ម្ដាយ ពេជ្រ សូលី កា ត្រូវដាក់ ពន្ធនាគារ ១២ ឆ្នាំ ក្នុង សំណុំរឿង ឃាតកម្ម

0
178

ភ្នំពេញៈ កាលពី ល្ងាច ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ម្ដាយបង្កើត តារាចម្រៀង កញ្ញា ពេជ្រ សូ លិ កា ត្រូវបាន លោកស្រី យិ ច ឈា ណាវី ចៅក្រម សាលាដំបូង រាជធានី ភ្នំពេញ ប្រកាស សាលក្រម សម្រេច ផ្ដន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ ក្រោម ការចោទប្រកាន់ ពីបទ ឃាតកម្ម តាម មាត្រា ១៩៩ នៃ ក្រម ទណ្ឌ ។
ជនជាប់ចោទ ដែល តុលាការ ផ្ដន្ទាទោស មាន ឈ្មោះ ស៊ិន ស្រី នាង ភេទ ស្រី អាយុ ៤៥ ឆ្នាំ មុនពេល ចាប់ខ្លួន ស្នាក់ នៅផ្ទះ លេខ L42A ផ្លូវ លេខ V16A ( បុរី វីឡា ថោ ន ) ភូមិ ទួល រកា សង្កាត់ ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ជា ម្តាយ របស់ តារាចម្រៀង ពេជ្រ សូលី កា ។
ជនរងគ្រោះ ដែល ស្លាប់ មានឈ្មោះ ងិន សុខលី ភេទ ស្រី អាយុ ៥០ ឆ្នាំ ទីលំនៅ ផ្ទះ លេខ ៥៩ ផ្លូវ លេខ ១៣៤ សង្កាត់ ផ្សារ ដេប៉ូ ២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ មុខរបរ លក់ កាហ្វេ នៅក្នុង ផ្សារ ដេប៉ូ បាន ដេកស្លាប់ នៅក្នុង ទីលំនៅ ផ្ទះ លេខ L42A ផ្លូវ លេខ V16A( បុរី វីឡា ថោ ន ) ភូមិ ទួល រកា សង្កាត់ ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ជនរងគ្រោះ ស្លាប់ ដោយមាន ស្នាម ចងដៃ ទាំងសងខាង បណ្តាល ឲ្យ ដាច់ រលាត់ស្បែក និង មាន ស្នាម ដាច់ រលាត់ស្បែក ក្រោម ភ្នែក ទាំងសងខាង ។
ក្នុង សវនាការ កាលពី ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ ជនសង្ស័យ បាន សារភាពថាៈ ខ្លួន បាន យក ខ្នើយ មក ខ្ទប់ មុខ ជនរងគ្រោះ នៅពេល ជនរងគ្រោះ មកដល់ ផ្ទះ ក្នុងស្ថានភាព ស្រវឹង ហើយ ទន់ដៃទន់ជើង ។ បន្ទាប់ពី សម្លាប់ ជនរងគ្រោះ ហើយ ខ្លួនគេ បាន ដោះយក គ្រឿងអលង្ការ មួយចំនួន ពី ជនរងគ្រោះ ។ ចំពោះ មូលហេតុ ដែល សម្លាប់ ជនរងគ្រោះ ដោយសារតែ ភ្លើង ប្រច័ណ្ឌ និង ទំនាស់ ពាក្យសំដី រឿង ទារលុយ ចងការ ប្រាក់ ចំនួន ១៥.០០០ ដុល្លារ មកវិញ ។
គួររំលឹកថា នៅ ព្រឹក ថ្ងៃទី ១៣ មករា ២០២០ កន្លងទៅ សមត្ថកិច្ច បានឱ្យ ជនដៃដល់ ជា ឃាតករ ធ្វើ ត្រាប់ នូវ សកម្មភាព សម្លាប់ ជនរងគ្រោះ បន្ទាប់មក កសាង សំណុំរឿង បញ្ជូន ឡើង តុលាការ ឃុំខ្លួន មកដល់ ថ្ងៃ កាត់ទោស និង ប្រកាស សាលក្រម ផ្ដន្ទាទោស នេះ ៕ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here