តាលីបង់អំពាវនាវឲ្យប្រជាជនអាហ្វហ្កានីស្ថានចាកចេញពីព្រលានយន្តហោះក្រុងកាប៊ុល

0
189

ពួកតាលីបង់បានធ្វើការអំពាវនាវឲ្យប្រជាជនអាហ្វហ្កានីស្ថានដែលទៅប្រជ្រៀតគ្នាយ៉ាងកកកុញនិងបណ្តាលឲ្យមានការស្លាប់ផងនោះ ត្រូវតែចាកចេញពីព្រលានយន្តហោះជាបន្ទាន់។ពួកតាលីបង់បានប្រកាសទៀតថា យើងមិនចង់ឲ្យប្រជាជនណាម្នាក់មានការឈឺចាប់ទេ។

អាមេរិកនិងប្រទេសលោកខាងលិចកំពុងតែបើកប្រតិបត្តិការដឹកជញ្ជូនទាហានរបស់ខ្លួននិងប្រជាជនអាហ្វហ្កានីស្ថានមួយចំនួនចេញពីប្រទេសនេះ ដែលបណ្តាល់ឲ្យមានភាពចលាចលនៅឯព្រលានយន្តហោះក្រុងកាប៊ុលយ៉ាងខ្លាំង។

មានមនុស្សប្រមាណជាង១០នាក់បានស្លាប់នៅក្នុងព្រលាននេះដោយសារតែការបាញ់ប្រហារនិងការជាន់គ្នាឬក៏គាំងបេះដូង។លោកប្រធានាធិបតីចូ បៃដិនបាននិយាយថាលោកនឹងពន្យាពេលហួសពីថ្ងៃទិ៣១ខែសីហាដើម្បីធ្វើការជំលៀសនេះ ប៉ុន្តែពួកតាលីបង់បានបញ្ចេញប្រតិកម្មតបទៅវិញដោយមិនអនុញ្ញាតឲ្យពន្យាពេលតទៅទៀតឡើយ៕ប្រែសម្រួល ៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here