អតីតប្រធានាធិបតីអាហ្វហ្កានីស្ថានដែលរត់ចោលស្រុកមានខោអាវជាប់ខ្លួនតែមួយកំប្ល៉េប៉ុណ្ណោះ

0
28

តាមទីភ្នាក់ងារសារព័ត៌មានCNNបានផ្សាយដោយដកស្រង់ប្រភពអតីតមន្ត្រីជាន់ខ្ពស់អាហ្វហ្កានីស្ថានដែលដួលរលំនោះថា លោកអាស្រាហ្វ ហ្កានីអតីតប្រធានាធិបតីអាហ្វហ្កានីស្ថានដែលបានចាកចេញពីប្រទេសតែប៉ុន្មានម៉ោងមុនពេលពួកតាលីបង់វាយចូលទីក្រុងកាប៊ុល មានតែខោអាវមួយចង្កេះជាប់នឹងខ្លួនតែប៉ុណ្ណោះ។

មន្ត្រីរូបនេះថែមទាំងបានបដិសេធន៍យ៉ាងដាច់អហំកាចំពោះការចោទប្រកាន់ថាលោកបាននាំយកលុយ៤ឡានជាប់ទៅនឹងខ្លួនក្នុងពេលរត់ភៀសខ្លួននេះ។ប៉ុន្មានម៉ោងមុនពេលលោកប្រធានាធិបតីចាកចេញពីប្រទេស មន្ត្រីជាន់ខ្ពស់ជាច្រើននៃរដ្ឋបាលលោកហ្កានីបានជួបប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីតាលីបង់និងពួកអាល់កៃដា ហើយដែលតម្រូវឲ្យរដ្ឋាភិបាលកាន់អំនាចត្រូវតែសុំចុះចាញ់។មន្ត្រីនោះបាននិយាយប្រាប់CNNទៀតថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលតាលីបង់ចូលដល់ក្រុងកាប៊ុល យើងក៏បានទំនាក់ទំនងជាមួយអាមេរិកដើម្បីបញ្ជាក់ថាយើងនឹងប្រគល់អំណាចដោយសន្តិវិធីទៅឲ្យពួកតាលីបង់ ជាមួយនឹងការរៀបចំសម្រាប់លោកហ្កានីចុះចេញពីតំណែងប្រធានាធិបតីផងដែរ។

មន្ត្រីដដែលនពបានបញ្ជាក់ទៀតថា៖យើងបានទទួលព័ត៌មានចារកម្មយ៉ាងច្បាស់តាំងពីប៉ុន្មានឆ្នាំមកហើយថា លោកប្រធានាធិបតីអាចនឹងត្រូវប្រហារជីវិត ប្រសិនបើពួកតាលីបង់វិលមកវិញនោះ៕ប្រែសម្រួល ៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here