អភិបាលខេត្តត្បូងឃ្មុំ បន្តទទួលអំណោយឧបត្ថម្ភពីសប្បុរសជននានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

0
45

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ បានអញ្ជើញទទួលអំណោយឧបត្ថម្ភជា អាលកុល ម៉ាស គ្រឿងឧបភោគបរិភោគ និងថវិការ ពីលោក សៀម សាវ៉ាន់ និងលោកស្រី ជួន ម៉ារ៉ុន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។


ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរអរគុណ ចំពោះលោក សៀម សាវ៉ាន់ និង លោកស្រី ជួន ម៉ារ៉ុន ដែលបានរួមគ្នាជួយឧបត្ថម្ភនូវអំណោយទាំងនេះដល់រដ្ឋបាលខេត្ដើម្បីគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ។


ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ដែរថា អំណោយទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជម្ងឺកូវីដ ១៩ ជាពិសេសបានឆ្លើយតបភ្លាមៗ ទៅនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែលជម្ងឺដ៏កាចសាហាវនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសកលលោក ជារៀងរាល់ថ្ងៃផងដែរ ។
ចំពោះអំណោយ មានម៉ាសចំនួន ៣៧.៥០០ម៉ាស អាល់កុល ១៥កាន ទឹកបរិសុទ្ធចំនួន ១៥០កេស មីចំនួន១០០កេស ត្រីខ ១.០០០កំប៉ុង និងថវិការចំនួន ១០.០០០.០០០រៀល៕
អាចារ្យលាក់ ២៥.៨.២០២១

 

LEAVE A REPLY

Please enter your comment!
Please enter your name here