។

នៅក្នុងសារជាសម្លេងប្រមាណជា១៨នាទីប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថាដំណើរការចាក់វ៉ាក់សាំងនៅរយៈពេលចុងក្រោយនេះនៅខេត្តមួយចំនួនហាក់មានភាពរយីក រយៀគ ខណៈដែលខេត្តខ្លះដំណើរការចាក់វ៉ាក់សាំងបានលើសផែនការ ។ សម្តេចបានលើកឡើងថាថ្ងៃនេះយើងបានរកឃើញអំពីចំណុចមួយចំនួនដែលចាំបាច់ត្រូវតែកែសម្រួល ជាបន្ទាន់។ដោយសម្តេចបានលើកឡើងជាឧទាហរណ៍ដូចជាខេត្តរតនគិរីដែលមានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងមានជាង ១២ ម៉ឺននាក់ប៉ុន្តែខេត្តចាក់បានរហូតជាង១៣ម៉ឺននាក់គឺជាចំណុចដ៏ល្អដែលប្រជាជនទៅដល់ទីណាមានវ៉ាក់សាំងចាក់នៅទីនោះដែលយើងត្រូវយកជាគំរូទៅអនុវត្តនៅកន្លែងផ្សេងឲ្យតែប្រជាជនរស់នៅលើទឹកដីកម្ពុជាគឺយើងចាក់ ជូនទាំងអស់រាប់ទាំងអាណិកជនផងដែរ ។ ជាមួយនេះសម្តេចក៏បានបង្ហាញពីខេត្តមួយចំនួនដែលមានការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដែលត្រូវចាក់ដែលក្នុង នោះមានខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំនិងខេត្តពោធិសាត់ ដែលក្នុងនោះគ្រាន់តែខេត្តត្បូងឃ្មុំ និង កំពង់ឆ្នាំង មានប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់មិនទាន់បានចាក់វ៉ាក់សាំង និង ខេត្តពោធិសាត់មានប្រជាពលរដ្ឋប្រមាណ ៨ ម៉ឺននាក់មិនទាន់បានចាក់វ៉ាក់សាំង ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសុំដាក់ចេញនូវ បទបញ្ជាឱ្យឯកឧត្ដមលោកជំទាវជាអភិបាលខេត្តរាជធានីទាំងអស់ កិច្ចការជាអាទិភាពទី១ ត្រូវតែជាកិច្ច ការប្រឆាំងកូវីដ-១៩ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩នេះអាទិភាពទី១ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលលើកបញ្ហាការចាក់វ៉ាក់សាំងដែលជាគោលនយោបាយអាទិ ភាពធំបំផុតរបស់យើងនៅពេលនេះ »។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងទៀតថា៖« នៅពេលនេះខ្ញុំសូមបញ្ជាក់ថាហាមដាច់ខាតមិនឲ្យមានវ៉ាក់សាំងដេកនៅក្នុងឃ្លាំងក្នុងពេលដែលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ»
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថាសម្ដេចបានរកឃើញមូលហេតុក្នុងការយឺតយ៉ាវនៅកន្លែងមួយចំនួនបណ្ដាលមកពីការផ្គត់ផ្គង់វ៉ាក់សាំង ។សម្ដេចបានរំលឹក ថាកាលពីមុនការផ្គត់ផ្គង់វ៉ាក់សាំងតាមដំណាក់ៗដោយសារយើងខ្វះវ៉ាក់សាំងតែឥឡូវវ៉ាក់សាំងមានគ្រប់គ្រាន់ដែលត្រូវជំរុញវ៉ាក់សាំងនេះឱ្យទៅដល់គោលដៅ។ បទបញ្ជារបស់ខ្ញុំ បញ្ជាក់ជូនអភិបាល រាជធានីខេត្តត្រូវតែធ្វើជាមេបញ្ជាការក្នុងការគ្រប់គ្រងការចាក់វ៉ាក់សាំងត្រូវពិនិត្យមើលឱ្យច្បាស់តើមានវ៉ាក់សាំងគ្រប់គ្រាន់ឬទេ?ក្នុងករណីដែលវ៉ាក់សាំងមិន មានគ្រប់គ្រាន់ត្រូវតែធ្វើសំណើមក គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងហើយចម្លងជូន១ ច្បាប់មកខ្ញុំដើម្បីខ្ញុំតាមដានត្រួតពិនិត្យអំពីការបញ្ជូនវ៉ាក់សាំងចុះតាមខេត្ត នានា ។
