បន្ទាប់ ពី ចាញ់ អ៊ូ ហ្គា គ្រូបង្វឹក ចង់ ឱ្យ ប៉ាក គី អៅ ចូលនិវត្តន៍

0
275

ទំនាក់ទំនង រវាង លោក ហ្វ្រេដ ឌី រ៉ូច និង មែន នី ប៉ាក គី អៅ មាន រយៈពេល ជាង ២០ ឆ្នាំ ហើយ ។ ទំនាក់ទំនង នេះ គឺ លើស ពី គ្រូបង្វឹក និង អ្នក ប្រដាល់ ទៅទៀត ពោលគឺ ស្ទើរតែ ជា ឪពុក និង កូន ទៅហើយ ។
ពិតណាស់ គឺ មាន ការឯកភាព គ្នា ជា អចិន្ត្រៃយ៍ មួយ រវាង លោក រ៉ូ ចនិង ប៉ាកគី អៅ ថា នៅពេលណា ដែល គ្រូបង្វឹក ឆ្នើម ប្រចាំ ឆ្នាំ រូប នេះ មើលឃើញ ថា កីឡាករ ដ៏ មាន តម្លៃ របស់ គាត់ ដែល ជា ម្ចាស់ ខ្សែក្រវាត់ ពិភពលោក ៨ ស្ថាប័ន លែង អាច ប្រយុទ្ធ នៅ កម្រិត ខ្ពស់ បំផុត បាន តទៅទៀត គាត់ គួរតែ ជា មនុស្ស ទី មួយ ត្រូវ ប្រាប់ រឿង នេះ ដល់ ប៉ាក គី អៅ ។


លោក រ៉ូច ធ្លាប់ លើក ឡើង ពី គំនិត នៃ ការចូល និវត្តន៍ ដល់ ប៉ាក់ គី អៅ ជាច្រើនលើក កាលពី អតីតកាល ប៉ុន្តែ ដោយ មូលហេតុ ខ្លះ អ្នក ប្រដាល់ ឆ្នើម ប្រចាំ ឆ្នាំ បី ដង រូប នេះ តែងតែ អាច វិល មក ធ្វើឱ្យ អាជីព របស់ គេ រស់ ឡើងវិញ ។
កាលពី ថ្ងៃ សៅរ៍ ទី ២១ ខែ សីហា ( ថ្ងៃអាទិត្យ ទី ២២ ខែសីហា ម៉ោង នៅ កម្ពុជា ) លោក រ៉ូច បានបង្ហាញ អារម្មណ៍នេះ មិន ត្រឹមតែ ចំពោះ ប៉ាក គី អៅ ប៉ុណ្ណោះ ទេ តែ ថែម ទាំង ចំពោះ ប្រព័ន្ធ ផ្សព្វផ្សាយ ដែល បានឃើញ វីរបុរស ប្រដាល់ រូបនេះ បង្ហាញ ពី អាយុ ជ្រេ របស់គេ និង ចាញ់ យ៉ូ ដេ នីស អ៊ូ ហ្គាស ក្នុង ការប្រយុទ្ធ របស់ ពួកគេ ដើម្បី ដណ្តើម ខ្សែក្រវាត់ WBA ទម្ងន់ មធ្យម នៅ សង្វៀន T-Mobile នៅ ទីក្រុង ឡាសវេ ហ្គាស ។


លោក រ៉ូ ចបាន និយាយថា “ ខ្ញុំ ស្អប់ ណាស់ ដែល ឃើញ ថ្ងៃ ដែល គាត់ ចូលនិវត្តន៍ ប៉ុន្តែ រឿង នេះ នឹង មកដល់ ។ រូបគេ វាយ មិន បាន អស្ចារ្យ ទេ នៅ យប់ នេះ ។ យើង នឹង ដឹងថា មែន នី សម្រេចចិត្ត បែបណា ” ។
ប៉ាក់ គី អៅ ទទួលស្គាល់ អ៊ូ ហ្គាស ជា អ្នកឈ្នះ ដ៏ ស័ក្តិសម នៃ ការប្រកួត ១២ ទឹក នេះ ។
ប៉ាក់ គី អៅ និយាយថា “ ជើង ទាំងពីរ របស់ ខ្ញុំ រមួល ដូច្នេះ ហើយ ខ្ញុំ មិន អាច ធ្វើ បំលាស់ ទី បានទេ ” ដោយ រូបគេ មិន បាន ផ្តល់ មូលហេតុ នៃ ការ រមួល ជើង នោះ ទេ ។
រូបគេ បន្តថា “ លើក នេះ ជើង ទាំង ពីរ របស់ ខ្ញុំ អស់កម្លាំង និង ឈឺចាប់ តាំង ពី ទឹក ទី ២”៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here