អាជ្ញាធរបង្ក្រាបបានសាច់សត្វព្រៃច្រើនប្រភេទ ជាង៧០គីឡូក្រាម ដែលដាក់លក់នៅទីផ្សារ និងភោជនីយដ្ឋាន នៅខេត្តព្រះសីហនុ.!

0
296

(ខេត្តព្រះសីហនុ)៖ ការបង្ក្រាបបទល្មើសសាច់សត្វព្រៃ ក្នុងកិច្ចសហប្រតិបតត្តិការរវាងមន្ត្រីឧទ្យានុរក្ស និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ នៅទីតាំងផ្សារចំនួន ២កន្លែង និងនៅទីតាំងភោជនីយដ្ឋានតាមដងផ្លូវចំនួន ៥កន្លែង ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ដោយបានរកឃើញ និងធ្វើការដកហូតបានសាច់សត្វព្រៃសរុបទម្ងន់ជាង ៧០គីឡូក្រាម។ នេះបើយោងតាមការឱ្យដឹងពីអង្គការសម្ព័ន្ទមិត្តសត្វ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។


ក្រោយការបង្ក្រាបបានសាច់សត្វព្រៃដ៏ច្រើននេះ មន្ត្រីជំនាញ បានរកឃើញសាច់សត្វព្រៃចំនួន ៥ប្រភេទសត្វ មានដូចជា សត្វសំពោចវល្លិ៍ អន្សង ក្ងោក ឈ្លូស និងសត្វជ្រូកព្រៃ ដោយរួមមានទាំងសត្វស្លាបចំនួជាង ២០ ផ្សេងទៀតផងដែរ។ ចំពោះសត្វព្រៃដែលនៅរស់ ត្រូវបានជួយសង្គ្រោះមានដូចជា អណ្តើកសោមចំនួន ១ក្បាល និងអណ្តើកបិទមុខស្នូកខ្មៅចំនួន ៣ក្បាល ដែលសុទ្ធតែជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជជាសកល។


អង្គការអភិរក្សសត្វព្រៃក្នុងប្រទេសកម្ពុជាដ៏សំខាន់មួយនេះក៏បានប្រកាសផងដែរថា ប្រសិនបើសាធារណជនបានឃើញសត្វព្រៃ រួមទាំងសត្វអណ្តើក ដែលត្រូវបានគេកំពុងដាក់លក់ សូមហៅទូរសព្ទទៅកាន់ក្រុមបង្ក្រាបបទល្មើសសត្វព្រៃតាមរយៈលេខ ០១២ ៥០០ ០៩៤ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here