មូលហេតុនៃការចាញ់របស់ម៉ានី​ ប៉ាគីអាវ

0
161

ក្រោយលទ្ធផលចាញ់​ យោដេនីស​ អ៊ូហ្គា​ ជាឯកច្ឆ័ន្ទមក​ ប៉ាគីអាវបាននិយាយថា៖
-“​ ជេីងទាំងពីររបស់ខ្ញុំបានរមួលក្រពេី​ ចាប់តាំងពីទឹកទីពីរមកម៉្លេះ​ ដូចនេះហេីយ​ ខ្ញុំមិនអាចធ្វេីចលនាចេញចូលបានឡេីយ​ ហេីយខ្ញុំត្រូវប្ដូរកណ្ដាប់ដៃជាមួយគូប្រកួត! ”

ជាការពិត​ ប៉ាគីអាវធ្លាប់ជាក្មេង​ តែមិនធ្លាប់ជាចាស់​ ព្រោះនៅពេលដែលយេីងចាស់ទៅ​ សាច់ដុំរបស់យេីង​ ក៏ប្រែប្រួលនិងខ្សោយដែរ…

តាមពិតនៅពេលប្រកួតជាមួយ​ Keith Thurman​ ប៉ាគីអាវឈ្នះ​ ដោយសារតែបានវាយឲ្យអាជ្ញាកណ្ដាលរាប់ទៅលេី​ Keith Thurman នៅទឹកទីមួយតែប៉ុណ្ណោះ​ ហេីយវាទេីបឲ្យប៉ាគីអាវឈ្នះ​ ដោយមិនឯកច្ឆ័ន្ទ​ គឺចៅក្រមពីរនាក់បានឲ្យប៉ាគីអាវឈ្នះ​ និងចៅក្រមម្នាក់​ បានឲ្យKeith Thurman ឈ្នះ​ (Split Decision)​ ហេីយប៉ាគីអាវបែរជាយល់ថា​ ខ្លួនមិនទាន់ចាស់​ រីអាយុ​ គឺគ្រាន់តែជាតួលេខទៅវិញ។

ក្នុងការត្រៀមប្រកួតជាមួយ​ អ៊ូហ្គាស​ ប៉ាគីអាវបានហាត់សមវាយចំនួន​ ៣៥ទឹក​ ក្នុងមួយថ្ងៃ​ រត់ចម្ងាយ​យកថាមពល និងហាត់កម្លាំងឲ្យរឹងមាំនៅក្នុងក្លឹប។

វាមានមូលហេតុមួយទៀត​ គឺក្នុងពេលស្នាក់នៅក្នុងគេហដ្ឋាននៅ​ Plymouth Drive ក្នុងទីក្រុង​ Los Angles ប៉ាគីអាវបានចូលរួមប្រជុំការងារជំនួញ​ និងនយោបាយនានា​ ដែលធ្វេីឲ្យប៉ាគីអាវសម្រាកមិនគ្រប់គ្រាន់។

វានៅមានហេតុផលមួយទៀត​ គឺលោក​ Chavit Singsong ដែលតែងតែមានវត្តមាន​ ដេីម្បីជួយរៀបចំ​ គាំទ្រ​ និងឧបត្ថម្ភ​គ្រប់បែបយ៉ាង ព្រមទាំងជាអ្នកប្រៀនប្រដៅ​ ទីប្រឹក្សា​ ដូចជាឪពុករបស់ប៉ាគីអាវ​ បានចែកផ្លូវចេញពីប៉ាគីអាវ​ ដោយសារភាពមិនចុះសម្រុងគ្នា​ នៅក្នុងការធ្វេីវិសោធនកម្មច្បាប់ស្ដីពីអាករលេីបារីថ្នាំជក់​ ដែលប៉ាគីអាវបានគាំទ្រក្នុងនាមជាសមាជិកព្រឹទ្ធសភា​ ហេីយលោក​ Chavit Singsong បានប្រឆាំង​ ព្រោះលោកយល់ថា​ វាធ្វេីឲ្យឧស្សាហកម្មបារីដួលរលំ​ ហេីយវាគឺជាប្រភពចំណូលរបស់កសិករនៅក្នុងខេត្តរបស់លោក។

ទំនាស់បានធ្វេីឲ្យប៉ាគីអាវមិនយល់ស្របនឹងមិត្តភក្ដិ​ រួចចាកចេញទៅគណៈបក្ស​ Nationalist​ People’s Coalition (PNC)

ប៉ុន្តែជាកត្តាសត្យានុម័ត​នៅក្នុងវិស័យប្រដាល់ គឺប៉ាគីអាវមានអាយុកាន់តែច្រេីនហេីយ​ ម៉្យាងទៀត​ មានការចាប់ផ្ដេីម​ គឺក៏ត្រូវតែមានទីចប់ហេីយ…

ប្រែសម្រួល​ពីអត្ថបទបរទេស

LEAVE A REPLY

Please enter your comment!
Please enter your name here