វិជ្ជមាន កូ វីដ -១៩ បំប្លែង ថ្មី ដែល តា ចំនួន ៤៣ នាក់ ក្នុងចំណោម ៩១៤ នាក់ ក្នុង ខណ្ឌ ព្រែក ព្នៅ

0
22

ភ្នំពេញៈ យោងតាម អនុគណៈកម្មការ ស្រាវជ្រាវ ជំងឺ កូ វីដ -១៩ នៅ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ បានបញ្ជាក់ ថាៈ ប្រជាពលរដ្ឋ ដែល រស់នៅ ភូមិ អណ្ដូង សង្កាត់ គោក រការ ខណ្ឌ ព្រែក ព្នៅ រកឃើញ ករណី វិជ្ជមាន កូ វីដ -១៩ បំប្លែង ថ្មី ដែល តា (Delta) ចំនួន ៤៣ នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ ចំនួន ៩១៤ នាក់ ។


សូមបញ្ជាក់ ផងដែរ ថា កាលពី ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ នៅវេលា ម៉ោង ១០:៣០ នាទី ព្រឹក ក្រុមគ្រូពេទ្យ បាន ចុះ យក សំណាក ប្រជាពលរដ្ឋ ដែល រស់នៅ ទីតាំង ខាងលើ ដោយ ក្នុងនោះ សង្កេតឃើញថា មាន កុមារ ជាច្រើន ទៅយក សំណាក ផងដែរ ។


ទន្ទឹមនឹងនេះ អនុគណៈកម្មការ ស្រាវជ្រាវ ជំងឺ កូ វីដ -១៩ ក៏បាន អំពាវនាវ ដល់ ប្រជា ប្រពល រដ្ឋ ដែល ធ្លាប់ ទៅដល់ ឬ បាន ប៉ះពាល់ ជាមួយ អ្នករស់នៅ ទីតាំង ខាងលើ មេត្តា តាមដាន សុខភាព រយៈពេល ២១ ថ្ងៃ ដើម្បី សុវត្ថិភាព និង សូម ចូលរួម ពាក់ ម៉ាស់ រក្សា គម្លាត និង ឧស្សាហ៍ លាងដៃ គ្រប់ ទីកន្លែង គ្រប់ពេលវេលា ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here