អ្នកវិភាគចៅចាក់ស្មុក៖ ជំនួយរបស់អាម៉េរិកមិនមែន ដើម្បីកសាងប្រទេសឡើយ គឺដើម្បីតែការពារផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក

0
82

ភ្នំពេញៈ នៅ ប៉ុន្មាន ម៉ោង ក្រោយពេល ក្រុម តា លី បង់ បាន វាយ ផ្តួលរំលំ រដ្ឋាភិបាល អា ហ្វ ហ្កា នី ស្ថាន ឡើង គ្រប់គ្រង អំណាច ទាំងស្រុង បន្ទាប់ សហរដ្ឋ អាម៉េរិក ដកខ្លួន ប្រធានាធិបតី សហរដ្ឋ អាម៉េរិក ចូ បៃ ដិ ន ដែល ទទួលរង នូវ ការរិះគន់ ពី បរាជ័យ សៃ ហ្គ នទី ២ នៅ អាស៊ី បាន ថ្លែង ក្នុង សន្និសីទ សារព័ត៌ មាននៅ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ថា ៖ « បេសកកម្ម របស់ សហ រដ្ឋ អាម៉េរិក មិនមែន ក្នុង បំណង ដើម្បី កសាង ប្រទេស ឬ ការបង្រួបបង្រួម ជាតិ និង កសាង លទ្ធិប្រជាធិបតេយ្យនៅ អា ហ្វ ហ្កា នី ស្ថាន ទេ ។ ផលប្រយោជន៍ សំខាន់ តែមួយគត់ របស់ សហរ ដ្ឋ អាម៉េរិក នៅ អា ហ្វ ហ្កា នី ស្ថាន ដែល នៅតែមាន គឺ ទប់ស្កាត់ ការវាយប្រហារ ភេ វរ កម្ម មកលើ ទឹកដី អាម៉េរិក » ។ ប្រសាសន៍ របស់ ប្រធានាធិបតី អាម៉េរិក រូបនេះ ទំនងជា ភាសា ដ៏ ស្មោះ បំផុត ចេញ អស់ពី បេះដូង ដើម្បី ឆ្លើយតប នឹង ការ ចោទ ប្រកាន់ និង ការរិះគន់ វាយប្រហារ ទាំងឡាយ និង ក៏ ជាការ បង្ហាញ យ៉ាងច្បាស់ ផងដែរ ពី គោលបំណង ពិត នៃ គោលនយោបាយ ការបរទេស របស់ សហ រដ្ឋ អាម៉េរិក តាំងពី អតីតកាល រហូតមកដល់ បច្ចុប្បន្ន និង តទៅ អនាគត គឺ ដាច់ខាត ត្រូវតែ ការពារ ផលប្រយោជន៍ សហរដ្ឋ អាម៉េរិក នៅ គ្រប់ ទីកន្លែង និង គ្រប់ កាលៈទេសៈ ទាំងអស់ ។

