គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣

0
178

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ ក្រោមអធិបតីភាពលោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងសមាជិក សមាជិការ ពាក់ព័ន្ធជាច្រើនរូបទៀត ។


ថ្លែងនាឱកាសនោះលោកជំទាវ ខៀវ សាមួន បានលើកឡើងថា ៖ ចំពោះដំណើរការកិច្ចប្រជុំនាពេលនេះ គឺដើម្បីធ្វើការពិនិត្យ អនុម័ត និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៏ លើកទិសដៅបន្តរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ (គ ក ស ក) ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទរបស់ខេត្តត្បូងឃ្មុំ ដែលអនុវត្តនាពេលកន្លងមក ។
លោកជំទាវ បន្តថា កិច្ចប្រជុំនេះ ពិតជាមានសារ:សំខាន់ចំពោះការសិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្ត បញ្ហាប្រឈមដែលរាំងស្ទះដល់ប្រសិទ្ធភាព នៃការអនុវត្ត និងការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯថកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ។


លោកជំទាវ ខៀវ សាមួន បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រី ដោយកំណត់រកដំណោះស្រាយ ជាយុទ្ធសាស្រ្ត និងឱកាសនៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការឆ្លើយតប និងអន្តរាគមន៍ របស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ។


សូមជម្រាបថា ក្នុងកិច្ចប្រជុំបានបាននលើកឡើងនូវរបៀបវារៈចំនួន០៣ ដើម្បីពិនិត្យ និងអនុម័ត រួមមាន ១.ពិនិត្យនិងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ខែសីហា ឆ្នាំ២០២១ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ៣.បញ្ហាផ្សេងៗ សេចក្ដីជូនដំណឹងពីរបៀបវិរៈកាលបរិច្ចេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តផងដែរ ៕
អាចារ្យលាក់ ២៥.៨.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here