កម្លាំងអាវុធហត្ថចុះអប់រំអ្នកលក់ដូរនិងអ្នកមិនគោរពបម្រាមគោចរដើម្បីគ្រប់គ្រងស្ថានការណ៍កូវីដ19 បំប្លែងថ្មីដែលតា(Delta)

0
226

នៅព្រឹកថ្ងៃទី ២៤ ខែសីហានេះ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ទីរសុខាភិបាល ចុះអនុវត្តសេចក្តីសម្រេចលេខ ០៩៥ របស់សាលាខេត្តស្ទឹងត្រែង អប់រំអ្នកលក់ដូរ និងអ្នកមិនគោរពល្មើសនឹងបំរាមគោចរ ដើម្បីគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បំប្លែងថ្មីដែលតា(Delta) ដែលរហូតមកដល់ថ្ងៃទី ២៤សីហានេះ បានរកឃើញចំនួន ២៨ នាក់ហើយ។

លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការអាវុធហត្ថខេត្តបញ្ជាក់ថា:បន្ទាប់ពីមានការបិទខ្ទប់ក្រុងស្ទឹងត្រែងបណ្ដោះអាសន្នរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤នេះ ការរីករាលដាលជំងឺកូវីដ១៩ ប្រភេទថ្មីដែលតា(Delta)នៅតែមានវត្តមានក្នុងភូមិ ឃុំសង្កាត់ ក្នុងក្រុងស្ទឹងត្រែង នៅឡើយ។
លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា:
បងប្អូនប្រជាពលរដ្ឋទាំងអស់ បើគ្មានការចាំបាច់សូមកុំចេញពីផ្ទះ ហាមការលក់ដូរតំបន់ហាមឃាត់ ត្រូវចូលរួមអនុវត្តនូវធានការសុខាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីយើងបង្ការជំងឺឆ្លងកូវីដ១៩ ប្រភេទថ្មី កុំឲ្យមានការឆ្លងរីករាលដាលបន្ថែមទៀត ។


លោកមេបញ្ជាការបានបន្តទៀតថា:ក្រុងស្ទឹងត្រែងនឹងបន្តបិទខ្ទប់រយៈពេល ០៧ ថ្ងៃបន្តទៀត ចាប់ពីម៉ោង ២៣:៥៩នាទីយប់ថ្ងៃទី ២៤ខែសីហានេះ ក្នុងពេលបិទខ្ទប់រយៈ៧ ថ្ងៃកន្លងមក បងប្អូនមួយចំនួន នៅមិនទាន់អនុវត្តបាននូវឡើយ ដូចនេះ អ្នកដែលចេញក្រៅផ្ទះនិងអ្នកលក់ដូរ មិនគោរពទៅតាមបំរាមគោចរលើកទី១ សមត្ថកិច្ចធ្វើការណែនាំ និងឱ្យទៅយកសំណាកវិភាគរកជំងឺកូវីដ១៩ តែបើសិនលើកក្រោយនៅតែល្មើស និងវិធានការនេះ សមត្ថកិច្ចនិងចាត់វិធានការរដ្ឋបាលធ្វើការផាកពិន័យ និងអាចបញ្ជូនខ្លួនទៅកាន់តុលាការផងដែរ។
លោកថា:ដោយស្ថិតក្នុងស្ថានភាពកំពុងរីករាលដាលជំងឺកូវីដ១៩ ប្រភេទថ្មី ចូលសហគមន៍ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន ជាពិសេសផ្នែកសុខភាព អ្វីដែលកម្លាំងសមត្ថកិច្ចចុះរឹតបន្តឹងនេះ គឺបំណងធំ គឺការការពារឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រភេទដេតា នៅក្នុងខេត្តរបស់យើងតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here