សម្តេចបន្តថាមិនអនុញ្ញាតឲ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំងក្នុងពេលដែលប្រជាជនខ្វះវ៉ាក់សាំងនោះទេនេះជាយុទ្ធសាស្ត្រសម្រាប់ការឈានទៅមុខរបស់យើងហើយដែលមិនត្រូវឲ្យ មានការរអាក់រអួលទៅលើបញ្ហាអ្វីទាំងអស់ ។ ខេត្តត្រូវមានរៀបចំកន្លែងទុកដាក់វ៉ាក់សាំងឲ្យបានល្អក្រៅពីដុះទីមួយហើយត្រូវដូសទីពីដើម្បីចាក់បន្តទៀតកុំឱ្យពេទ្យមានតែពេទ្យ តែគ្មានវ៉ាក់សាំងចាក់ឲ្យប្រជាជនក្នុងករណីខេត្តដែលនៅឆ្ងាយក្រសួងការពារជាតិ,អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងទ័ពអាកាសត្រូវតែប្រើប្រាស់ ឧត្ថម្ភាគចក្រដើម្បីដឹកវ៉ាក់សាំងទៅកាន់ទីកន្លែងដែលនៅឆ្ងាយ។
សម្តេចបន្តថា៖«ខ្ញុំដាក់បញ្ជាដាច់ណាត់មិនឱ្យផែនការចាក់វ៉ាក់សាំងនេះក្លាយទៅជាបញ្ហារយីករយាកដូចដំណាក់កាលចុងក្រោយ វ៉ាក់សាំងមានក្នុងឃ្លាំងក្នុងពេលតាមបណ្ដាខេត្ត ស្រុក ឃុំ គ្មានវ៉ាក់សាំង សម្រាប់ចាក់ហើយគណៈកម្មារចំពោះកិច្ចរង់ចាំសំណើរបស់ខេត្តឯខេត្តរង់ចាំនូវការផ្ដល់វ៉ាក់សាំងពីគណៈកម្មការចំពោះកិច្ច។មិនអនុញ្ញាតឱ្យមានរបៀបនេះ កើតឡើយ ។ ឯកឧត្ដមលោកជំទាវអភិបាលខេត្តរាជធានី ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រីចំពោះមុខរាជរដ្ឋាភិបាលចំពោះជោគជ័យ ឬបរាជ័យនៃដំណើរការចាក់វ៉ាក់ សាំងនេះ »។
សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថាគ្រាន់តែខេត្តចំនួន២គឺខេត្តត្បូងឃ្មុំនិងខេត្ត កំពង់ឆ្នាំងមានមនុស្សមិនទាន់ចាក់វ៉ាក់សាំងប្រហាក់ហែលជិត៥០ម៉ឺននាក់ហើយបើបូក ថែម ៨ ម៉ឺននាក់ទៀតនៃខេត្តពោធិ៍សាត់ ដែលមិនទាន់មានវ៉ាក់សាំង ដែលទើបមកដឹកវ៉ាក់សាំងពីយប់មិញគឺមនុស្សប្រហែលជាង ៥០ ម៉ឺននាក់ឯណោះ ។ ដូច្នេះអ្វីដែលជាចម្ងល់ របស់ខ្ញុំប៉ុន្មានថ្ងៃនេះ តួលេខរបស់យើងធ្លាប់រកឃើញអ្នកចាក់វ៉ាក់សាំងទី៥លាន ទី៦លាន ទី៧លាន រហូតទី៨លានក្នុងល្បឿនមួយដ៏លឿនប៉ុន្តែនៅចុងក្រោយនេះនៅពេលវ៉ាក់ សាំងមានគ្រប់គ្រាន់បែរជាល្បឿនការចាក់វ៉ាក់សាំងរបស់យើងមានការថយចុះយ៉ាងខ្លាំង ។ ពិតមែនហើយយើងទទួលស្គាល់ថាយើងបានបន្ថែមចំនួនមនុស្សពីរលាននាក់ថែម ទៀតសម្រាប់កុមារនិងយុវវ័យតែខ្ញុំសូមរំលឹកដាស់តឿនឲ្យសម្រេចកិច្ចការងារនេះតាមរយៈនៃការទទួលខុសត្រូវហើយពិនិត្យមើលកិច្ចការណាទុកចោលសិនក៏ទុកចុះតែកិច្ចការប្រឆាំងកូវីដ ១៩ គឺជាកិច្ចការអាទិភាពស្លាប់រស់របស់ប្រទេសជាតិក្នុងនោះកិច្ចការដែលយើងអាចនឹងស្ដារឡើងវិញបាននិងសង្គ្រោះជីវិតបានគឺការចាក់វ៉ាក់សាំងសម្រាប់ប្រជាជន របស់យើង ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជាឲ្យអភិបាលរាជធានីខេត្តនៅទូទាំងប្រទេសត្រូវបញ្ជូនរបាយការណ៍ស្តីពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រចាំថ្ងៃចូលទៅក្នុងវ៉ាត់ អេបរបស់សម្តេចជារៀងរាល់ថ្ងៃ ថាតើថ្ងៃនេះចាក់បានប៉ុន្មាន នៅសល់ប៉ុន្មាន ហើយវ៉ាក់សាំងមានគ្រប់គ្រាន់ឬអស់ ? ព្រោះសម្តេចត្រូវធ្វើការតាមដានជាប្រចាំ ។ សម្តេចបាន ចាត់ទូកសង្រ្គាមប្រឆាំងកូវូដ១៩គឺមិនមែនជាសង្គ្រាមធម្មតាគឺជាសង្គ្រាមដែលត្រូវទទួលខុសត្រូវទាំងអស់គ្នាពិសេសពីសំណាក់អភិបាលខេត្តរាជធានីទាំងអស់។សម្តេចបានបន្តថាសម្តេចនឹងតាមពិនិត្យមើលលើរឿងនេះរហូតដល់ទីបញ្ចប់ហើយសម្តេចមិនព្រមចុះចាញ់នៅលើសមរភូមិដែលរយីករយាកបែបនេះដែលទុកឲ្យនាយទាហានពលទាហានខ្វះ អាវុធខ្វះគ្រាប់ក្នុងការប្រយុទ្ធជាមួយនឹងកូវីដ១៩ ពោលគឺខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេសមរភូមិនេះក្តៅជាងសមរភូមិយោធា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here