ក្រុម រដ្ឋអាជ្ញា អាម៉េរិក បាន និយាយ កាលពី ថ្ងៃ ពុធ ទី ២៥ សីហា ថា តារា សិច រ៉ុន ជេ រ៉េមី ត្រូវបាន ចោទប្រកាន់ ជា ផ្លូវការ ពី បទ រំលោភ សេពសន្ថវៈ លើ ស្ត្រី និង ក្មេងស្រី ២១ នាក់ ។
លោក ជេ រ៉េមី ដែល សម្តែង នៅ ក្នុង ខ្សែភាពយន្ត ប្រភេទ X ជាង ១.៧០០ រឿង ចាប់ តាំងពី ទសវត្សរ៍ ឆ្នាំ ១៩៧០ បាន ក្លាយជា ប្រធានបទ នៃ ការចោទប្រកាន់ ពី បទ ឧក្រិដ្ឋកម្ម នៅក្នុង ឧស្សាហកម្ម ភាពយន្ត សិច អស់ រយៈពេល ជាច្រើន ឆ្នាំ មកហើយ ។
នៅ ខែ មិថុនា ឆ្នាំ ២០២០ គាត់ ត្រូវបាន ចោទប្រកាន់ ពីបទ ចាប់រំលោភ ស្ត្រី បី នាក់ និង ប្រព្រឹត្ត ហិង្សា ផ្លូវភេទ លើ ស្ត្រី ទី បួន ហើយ ការបង្ហាញ ខ្លួន របស់ គាត់ នៅ តុលាការក្រុង ឡូ ស អេន ជេ ឡេស បាន បង្ក ឱ្យ មាន រលក នៃ ការចោទប្រកាន់ បន្ថែម ជាច្រើន ទៀត ។
ការចោទប្រកាន់ ដំបូង បាន កើត ឡើង តាំងពី ឆ្នាំ ១៩៩៦ និង ពាក់ព័ន្ធ នឹង ជនរងគ្រោះ ចំនួន ២១ នាក់ ដែល មាន អាយុ ចន្លោះ ពី ១៥ ទៅ ៥១ ឆ្នាំ នេះ បើ តាម រដ្ឋអាជ្ញា នៃ ក្រុង ឡូ ស អេន ជេ ឡេស លោក ច ច ហ្គា ស្កុន និយាយ កាលពី ថ្ងៃ ពុធ ។
ជេ រ៉េមី ដែល កាលពីមុន បានប្រកាស ខ្លួនឯង ថា គ្មាន ទោសកំហុស នៅលើ បណ្តាញ សង្គម ធ្វី ត ធឺ បាន បដិសេធ រាល់ ការចោទប្រកាន់ ទាំងអស់ ។ គាត់ ប្រឈមមុខ នឹង ការ ជាប់ពន្ធនាគារ អស់ មួយជីវិត ប្រសិនបើ ត្រូវបាន ផ្តន្ទាទោស ៕
ប្រភព : រស្មីកម្ពុជា