អ្នក ប្រដាល់ Manny Pacquiao ត្រូវ បាន អ្នក គាំទ្រ របស់ ខ្លួន ជា ច្រើន នាក់ ទទូច ឲ្យ ចូល និវត្តន៍ បន្ទាប់ ពី គេ បាន ប្រកួត ចាញ់ Yordenis Ugas ក្នុង ការ ដណ្ដើម ខ្សែ ក្រវាត WBA កាល ពី ចុង សប្ដាហ៍។
កីឡាករ ហ្វីលីពីន បាន តស៊ូ ១២ ទឹក ពេញ ជាមួយ ម្ចាស់ ខ្សែ ក្រវាត់ កីឡាករ គុយបា នៅ ឯ ទីក្រុង Las Vegas។ ប៉ុន្តែ ជា លទ្ធផល Ugas បាន យក ឈ្នះ តាមរយៈ ពិន្ទុ របស់ ចៅក្រម ទាំង បី ផ្ដល់ ឲ្យ គឺ ១១៥-១១៣ ១១៦-១១២ និង ១១៦-១១២។
មុន ប្រកួត Pacquiao បាន បង្ហើប ពី ការ ចូលនិវត្តន៍ បន្ទាប់ ពី ចំណាយ ពេល ២៦ ឆ្នាំ ក្នុង អាជីព។ ប៉ុន្តែ ក្រោយ ប្រកួត ជាមួយ Ugas ចប់ គេ មិន បាន បញ្ជាក់ ថា នឹង ត្រូវ ព្យូរហ្គង់ ឬ យ៉ាង ណា ទេ ខណៈ អ្នក គាំទ្រ មួយ ចំនួន យល់ ថា Pacquiao គួរ ដល់ ពេល សម្រាក ហើយ។
គណនី លើ បណ្ដាញ សង្គម Twitter មួយ បាន សរសេរ ថា៖ “ស្រឡាញ់ អ្នក Manny។ អរគុណ សម្រាប់ ការ ប្រកួត ទាំង អស់។ អ្នក ជា កីឡាករ អមតៈ ទៅ ហើយ សូម សម្រាក ហើយ ចូលនិវត្តន៍ ទៅ”។ គណនី មួយ ទៀត បាន សរសេរ ថា៖ “ វាង ជា ពេលវេលា សម្រាប់ អ្នក ចូល និវត្តន៍ ហើយ។ អរគុណ ដែល បាន ផ្ដល់ មោទនាភាព ដល់ ប្រទេស ហ្វីលីពីន”។ គិត ទល់ ពេល នេះ Pacquiao មាន វ័យ ជិត ៤៣ ឆ្នាំ ហើយ ការ ប្រកួត ទល់ នឹង Ugas គ្រប់ គ្នា មើល ឃើញ ថា គេ ហាក់ ធ្លាក់ កម្លាំង និង យឺត ជាង មុន ដោយ សារ តែ វ័យ ជ្រេ នេះ ឯង៕