អតីតរដ្ឋមន្រ្តីឥណ្ឌូណេសុី ជាប់គុក១២ឆ្នាំ ពីបទសុីសំណូកក្នុងគម្រោងការពារកូវីដ១៩

0
55

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅមុននេះបន្តិចពីក្រុងហ្សាការតាមកថាតុលាការប្រឆាំងអំពើពុករលួយនៃប្រទេសឥណ្ឌូណេសុី កាលពីថ្ងៃចន្ទ បានសម្រេចផ្តន្ទាទោសលោកJuliari Batubara អតីតរដ្ឋមន្រ្តីកិច្ចការសង្គមកិច្ច អោយជាប់ពន្ធនាគាររយះពេល១២ឆ្នាំនិងមិនអនុញ្ញាតិអោយធ្វើនយោបាយរយះពេល៤ឆ្នាំទៀតបន្ទាប់ពីរួចទោស ក្នុងបទប្រព្រឹត្តអំពើពុករលួយ កឹបកេងថវិកាជាតិក្នុងការទិញសំភារៈផ្គត់ផ្គង់ ដល់គម្រោងការពារជំងឹកូវីដ១៩។
គណៈកម្មការបង្ការនិងបង្រ្កាបអំពើពុករលួយជាតិឥណ្ឌូណេសុីបានរកឃើញថាលោករដ្ឋមន្រ្តីJuliari Batubaraអាយុ៤៩ឆ្នាំ សុីសំណូកបានយ៉ាងតិច17,000លានរូបប៊ី (ប្រមាណ1.18លានដុល្លារ)ពីក្រុមហ៊ុនផ្គត់ផ្គង់ទំនិញចំនួន២ក្រុមហ៊ុន ដែលលោកបានជួយសម្រួលក្នុងការទិញសំភារះយក មកអោយប្រជាជន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឹកូវីដ។
ជាមួយគ្នានោះគណៈកម្មការនៅ រឹបអូសបានពីផ្ទះលោករដ្ឋមន្រ្តី នូវវ៉ាលីសចំនួន៧ ដាក់សុទ្ធតែលុយដុល្លារចំនួនប្រមាណជាង1.1លានដុល្លារទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here