ផ្តាច់ជីវិត មួយ គ្រួសារ ដោយសារ បើកឡាន ក្រឡាប់ ខ្លួនឯង ចូល ទឹក ស្នាមភ្លោះ

0
195

បន្ទាយ មាន ជ័ យៈ សោកនាដកម្ម បង្កដោយ ខ្លួនឯង មួយ បាន កើតឡើង នៅ រសៀល ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ នេះ លើផ្លូវ អភិវឌ្ឍន៍ ចម្ងាយ ប្រមាណ ពីរ គីឡូម៉ែត្រ ខាងលិច ភូមិ ខ្វាវ លិច ឃុំ ស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ មនុស្ស មួយ គ្រួសារ ដែល ជិះ ក្នុង រថយន្ត ទាំង បួន នាក់ បាន បាត់បង់ ជីវិត ភ្លាមៗ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដ៏ គួរ ឲ្យ រន្ធត់ មួយ នេះ ។


មន្ត្រីនគរបាល គោលដៅ ខ្វាវ លិច នៃ នគរបាល ប៉ុស្តិ៍ រដ្ឋបាល ឃុំ ស្វាយចេក បានឱ្យដឹង ថាជ ន រងគ្រោះ ទាំង បួន នាក់ ( ស្រី ៣ នាក់ ) ក្នុងនោះ មាន ក្មេងស្រី មួយ នាក់ អាយុ ប្រហែល ៧ ឆ្នាំ មាន ៖ ទី ១. ឈ្មោះ គឹម ហេង ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ,២. ឈ្មោះ គង់ សុ វណ្ណា ភេទ ស្រី អាយុ ៥៣ ឆ្នាំ ,៣. ឈ្មោះ ហេង រតនា ភេទ ស្រី អាយុ ប្រហែល ៧ ឆ្នាំ និង ៤. ឈ្មោះ គឹម ធា ភេទ ស្រី អាយុ ៤២ ឆ្នាំ ។ ជនរងគ្រោះ រស់នៅ ភូមិ យាង ថ្មី ឃុំ កូប ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ ខ្លួនឯង នោះបាន ធ្វើដំណើរ ជាមួយ រថយន្ត ម៉ាក ម៉ា ស្តា ពណ៌ ស ពាក់ ស្លាក លេខ កម្ពុជា MR.SELA ។


សមត្ថកិច្ច ដដែល បាន បន្តថា នៅមុន ពេល កើតហេតុ រថយន្ត បានធ្វើ ដំណើរ ពី ទិសខាងកើត ទៅ លិច ពេលមកដល់ ចំណុចកើតហេតុ ជា ចំណុច ផ្លូវបំបែក ទំនង ជាមាន ល្បឿន លឿន ក៏បាន ជ្រុល ចង្កូត ធ្លាក់ ពីលើ ផ្លូវ ចូលក្នុង ទឹក ប្រឡាយ ស្នាមភ្លោះ ផ្ងារជើង ឡើងលើ បណ្តាល ឲ្យ ឈ្លក់ទឹក ទាំង អ្នកបើកបរ និង អ្នករួមដំណើរ សរុប ចំនួន បួន នាក់ ។


សព ជនរងគ្រោះ ត្រូវ រថយន្ត ត្រូវបាន កម្លាំង នគរបាល ប៉ុស្តិ៍ រដ្ឋបាល និង ប្រជាពលរដ្ឋ ជួយ ស្រង់ យកមក ដាក់ លើគោក ដើម្បី ស្រាវជ្រាវ រក និង រង់ចាំ សាច់ញាតិ មក ទទួល ។ មកទល់ ល្ងាច ដដែល សមត្ថកិច្ច ថា សាច់ញាតិ បានទទួល យកស ពនៃ សមាជិក ភាគច្រើន របស់ គ្រួសារ មួយ នោះ ទៅធ្វើ បុណ្យឈាបនកិច្ច ហើយ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here