ម្តាយមិននៅផ្ទះ ឪពុករំលោភកូនស្រីអាយុ១៤ឆ្នាំជាបន្តបន្ទាប់

0
141

បន្ទាយមានជ័យៈ បុរសឪពុកបានចាប់បង្ខំរំលោភកូនស្រីបង្កើតអាយុ១៤ឆ្នាំបានសម្រេចជាច្រើនដងនិងបានគម្រាមសម្លាប់កូនចោលបើបែកការណ៍។រឿងរ៉ាវដ៏អាក្រក់នេះកើតឡើងដំបូងនៅវយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១កន្លងមក និងបន្ត ចុងក្រោយដល់ថ្ងៃចាប់ខ្លួនកាលពី២០ខែសីហា ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាជនល្មើសជាឪពុកឈ្មោះ ឈុន រី អាយុ ៣៨ឆ្នាំ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ឯក្មេងស្រីរងគ្រោះជាកូនអាយុ១៤ឆ្នាំ ។ ក្រោយពេលបែកការណ៍រំលោភផ្ទួនៗបានដល់ទៅប្រាំបីដង ទើបម្តាយក្មេងស្រីដែលជាប្រពន្ធរបស់ជនល្មើស បានប្តឹង ហើយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតឲ្យចាប់ឃាត់ខ្លួននៅថ្ងៃទី ២០ខែសីហា ។

ស្រីជាម្តាយបានឱ្យដឹងថា ខ្លួននិងម្តាយវាមិននៅផ្ទះ ដោយបានទៅលេងផ្ទះបងប្អូនរយៈពេលយូរដែរ ។ខណៈនោះឪពុកនិងកូនស្រីរងគ្រោះនៅផ្ទះតែពីនាក់ ។នៅពេលយប់មួយពេលកូនស្រីកំពុងដេកលង់លក់ ឪពុកវាបានចាប់បិទមាត់និងគំរាមកុំស្រែក បើស្រែកឬលបទៅប្រាប់ម្តាយ គេសម្លាប់ចោល ដោយបានរំលោភកូនស្រី។តមកក៏បានបង្ខំរំលោភបន្តបន្ទាប់ទៀត ។

លោកវរសេនីយ៍ឯកបានឲ្យដឹងបន្តទៀតថាដោយរងការឈឺចាប់និងភ័យខ្លាចពីការចាប់រំលោភនិង ការគម្រាមសម្លាប់ហើយទ្រាំមិនបានកូនស្រីក៏បានប្រាប់ប្រាប់ម្តាយ។ម្តាយបានប្តឹងទៅនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តនិងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ហើយសមត្ថកិច្ចក៏បានស្នើសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដើម្បីចាប់ខ្លួនតែម្តង។

ទោះជាយ៉ាងនេះក្តី ក្រោយពីឃាត់ខ្លួននិងសួរនាំ ជនសង្ស័យក៏មិនព្រមសារភាពដដែល ប៉ុន្តែយោងអង្គហេតុនិងស្ថានទម្ងន់រឿង ដោយអនុវត្តតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យមានបណ្តឹងពីកូននិងម្តាយនិងការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
យោងសាវតារ បានឱ្យសារព័ត៌មានដឹងនៅថ្ងៃទី២២ ខែ សីហា ថា ជនសង្ស័យឈ្មោះឈុន រី នេះ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំមកហើយ ពីបទរំលោភលើក្មេងស្រីជាអនីតិជន ។ ហើយទើបចេញពីពន្ធនាគារបានរយៈពេលមួយឆ្នាំ ក៏មករំលោភកូនស្រីបង្កើតទៀត៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here