តាមរយៈ សម្តី របស់ ប្រធានាធិបតី អាម៉េរិក រូបនេះ បានធ្វើឱ្យ អ្នកតាមដាន ស្ថានការណ៍ នយោបាយ ពិភពលោក យល់ថា បានធ្វើឱ្យ ប្រជាពលរដ្ឋ អា ហ្វ ហ្កា នី ស្ថាន មិនដឹង ប៉ុន្មាន នាក់ ទេ ក្អួត ឈាម ដោយសារតែ ជឿ លង់ ថា បេសកកម្ម របស់ អាម៉េរិក គឺ ដើម្បី កសាង ប្រទេស អា ហ្វ ហ្កា នី ស្ថាន មួយ ទំនើប ពោរពេញ ដោយ សេរីភាព និង លទ្ធិប្រជាធិបតេយ្យ ចេញពី ក្រុម តា លី បង់ ? តែ ពេលនេះ ពួកគេ ពិតជា បានដឹង ច្បាស់ ចំពោះ គោលបំណង ពិត ដែល សហរដ្ឋ អាម៉េរិក និង សម្ព័ន្ធមិត្ត ចូលមកក្នុង ប្រទេស អា ហ្វ ហ្កា នី ស្ថាន ទម្លាក់ គ្រាប់បែក ខ្ទេចខ្ទី ប្រទេស ស្លាប់ ទាហាន និង ប្រជាពលរដ្ឋ រាប់ម៉ឺន នាក់ មិនមែន មកជួយ ខ្លួន ដើម្បី កសាង ប្រទេស ឡើយ តែ គឺ ដើម្បី ការពារ ផលប្រយោជន៍ ខ្លួន តែប៉ុណ្ណោះ និង សងសឹក ទៅលើ ក្រុម អាល់ កៃ ដា ដឹកនាំ ដោយ អូ សា ម៉ា ប៊ិន ឡា ដិ ន និង ក្រុម តា លី បង់ ដែលជា សម្ព័ន្ធមិត្ត គ្នា ។ ពលរដ្ឋ អា ហ្វ ហ្កា នី ស្ថាន ខ្លះ ដែល ផ្តល់ បទ សម្ភាស ឱ្យ ប្រព័ន្ធ ផ្សព្វផ្សាយ បរទេស បាន និយាយថា ខ្លួន បាន ជឿ លើ សហរដ្ឋអាមេរិក ចំពោះ បេសកកម្ម សេរីភាព និង ប្រជាធិបតេយ្យ ។ តែ ២០ ឆ្នាំ មកនេះ បេសកកម្ម ដែល ពលរដ្ឋ អា ហ្វ ហ្កា នី ស្ថាន ជឿជាក់ លើ បិតា ប្រជាធិបតេយ្យ សហរដ្ឋ អាម៉េរិក នោះបាន រលាយ សូន្យសុង បាត់ ហើយ បញ្ជាក់ ច្បាស់ ចុងក្រោយ ដោយ លោក ចូ បៃ ឌិន ថា អាម៉េរិក មិនមែន មកជួយ កសាង ប្រទេស ឬ លទ្ធិប្រជាធិបតេយ្យ ឡើយ ។
នេះ គឺជា មេរៀន ថ្មី មួយទៀត សម្រាប់ ពិភពលោក ជាពិសេស សម្រាប់ សម្ព័ន្ធមិត្ត របស់ សហរដ្ឋ អាម៉េរិក ឱ្យមាន ការសិក្សា និង ដក បទពិសោធ ហើយក៏ អាច ចោទសួរ ថា តើ រាល់ ការអន្តរាគមន៍ យោធា ឬ ការ ផ្តល់ជំនួយ ទាំងឡាយ របស់ សហរ ដ្ឋ អាម៉េរិក ក្នុង បំណង ជួយ ប្រទេស ផ្តល់ជំនួយ នោះ ពិតប្រាកដ ឬ ក្នុង គោលដៅ បម្រើឱ្យ ផលប្រយោជន៍ ការពារ ផលប្រយោជន៍ សហរដ្ឋអាមេរិក ទាំង សន្តិសុខសម្រាប់ ការពារ សន្តិសុខ ទឹកដី អាម៉េរិក និង សម្រាប់ បម្រើ ផលប្រយោជន៍ ភូមិសាស្ត្រ នយោបាយ ? បទពិសោធ នៅ អា ហ្វា នី ស្ថាន គឺជា ឧទាហរណ៍ ជាក់ស្តែង មួយនា សហ សម័យនេះ ដែល ក្រោយ សម្រេច ផែនការ របស់ខ្លួន ក្នុងការ សងសឹក លើ ពួក អាល់ កៃ ដាំ គឺ សហរដ្ឋ អាម៉េរិក នឹងត្រូវ ចាកចេញ ហើយ បទពិសោធ នា អតីតកាល នៅ ប្រទេស វៀតណាម ខាងត្បូង និង ប្រទេស កម្ពុជា កាលពី ឆ្នាំ ១៩៧៥ គឺ កាលណា ដែល គ្មាន ផលប្រយោជន៍ ក៏ សហរដ្ឋអាមេរិក បោះបង់ ចោល ចាក់ ចេញទៅ ដោយ គ្មាន ស្តាយស្រណោះ ហើយ អ្នក ដែល ទទួលរង គ្រោះ បន្ត គឺ ពលរដ្ឋ នៃ ម្ចាស់ ស្រុក ។ សម្រាប់ កម្ពុជា ក្រោយពី សហរដ្ឋ អាម៉េរិក បោះបង់ចោល កម្ពុ ជា ឈប់ គាំទ្រ របប សាធារណរដ្ឋ ខ្មែរ របស់ សេនាប្រមុខ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ពលរដ្ឋ ខ្មែរ ត្រូវបាន ធ្លាក់ ក្នុង កណ្តាប់ដៃ នៃ របប ខ្មែរក្រហម និង រងគ្រោះ ស្លាប់ បាត់បង់ ជីវិត ដោយ ឧក្រិដ្ឋកម្ម ប្រឆាំងនឹង មនុស្សជាតិ ឧក្រិដ្ឋកម្ម សង្គ្រាម និង ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ស្លាប់ ពលរដ្ឋ ជាច្រើន លាន នាក់ និង ថែមទាំង សហរដ្ឋ អាម៉េរិក ទាមទា ឱ្យ កម្ពុជា សងបំណុល កខ្វក់ របស់ខ្លួន រហូតមក ដល់ សព្វថ្ងៃនេះ ថែមទៀត ។

 

