តាលីបង់បើកការស៊ើបអង្កេតចំពោះព័ត៌មានថាកងកម្លាំងខ្លួនប្រព្រឹត្តហឹង្សាលើប្រជាជន

0
30

ពួកតាលីបង់នឹងបើកការស៊ើអង្កេតដោយច្បាស់លាស់ទៅលើរបាយការណ៍នានាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលបានផ្សព្វផ្សាយថា កងទ័ពរបស់ខ្លួនបានបប្រព្រឹត្តអំពើហឹង្សា ការធ្វើទារុណកម្មទៅលើប្រជាជនអាហ្វហ្កានីស្ថាន។មន្ត្រីនៃក្រុមសកម្មជនឥស្លាមនេះបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទរ័ថា ក្រុមតាលីបង់មានផែនការចំពោះការដឹកនាំតាមគម្រូថ្មីមួយដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ។មានរបាយការណ៍មួយចំនួនពីប្រជាជនអាហ្វហ្កានីស្ថាន អ្នកផ្តល់ជំនួយអន្តរជាតិនិងអ្នកសង្កតការណ៍នានាថាពួកតាលីបង់បានប្រព្រឹត្តិអំពើឃោរឃៅទៅលើអ្នកតវ៉ា អ្នកប្រឆាំងឬហ៊ានធ្វើការតវ៉ាជាមួយក្រុមតាលីបង់ ឬក៏អ្នកដែលធ្លាប់ធ្វើការឲ្យអាមេរិក។

មន្ត្រីតាលីបង់រូបនោះបាននិយាយក្នុងនាមអនាមិកថា៖យើងបានលឺរបាយការណ៍អំពីការប្រព្រឹត្តអំពើហឹង្សា ការធ្វើទោសទណ្ឌ័និងការប្រព្រឹត្តិបទឧក្រឹដ្ឋប្រឆាំងនឹងជនស៊ីវិល ។ប្រសិនបើមានសមាជិកតាលីបង់ណាប្រព្រឹត្តិបែបនេះមែនយើងត្រូវតែធ្វើការស៊ើបអង្កេតជាបន្ទាន់។តាមគោលការរបស់រដ្ឋាភិបាលតាលីបង់ដែលនឹងត្រូវបង្កើតឡើងក្នុងពេលខាងមុខនេះ បានបញ្ជាក់ច្បាស់ហើយថា ពួកគេមិនអាចចម្លងយកប្រជាធិបតេយ្យតាមបែបអាមេរិកនោះទេ ប៉ុន្តែគេសូមធានាថាសិទ្ធិរបស់ប្រជាជនអាហ្វហ្កានីស្ថាននឹងត្រូវទទួលបានការការពារជាដាច់ខាត៕ប្រែសម្រួល ៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here