ឡិច ស៊ី ស បើក ធ្លាក់ ផ្លូវ ក្រឡាប់ ផ្ងារជើង ឡើងលើ រងរបួស ធ្ងន់ ម្នាក់

0
78

ភ្នំពេញៈ បុរស ម្នាក់ បើករថយន្ត មួយគ្រឿង បោះពួយ យ៉ាង លឿន បាន រេ ចង្កូត មក ម្ខាង ផ្លូវ បុក រះ បង្គោលរបង បាក់ ជាច្រើន ដើម បណ្តាលឱ្យ រថយន្ត ក្រឡាប់ ផ្ងារជើង ឡើងលើ ច្រ ង៉ាង ឯ ម្ចាស់ រងរបួស ធ្ងន់ ។ ហេតុការណ៍ នេះ កើតឡើង កាល វេលា ម៉ោង ១១ និង ២០ នាទី យប់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ ស្ថិត តាម បណ្ដោយ ផ្លូវ ថៃ ហ្គឺ រ ចំណុច ខាងត្បូង ទូរទស្សន៍ ហង្ស មាស ប្រមាណ ៥០០ ម៉ែត្រ ក្នុង សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារអំពៅ ។


តាម ប្រភពពី កន្លែងកើតហេតុ បាន ឲ្យ ដឹងថា រថយន្ត ខាងលើ ម៉ាក ឡិច ស៊ី ស RX៣៣០ ពណ៌ ទឹកប្រាក់ ពាក់ ស្លាក លេខ ភ្នំពេញ ២AP ៧១០១ ធ្វើដំណើរ តាម បណ្តោយ ផ្លូវ ថៃ ហ្គឺ រ ទិសដៅ ពី ជើង ទៅ ត្បូង ក្នុង ល្បឿន លឿន លុះ មក ចំណុចកើតហេតុ ដោយ ស្ថានភាព ផ្កូ វ កោង ផង នោះ បណ្ដាល ឲ្យ រថយន្ត រេ ចង្កូត មក ខាងឆ្វេង ដៃ ធ្លាក់ ផ្លូវ បុក រះ បង្គោលរបង ប្រជាព រដ្ឋ បាក់ អស់ ជាច្រើន ដើម ។


ក្រោយ កើតហេតុ គេ ឃើញ មាន សមត្ថកិច្ច ខណ្ឌ ច្បារអំពៅ ចុះមក ចំណុច កើត តែ មិនបាន វាស់វែង និង ស្ទូច រថយន្ត យកទៅ ខណ្ឌ ច្បារអំពៅ នោះទេ រួច ឡើង ជិះ ម៉ូតូ ទៅ បាត់ ។ មួយសន្ទុះ ឃើញ មាន រថយន្តស្ទូច ឯកជន មក ស្ទូច ហើយ ប្រាប់ថា យកទៅ កា រ៉ា ស ជួលជុល រថយន្ត នៅ ផ្សារ ដេប៉ូ ៕

ប្រភព​ : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here