មានការរិៈគន់ក្រុមឈ្មួញសត្វដឹកជញ្ជូនសត្វគោងាប់បែបអានាធិបតេយ្យនៅស្រុកប្រាសាទសំបូរ

0
115

កំពង់ធំ:មកទល់រសៀលថ្ងៃទី២១ និងថ្ងៃទី២២ខែសីហា ឆ្នាំ២០២១ នៅតែមានក្រុមឈ្មួញដឹកជញ្ជូនសត្វគោងាប់ពីចំណុចឃុំស្រេីង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយគ្មានលិខិតលក់ទិញ និងពិនិត្យសុខភាពសត្វ ពីការិយាល័យបសុព្យាបាល និងសុខភាពសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ។

តាមការបង្ហើបពីរអ្នកទិញ(ឈ្មួញ) បានប្រាប់ សារព័ត៌មាននាថ្ងៃទី២១ខែសីហាថា ពួកខ្លួនរកទិញតែគោពុល និងគោឈឺកាប់លក់មិនបានផង តើទៅរកគោធាត់ល្អ សុខភាពមាំទាំទាំងស្រុងឯណាបាន ? ហើយបើមានក៏ទិញប្រជែងនឹងថៅកែនិងក្រុមហ៊ុនធំៗមិនបានដែរ ។
ឈ្មួញរូបនេះបានបន្ថែមទៀតថា ម្យ៉ាងខ្លួនក៏បានប្រកាសប្រាប់និងបានបង់លុយឪ្យទៅពេទ្យសត្វអស់ហេីយ ទើបអាចដឹកគោងាប់ស្រាប់បាន ។

ព័ត៌មាននេះ ប្រជាពលរដ្ឋមួយចំនួននៅភូមិសាស្ត្រខាងលើក៏បានដឹងដែរ ហើយបាននឹងកំពុងរិះគន់ ក៏ដូចជាព្រួយបារម្ភពីសត្វជ្រូកនិងគោកំពុងមានបន្ទុកជំងឺជាច្រើនប្រភេទដូចជាជ្រូក គោឡើងពកឬកមលើស្បែក ហេីយមន្ត្រីជំនាញពេទ្យសត្វខេត្តនិងភ្នាក់ងារពេទ្យភូមិធ្វើដូចជាល្មមៗឬមិនសូវយកចិត្តទុកដាក់ឬមិនចាត់វិធានការអ្វើឆ្លើយតបនៅឡើយ ករណីសុខភាពមនុស្ស សត្វឡើយ ។
ទាក់ទិនបញ្ហាខាងលេីនេះអ្នកយកព័ត៌មានកាសែត រស្មីកម្ពុជា បានព្យាយាម ទាក់ទងបំភ្លឺពីលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មនិងបុសុព្យបាលឬពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់តែមិនអាចទំនាក់ទំនងបាន៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here