ដំណឹង រីករាយ កូ វីដ ថយចុះ ច្រើន ហើយៈ នៅ ភ្នំពេញ ថ្ងៃ ២២ សីហា អ្នក ឆ្លង ជំងឺ កូ វីដ -១៩ មានតែ ៦៨ នាក់ ប៉ុណ្ណោះ

0
109

ភ្នំពេញៈ នៅ ថ្ងៃទី ២២ សីហា ម្សិលមិញ នេះ អ្នក ឆ្លង ជំងឺ កូ វីដ -១៩ មានតែ ៦៨ នាក់ ប៉ុណ្ណោះ សម្រាប់ ពលរដ្ឋ នៅ រាជធានី ភ្នំពេញ ដែល នេះ ជា សញ្ញា មួយ បញ្ជាក់ថា នៅ ភ្នំពេញ បាន វិល ទៅរក ស្ថានភាព កាន់តែ ល្អ ហើយ ។ ប៉ុន្តែ ទោះបីជា យ៉ាងណាក្តី អាជ្ញាធរ ខណ្ឌ ទាំង ១៤ សង្កាត់ ទាំង ១០៥ នៅ បន្ត យកចិត្តទុកដាក់ ជានិច្ច ដើម្បី ទប់ស្កាត់ នូវ ការរីក រាលដាល ជំងឺ កូ វីដ -១៩ នេះ អោយ កាន់តែ ល្អ ប្រសើរឡើង ទៀត ។
នេះ បើតាម ការបញ្ជាក់ របស់ លោក ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ នៅ ព្រឹក ថ្ងៃទី ២៣ សីហា នេះ ខណៈដែល លោក ទទួល អំណោយ ពី លោក ហ៊ុន ម៉ា នី ប្រធាន គណៈកម្មការ ទី ៧ នៃ រដ្ឋសភា និង ជា ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា និង លោកស្រី យឹម ឆៃ លីន ដើម្បី បន្ត ផ្ដល់ជូន ទៅ ឲ្យ បងប្អូន ជា ប្រជា ការពារ ខណ្ឌ និង សង្កាត់ ទាំង ១០៥ នៅ សាលា រាជធានី ភ្នំពេញ ។
លោក ឃួ ង ស្រេង បាន មានប្រសាសន៍ថាៈ កាលពី ថ្ងៃទី ២២ សីហា ម្សិលមិញ នេះ ជំងឺ កូ វីដ -១៩ សម្រាប់ នៅ រាជធានី ភ្នំពេញ មានការ ថយចុះ ច្រើន ពោលគឺ អ្នកមាន វិជ្ជមាន កូ វិដ -១៩ មានតែ ៦៨ នាក់ ប៉ុណ្ណោះ ។ ប៉ុន្តែ ទោះបីជា យ៉ាងណាក្តី លោក នៅ តែ ជំរុញ ឲ្យ អាជ្ញាធរ ខណ្ឌ ទាំង ១៤ សង្កាត់ ទាំង ១០៥ ត្រូវ បន្ត យកចិត្តទុកដាក់ បន្ថែមទៀត ដើម្បី ទប់ស្កាត់ នូវ ការរីក រាលដាល ជំងឺ កូ វីដ -១៩ អោយ កាន់តែ ល្អប្រសើរ ។
ក្រៅពីនេះ លោក ឃួ ង ស្រេង នៅបាន ជំរុញ អោយ អាជ្ញាធរ ខណ្ឌ ទាំង ១៤ និង កងកម្លាំង មាន សមត្ថកិច្ច ត្រូវ ទប់ស្កាត់ អោយបាន នៅ រាល់ ការប្រមូលផ្តុំ ជួបជុំគ្នា ផឹកស៊ី ពិសេស ត្រូវមាន វិធានការ អោយបាន ម៉ឺងម៉ាត់ ចំពោះ ការ លួច បើក ខារ៉ាអូខេ ភោជនីយដ្ឋាន ផឹកស៊ី ជាដើម ដែល នេះ ជាដើម ចម មួយ បង្កើត ឲ្យ មាន ការរីក រាលដាល ជំងឺ កូ វី -១៩ ជាថ្មី ៕/V -PC

LEAVE A REPLY

Please enter your comment!
Please enter your name here