រកឃើញចំរៀកដែកជិត ៥០០គីឡូក្នុងទន្លេ ដែលអាចជាបំណែកនាវាដឹកគ្រាប់ឆេះផ្ទុះ

0
207

ក្នុងសម័យសង្គ្រាម នាវាដឹកគ្រាប់ខ្លះ ត្រូវបានពួនស្ទាក់បាញ់ដណ្តើមគ្រាប់និងមាននាវាដឹកគ្រាប់ខ្លះទៀត ត្រូវបានយន្តហោះទម្លាក់ពន្លិចចោលតែម្តងដើម្បីបញ្ចៀសគ្រាប់រាប់ពាន់តោននោះធ្លាក់ចូលក្នុងដៃសត្រូវរបស់ខ្លួន។ ក្រុមរុករកបានរកឃើញចំរៀកដែកប្រមាណជិត៥០០គីឡូក្រាមនេះអាចជាបំណែកនាវាដឹកគ្រាប់ហើយអាចឆេះផ្ទុះដោយការវាយឆ្មក់ឬការទម្លាក់គ្រាប់បែកពីយន្តហោះ។

អង្គភាពស៊ីម៉ាក់បានសហការជាមួយដៃគូជំនាញក្រោមទឹក Golden Wesធ្លាប់ស្រាវជ្រាវពត៌មានមិនបច្ចេកទេសនៅឆ្នាំ២០១១-២០១៥ហើយពេលនេះដោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាលបានចាប់ផ្តើមដំណើរការស្រាវជ្រាវបច្ចេកទេសនិងបោសសំអាតគ្រាប់មិនទាន់ផ្ទុះនៅទីតាំងជាអាទិភាពមួយចំនួន។ ការស្រាវជ្រាវបច្ចេកទេស ដើម្បីកំណត់ទំហំផ្ទៃទឹកដែលត្រូវប្រតិបតិ្តការរុករក កំណត់កំរិតហានិភ័យផេ្សងៗ និងមធ្យោបាយនានាបំរើកិច្ចប្រតិបតិ្តការ។

ចំរៀកដែកប្រមាណជិត៥០០គីឡូក្រាមនេះអាចជាបំណែកនាវាដឹកគ្រាប់ហើយអាចឆេះផ្ទុះដោយការវាយឆ្មក់ឬការទម្លាក់គ្រាប់បែកពីយន្តហោះ។ នេះជារបៀបស្រាវជ្រាវបច្ចេកទេសដើម្បីកំណត់ភស្តុតាងនិងគោលដៅរុករកកាន់តែរួមតូចទៅៗ នឹងអាចឈានដល់រកឃើញនាវានិងគំនរគ្រាប់មិនទាន់ផ្ទុះតែម្តង។ ដូចនេះនាវាដឹកគ្រាប់ដែលលិចនៅបាតទន្លេនៅចំនុចនេះមិនតូចនោះទេ ហើយបរិមាណគ្រាប់ក៏អាចមានចំនួនច្រើនដែរ៕
ប្រភព៖ CMAC

LEAVE A REPLY

Please enter your comment!
Please enter your name here