ភ្នំពេញៈ ក្មេងប្រុស អាយុ ១២ ឆ្នាំ ម្នាក់ ត្រូវបាន ឃាតករ សម្លាប់ ក្នុង បន្ទប់ ផ្ទះជួល ប្លន់ យក ទ្រព្យសម្បត្តិ លុយកាក់ និង គ្រឿងអលង្ការ រួច យក សព ច្រកចូល ក្នុង បាវ ហើយ យក ផ្លុ ង ចោល ក្នុង បន្ទប់ ផ្សេង ជាន់ ទី ២ រួច ជនសង្ស័យ រត់គេចខ្លួន បាត់ ។ ហេតុការណ៍ នេះ កើតឡើង កាលពី វេលា ម៉ោង ៦ និង ៣០ នាទី ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ នៅ បន្ទប់ ជួល លេខ ៧ ជាន់ ទី ១ ភូមិ ត្រពាំង ក្រសាំង ខណ្ឌ ពោធិ៍ សែន ជ័យ ។
ក្មេងប្រុស រងគ្រោះ ឈ្មោះ គៀន ដា រ៉ា ស្នាក់នៅ ជាមួយ ម្តាយ នៅ កន្លែងកើតហេតុ ខាងលើ មាន ស្រុកកំណើត នៅ ស្រុក កោះ ក្រឡ ខេត្តបាត់ដំបង ។
តាម ការរៀបរាប់ ពី ស្ត្រី ជា ម្តាយ ជនរងគ្រោះ បាន ប្រាប់ថា រូបគាត់ បានមក ស្នាក់នៅ កន្លែងកើតហេតុ អស់ រយៈពេល ២ ឆ្នាំ មកហើយ ហើយ គាត់ ជា ស្ត្រី មេម៉ាយ រាល់ថ្ងៃ មានកូន ចំនួន ២ នាក់ ស្រី ម្នាក់ ប្រុស ម្នាក់ កូនច្បង អាយុ ១៥ ឆ្នាំ ចំណែក កូនប្រុស ដែល ស្លាប់ អាយុ ១២ ឆ្នាំ ។ នៅ ថ្ងៃកើតហេតុ ក្មេងប្រុស រងគ្រោះ បាន នៅ បន្ទប់ ជួល តែម្នាក់ឯង ដោយ ម្តាយ និង បងស្រី ទៅធ្វើ ការ អស់ ។ ម្តាយ ក្មេងរងគ្រោះ បាន បន្តថា មុនពេល កើតហេតុ រូបគាត់ កំពុងធ្វើការ ស្រាប់ តែមាន គេ បានខ ល ប្រាប់ថា កូនប្រុស របស់គាត់ ត្រូវ ឃាតករ សម្លាប់ ក្នុង បន្ទប់ ក៏ ប្រញាប់ ប្រញាល់ ពីរ នាក់ កូនស្រី ច្បង សុំ គេ ចេញ មុន ម៉ោង តែ ដោយ រោងចក្រ តំរូវ ឲ្យ ថែម ដល់ ម៉ោង ៨ យប់ ទើប ឲ្យ ចេញ ។
ជុំវិញ ករណី ខាងលើនេះ ផងដែរ ម្តាយ ជនរងគ្រោះ ប្រាប់ថា បាន បាត់ លុយ ញាត់ ក្មុង កូនជ្រូក ប្រមាណ ជា ៣០០ ដុល្លារ និង គ្រឿងអលង្ការ ផ្លាក ទីន ចំនួន ២ ជី រួម និង ទូរស័ព្ទដៃ 1 គ្រឿង ផងដែរ ។ ដោយ ស្ត្រី ម្ដាយ ថា ករណីនេះ ជា ករណី សម្លាប់ ប្លន់ យក ទ្រព្យសម្បត្តិ ។
ក្រោយ កើតហេតុ សមត្ថកិច្ច មូល ដ្ឋា ន និង សមត្ថកិច្ច ជំនាញ ចុះមក ធ្វើការ ស្រាវជ្រាវ ដើម្បី វែកមុខ ឃាតករ ។ ក្រោយពី មានការ ស្រាវជ្រាវ រួច សមត្ថកិច្ច ក៏មាន ការសង្ស័យ ក៏បាន ឃាត់ខ្លួន បុរស ម្នាក់ យកទៅ សួរនាំ នៅ ប៉ុស្តិ៍ ប៉ូលិស ភ្លាមៗ ។ បន្ទាប់មក សមត្ថកិច្ច ជំនាញ ធ្វើ កោសល្យវិច័យ និង លោកគ្រូ ពេទ្យ បាន យក សំណាក ជនរងគ្រោះ ដើម្បី ពិនិត្យ រក ជំងឺ កូ វីដ ១៩ ងាយស្រួល ប្រគល់ សព ទៅ ឲ្យ សាច់ញាតិ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី នៅឯ ស្រុកកំណើត៕
ប្រភព : រស្មីកម្ពុជា