រុស្ស៊ីនឹងមិនអនុញ្ញាតឱ្យជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចូលដែនដីខ្លួនទេ

0
146

ប្រធានាធិបតីរុស្សីលោក វ្លា ឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២២ ខែសីហាថា ប្រទេសរបស់លោកនឹងមិនទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានទេ ពីព្រោះព្រួយបារម្ភថា មានសមាជិកក្រុមឧទ្ទាមក្លែងបន្លំជាអ្នកស្វែងរកសិទ្ធិជ្រកកោន។ មេដឹកនាំរុស្ស៊ីរូបនេះ ក៏បានប្រាប់ប្រទេសលោកខាងលិច សម្រាប់ការដាក់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅក្នុងប្រទេសដែលនៅជិតព្រំដែនរបស់រុស្ស៊ី ខណៈដែលពួកគេកំពុងរងចាំទិដ្ឋាការពីអាមេរិក ឬ អឺរ៉ុប។ លោកពូទីនបាននិយាយទៅកាន់សារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា៖«តើនោះមានន័យថា ពួកគេអាចត្រូវបានបញ្ជូនដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសទាំងនោះ ទៅកាន់ប្រទេសជិតខាងរបស់យើង ខណៈដែលពួកគេផ្ទាល់មិនចង់យកជនភៀសខ្លួនដោយគ្មានទិដ្ឋាការ?» លោកបន្តទៀតថា៖ «ហេតុអ្វីបានជាមានវិធីសាស្ត្រដ៏អាម៉ាស់ ដើម្បីដោះស្រាយបញ្ហានេះ?»។ លោកនិយាយថា លោកនឹងមិនទទួលយក«សមាជិកក្រុមឧទ្ទាមដែលបង្ហាញខ្លួននៅទីនេះ ក្រោមការគ្របដណ្តប់របស់ជនភៀសខ្លួនទេ»។ សហរដ្ឋអាមេរិកបានចរចាជាមួយប្រទេសមួយចំនួន ឱ្យទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានជាបណ្ដោះអាសន្ន ខណៈពេលដែលប្រទេសផ្ដល់សិទ្ធិជ្រកកោនកំពុងធ្វើទិដ្ឋាការជូនពួកគេ។ ជនភៀសខ្លួនបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការចូលកាន់កាប់របស់ក្រុមឧទ្ទាមតាលីបង់៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here