តៃវ៉ាន់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាផលិតផលក្នុងស្រុក

0
25

វ៉ាក់សាំងបង្ការកូវីដ១៩ របស់តៃវ៉ាន់ ផលិត និងស្រាវជ្រាវដោយមន្ទីរពិសោធន៍តៃវ៉ាន់ Medigen Vaccine Biologics Crop (MVC) សហការជាមួយវិទ្យាស្ថានជាតិជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិក (NIAID) ដែលជាប្រភេទវ៉ាក់សាំងប្រើប្រូតេអ៊ីន Spike ទៅដាស់សរីរាង្គឱ្យបង្កើតជាប្រព័ន្ធអង់ទីក័រ និងត្រូវការចាក់ចំនួន ពីរ ដូស បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់តាមរយៈយន្តការបន្ទាន់ កាលពីខែមុន។ គ្រាន់តែយុទ្ធនាការបាន ចាប់ផ្តើមភ្លាម មានពលរដ្ឋតៃវ៉ាន់ជាង ៧០ម៉ឺននាក់ បានចុះឈ្មោះណាត់ចាំចាក់ថ្នាំបង្ការដូសទីមួយ។ ហើយ ដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពនេះ ថ្នាំបង្ការផលិតដោយតៃវ៉ាន់ក្នុងទឹកដីតៃវ៉ាន់ លោកស្រីប្រធានាធិបតី សៃអ៊ីន វេន  បានបដិសេធមិនទទួលថ្នាំបង្ការរបស់ក្រុមហ៊ុនអាមេរិក ម៉ូឌែនណា និងថ្នាំបង្ការរបស់ក្រុមហ៊ុន អាស្ត្រាហ្សេនីកាទេ បើទោះជាអាជ្ញាធរសុខាភិបាលតៃវ៉ាន់ទទួលស្គាល់វ៉ាក់សាំងទាំងពីរនេះក៏ដោយ។ ជាសរុប និងគិតមកទល់នឹងពេលនេះ មានពលរដ្ឋតៃវ៉ាន់ប្រមាណ ៤០% បានទទួលថ្នាំបង្ការដូសទីមួយ និងតិចតួចណាស់បានចាក់វ៉ាក់សាំងបានពេញលេញ ពីរដូស។ តៃវ៉ាន់ជាប់ឈ្មោះជាប្រទេសគ្រប់គ្រងស្ថានភាពចម្លងកូវីដ១៩ បានប្រសើរជាងគេមួយ  ដោយមានចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ តែមួយចំនួនតូចប៉ុណ្ណោះ។ ហេតុដូច្នេះហើយ បានជាតៃវ៉ាន់មិនសូវមានគំនិត និងអារម្មណ៍ថា មានភាពបន្ទាន់ត្រូវទៅចាក់វ៉ាក់សាំង និងពន្លឿនយុទ្ធនាការចាក់ថ្នាំបង្ការទេ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here