មនុស្ស ប្រុស ស្រី ជិត ២០ នាក់ ត្រូវបាន ឃាត់ខ្លួន ក្នុង ហេតុការណ៍ ជួបជុំ ផឹកស៊ី ច្រៀង ខារ៉ាអូខេ

0
280

កំ ពតៈ កម្លាំង សមត្ថកិច្ច នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពត បាន ឃាត់ខ្លួន មនុស្ស ប្រុស ស្រី ជិត ២០ នាក់ ពេល កំពុង ជួបជុំ និង ច្រៀង ខារ៉ាអូខេ ល្មើស នឹង បម្រាម ។ ប្រតិបត្តិការ នេះ បានធ្វើ ឡើង កាលពី យប់ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ នៅ ហាង ខារ៉ាអូខេ សាន់ នី ស្ថិត ក្នុងភូមិ សុវណ្ណ សាគរ សង្កាត់ កំពង់ កណ្តាល ក្រុង កំពត ។

លោក វរសេនីយ៍ឯក លក ញ៉ា វ ស្នងការរង ទទួល ផែន ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន ខេត្តកំពត បាន ប្រាប់ ឱ្យដឹងថាៈ អនុវត្តតាម បទបញ្ជា របស់លោក ឧ ត្ត ម សេនីយ៍ ទោ ម៉ៅ ច័ន្ទ មធុ រិ ទ្ធ កាលពី ម៉ោង ៩ និង ៣០ នាទី យប់ ថ្ងៃទី ២៣ ខែសីហា សមត្ថកិច្ច បាន ចុះបង្ក្រាប ករណី ល្មើស ដោយ ជួបជុំ ផឹកស៊ី និង ច្រៀង នៅ ហាង ខារ៉ាអូខេ ហាន់ នី ក្នុងភូមិ សុវណ្ណ សាគរ សង្កាត់ កំពង់ កណ្តាល ក្រុង កំពត ។ គ្រានោះ សមត្ថកិច្ច បាន ឃាត់ខ្លួន ឈ្មោះ ពៅ ធូ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជា អ្នកគ្រប់គ្រង ដែល បាន បើក ឱ្យ ដំណើរ ការជួបជុំ ផឹកស៊ី និង ច្រៀង ខារ៉ាអូខេ ចំនួន ពីរ បន្ទប់ ។
លោក ស្នងការរង បានបញ្ជាក់ ថាៈ ជាមួយនេះ សមត្ថកិច្ច ក៏បាន ឃាត់ខ្លួន នារី បម្រើសេវា ខារ៉ាអូខេ ចំនួន ៥ នាក់ សន្តិសុខ ម្នាក់ និង ភ្ញៀវ ១០ នាក់ ផងដែរ ។ ដោយឡែក ម្ចាស់ ទីតាំង បានគេច ខ្លួ បាត់ ។

លោក លក ញ៉ា វ បានបញ្ជាក់ ថាៈ ភ្ញៀវ ទាំង ១០ នាក់ ជា អ្នក មកពី រាជធានី ភ្នំពេញ ខេត្តកោះកុង និង ស្រុក ទឹកឈូ ខេត្តកំពត ។ ក្រៅពី អ្នកគ្រប់គ្រង ដែល ត្រូវបញ្ជូន ទៅ សាលាដំបូង បុរស ជា សន្តិសុខ និង នារី បម្រើសេវា ខារ៉ាអូខេ ក៏ដូចជា ភ្ញៀវ ទាំងអស់ បាន យល់ព្រម ទទួលយក ការអប់រំ ព្រមទាំង តម្រូវឱ្យធ្វើ កិច្ចសន្យា នៅ ចំពោះមុខ ៕

ប្រភព : រស្មីកម្ពជា

LEAVE A REPLY

Please enter your comment!
Please enter your name here