តារាកំប្លែង អាហ្វហ្កានីស្ថានម្នាក់ បានបន្តចំអកក្រុមតាលីបង់ ខណៈក្រុមអ្នកប្រយុទ្ធមកពីក្រុមបះបោរ បានអូសគាត់ចេញពីផ្ទះ ក្រោយមកបានប្រហារជីវិតគាត់ ដោយការបាញ់នឹងកាំភ្លើង។
សារព័ត៌មាន ដៃលី ម៉េល របស់អង់គ្លេស (Daily Mail) ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែល ថតនៅចុងខែកក្កដា លោក ណាហ្សា ម៉ូហាម៉ាត់(Nazar Mohammad) ដែលប្រជាជនអាហ្វហ្កានិស្ថានបានស្គាល់ឈ្មោះគាត់ថា ខាសា ហ្ស្វាន់ (Khasha Zwan) បានឃើញអង្គុយផ្នែកខាងក្រោយឡាន ដោយមានក្រុមយុទ្ធជន តាលីបង់ នៅអមសងខាងគាត់ ដែលម្នាក់ក្នុងចំណោមនោះ មានកាំភ្លើងយន្ត៕