កុំចេះតែហ៊ាន ! អាងខ្លួនស័ក្តិ៥ លួចនាំប្រពន្ធ ចេញពីតំបន់ហាមឃាត់យ៉ាងសេរី ឥឡូវត្រូវសមត្ថកិចច្ច ចាប់ធ្វើកិច្ចសន្យាហើយ

0
87

ភ្នំពេញ ៖ យោងតាមប្រភពវេបផ្សាយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសសូមធ្វើការបំភ្លឺជូនប្រជាពលរដ្ឋឲ្យបានជ្រាប​ថា បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃេីញការបង្ហោះព័ត៌មានពាក់ព័ន្ធទៅនឹងការចោទប្រកាន់លើមន្ត្រីនគរបាលមួយរូប ដែលបានដឹកប្រពន្ធចេញ.ចូលអំឡុងពេលដែលតំបន់ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម​ ខ័ណ្ឌសែនសុខត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ​ ប្រកាសបិទខ្ទប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីធ្វេីការសាកសួរ និងស្រាវជ្រាវរួចរាល់ ពាក់ព័ន្ធទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការកោះហៅមន្ត្រីរូបនោះចូលខ្លួនមកធ្វើកិច្ចសន្យា និងបានធ្វេីការព្រមានអំពីទង្វើខុសឆ្គងនេះ បើទោះបីមន្ត្រីរូបនោះមានភារកិច្ចនិងសិទ្ធិក្នុងការបំពេញការងារនៅតំបន់បិទខ្ទប់ពិតមែន តែការអនុញ្ញាតឲ្យក្រុមគ្រួសារជិះមធ្យោបាយធ្វើដំណើរជាមួយចេញុ.ចូលក្នុងតំបន់បិទខ្ទប់ គឺពិតជាមានការខុសឆ្គងពិតប្រាកដមែន​ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធទៅនឹងកំហុសឆ្គងនេះ ក្រុមប្រឹក្សាវិន័យនឹងអនុវត្តន៍នូវវិធានការចំពោះមន្ត្រីរូបនោះ ជាថ្មីម្តងទៀតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអរគុណចំពោះការចូលរួមផ្តល់ព័ត៌មាន ដែលជាចំណែកមួយមិនអាចខ្វះបានដើម្បីកែលម្អ​ និងចូលរួមគ្នាដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩​ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ៕