ពលករធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យទឹកជោរស្រុកព្រះនេត្រព្រះ ពុលចំណី ៖ មន្ត្រីថាធូរស្រាលវិញ

0
111

បន្ទាយមានជ័យ:ករណីពលករខ្មែរវិលពីប្រទេសថៃធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាិស័កវិទ្យាល័យទឹកជោរឃុំទឹកជោរស្រុកព្រះនេត្រព្រះ ពុលចំណីនិងផ្លែឈើ ត្រូវមន្ត្រីថាធូរស្រាលវិញហើយ ។

ប្រភពព័ត៌មានពីមន្ត្រីក្រុមកាងារនិងពលករនៅទីតាំងខាងលើប្រាប់កាលពីយប់ថ្ងៃ ទី២៤ខែសីហាថា កាលពីល្ងាចនាថ្ងៃនោះ មានពលករមួយចំនួនបានពុលចំណីនិងផ្លែឈើ ហើយមានអាក្ការៈរាគ វិលនិងងងឹតមុខ ។តមក ក៏មានការបញ្ជូនគ្រូពេទ្យមកពីស្រុកព្រះនេត្រព្រះនិងស្រុកភ្នំស្រុកជាច្រើននាក់ ជាមួយនឹងរថយន្តគិលានសង្គ្រោះ(ឡានពេទ្យ)ផង ដើម្បីជួយអន្តរាគមន៍ពិនិត្យ ដាក់ថ្នាំបន្សាបនិងព្យាបាល នៅព្រលប់និងយប់ថ្ងៃទី២៤ខែសីហា ។

លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះប្រាប់កាសែតរស្មីកម្ពុជានៅព្រលប់ថ្ងៃទី២៥ខែសីហាថា៖ ប្រតិបត្តិការនោះ លោកបានដឹកនាំ ។ តែដោយសារឃើញមានរថយន្តពេទ្យនិងគ្រូពេទ្យ ក៏ដូចក្រុមការងារច្រើន ទើបពលករដែលអះអាងថា ពុលចំណីទាំងតិចៗនិងខ្លាំងបានចេញមកច្រើននាក់អោយគ្រូពេទ្យពិនិត្យ។

លោកឃូ ពៅបានបន្តថា ក្នុងនោះ មានតែពលករ២-៣នាក់ដែលអាចថាពុលខ្លាំង ដោយងងឹតមុខនិងរាគរូសខ្លាំង ។ក្រៅពី នោះពុលស្រាលៗប៉ុណ្ណោះ ។
លោកបានបន្តថា មកទល់ព្រលប់ថ្ងៃ ទី២៥ ខែសីហា ពលករដែលអះអាងថា ពុលចំណីទាំងនោះ បានធូរស្បើយ ហើយជាសះ ស្បើយវិញហើយ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here