សត្វពស់ក្បាល២ត្រូវបានជួយសង្គ្រោះនៅក្នុងព្រៃមួយនៃប្រទេសឥណ្ឌា

0
281

តាមកាសែតហិណ្ឌូ ថែមបានផ្សាយឲ្យដឹងថាកាលពីថ្ងៃព្រហស្បត្តិសប្តាហ៍មុនកូនពស់វែកក្បាល២ដ៏កម្រត្រូវបានគេប្រទះឃើញនៅក្នុងព្រៃនៃតំបន់Drhradunក្នុងរដ្ឋអ៊ូតារ៉ាខាន់នៃប្រទេសឥណ្ឌា។នាយកដ្ឋានព្រៃឈើបានទទួលទូរសព្ទ័ពីអ្នកដែលបានឃើញកូនពស់វែកដ៏ចម្លែកនេះ ហើយក៏បានបញ្ជូនមន្ត្រីទៅធ្វើការសង្គ្រោះជាបន្ទាន់។លោកAdil Mirzaដែលបានធ្វើការងារជាអ្នកជួយសង្គ្រោះសត្វពស់អស់រយៈពេល១៥ឆ្នាំហើយនោះបានទទួលភារកិច្ចទៅជួយសង្គ្រោះកូនសត្វពស់វែកក្បាល២នេះ។លោកបានបញ្ជាក់ថានេះជាករណីដ៏កម្របំផុត។

លោកបាននិយាយប្រាប់អ្នកកាសែតហិណ្ឌូថែមថា លោកបានធ្វើជាអ្នកជួយសង្គ្រោះសត្វពស់អស់រយៈពេល១៥ឆ្នាំមកហើយ តែលោកមិនដែលជួបករណីបែបនេះទេ។ពស់នេះទើបមានអាយុប្រមាណ២សប្តាហ៍ប៉ុណ្ណោះ។ពេលនេះសត្វពស់វែកក្បាល២ត្រូវបានគេបញ្ជូនទៅកាន់មជ្ឈមណ្ឌលនៃសួនសត្វDehradunដើម្បីទទួលការព្យាបាល។លោកវេជ្ជបណ្ឌិតជំនាញព្យាបាលសត្វបាននិយាយថា៖បន្ទាប់ពីពិនិត្តហើយ ឃើញថាពស់ក្បាល២នេះមិនមានបញ្ហាសុខភាពទេនោះ គេអាចនឹងដោះលែងវាទៅក្នុងព្រៃវិញឬក៏ត្រូវរក្សាទុកដើម្បីធ្វើការស្រាវជ្រាវព្រោះវាជាករណីពិសេសកម្រជួបប្រទះណាស់។តាមអ្នកជំនាញបនឲ្យដឹងថា មូលហេតុដែលនាំឲ្យពស់នេះកើតមកមានក្បាល២គឺដោយសារតែហ្សែនabonormalityប៉ុន្តែភាគរយនៃការរស់រានមានជីវិតរបស់វាមានកម្រឹតទាបបំផុត៕ប្រែសម្រួល ៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here