ចំណុច នេះ ក៏ អនុញ្ញាតឱ្យ យើង គិត ឱ្យបាន ជ្រៅ មួយ ជំហាន ទៀត ដោយ ចោទ សំណួរ ថា ក្រៅពី អន្តរា គម ន័ ផ្នែក យោធា ទម្លាក់ មេដឹកនាំ នៃ ប្រទេសមួយ រំលោភ លើ អធិបតេយ្យភាព និង បូរណភាព ដែនដី នៃ ប្រទេស តើ អ្វីដែល សហរដ្ឋ អាម៉េរិក បាននិងកំពុង តែ ធ្វើ ក្រោម ការ ផ្តល់ជំនួយ ផ្សេងៗ តាមរយៈ ទីភ្នាក់ងារ របស់ខ្លួន ដូចជា ស្ថាន ប័ន លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ ជាតិ (NED) ទីភ្នាក់ងារ សហរដ្ឋ អាម៉េរិក សម្រាប់ ការអភិវឌ្ឍ (USAID) រួម នឹង វិទ្យាស្ថាន សាធារណរដ្ឋ អន្តរជាតិ (IRI) និង វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ (NDI) និង ទីភ្នាក់ងារ ផ្សេងទៀត រួមទាំង សមាគម និង អង្គការក្រៅរដ្ឋាភិបាល ដែល ទទួល ថវិកា ធ្វើ សកម្មភាព ពី សហរដ្ឋ អា ម៉េ រិ ក តើ វា ជា បេស កមម្ម និង ជំនួយ ជួយ ប្រទេស នានា ក្នុងការ កសាង និង អភិវឌ្ឍ ប្រទេស ឡើងវិញ ពង្រឹង សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ នៃ ប្រទេស នោះ ពិតប្រាកដ ដូចដែល គេ បាន ផ្សព្វផ្សាយ ឃោសនា ឬ គ្រាន់តែ ជា រូបភាព នៃ ការជួយ តែ ជួយ មិន ពិតប្រាកដ ហើយ ជា ផ្នែក នៃ ការដាក់ឱ្យ អនុវត្ត ផែនការ យុទ្ធសាស្ត្រ ពង្រីក និង ពង្រឹង ការពារ ផលប្រយោជន៍ សហរដ្ឋ អាម៉េរិក ដែរឬទេ ? យុទ្ធសាស្ត្រ ឥណ្ឌូ ប៉ាស៊ីហ្វិក របស់ សហរដ្ឋ អាម៉េរិក ដែល បានចេញ ផ្សាយ នៅ ឆ្នាំ ២០១៩ និង សន្ទរកថា របស់ ប្រធានាធិបតី ចូ បៃ ឌិន ថ្មីៗ នេះ អំពី ការតម្រង់ទិស សកម្មភាព មក តំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិក គឺ ផ្តោត សំខាន់ លើ ការការពារ ផលប្រយោជន៍ សហរដ្ឋ អាម៉េរិក ទាំង ផ្នែក ភូមិសាស្ត្រ នយោបាយ ការទូត និង សេដ្ឋកិច្ច និង ទប់ទល់ ឥទ្ធិពល ចិន នៅ អាស៊ី ។
ដូច្នេះ ដើម្បី កុំឱ្យ ប្រវត្តិសាស្ត្រ កើតឡើង ច្រំ ដែល គេ គួរតែ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះ រាល់ ការជឿទុកចិត្ត ឬ ការទទួល ជំនួយ ណាមួយ ។ ម្យ៉ាងទៀត សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត គួរ កែប្រែ យុទ្ធសាស្ត្រ ក្នុងការ គ្រប់គ្រង និង រៀបចំ សណ្តាប់ធ្នាប់ ពិភពលោក ។ ដើម្បី ប្រកួតប្រជែង ឥទ្ធិពល ចិន និង ការពារ ផលប្រយោជន៍ របស់ សហ រដ្ឋ អាម៉េរិក ឱ្យមាន ប្រសិទ្ធភាព ខ្ពស់ សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត គួរតែ ខិតខំ ប្រឹងប្រែង ជួយ អភិវឌ្ឍ ហេ ដ្ឋា រចនា
សម្ព័ន្ធ និង កសាង វិបុលភាព នៅ តំបន់ អាស៊ី យ៉ាងពិត ប្រាកដ ។ តាមពិត សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត មិនអាច ទប់ ដំណើរ ដ៏ ខ្លាំងក្លា របស់ ប្រទេស ចិន ឆ្ពោះទៅ គ្រប់គ្រង ពិភពលោក បានឡើយ ព្រោះ ពួកគេ បានគិត ខុស ដោយ យក ទ្រឹស្តី ចាស់ ផ្តោតលើ សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ មក សាបព្រោះ និង មក គ្រប់គ្រង សណ្តាប់ធ្នាប់ ពិភពលោក និង មក ទាក់ទាញ ការគាំទ្រ ពី ប្រទេស តូចតាច ខណៈ តម្រូវការ ជាក់ស្តែង អាទិភាព ដើម្បី ប្រជាជន រស់ និង ប្រទេសជាតិ មាន សុខសន្តិភាព ការរីកចម្រើន មិនមែន អាទិភាព លើ ផ្នែក សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ជា ចម្បង ឡើយ តែ គឺ សិទ្ធិ រស់រានមានជីវិត ប្រជាពលរដ្ឋ មានការ ងារ ធ្វើ មាន ចំណូល សម្រាប់ ជី ភាព រស់នៅ ប្រចាំថ្ងៃ ហើយ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ សព្វបែបយ៉ាង និង ការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យ រីកចម្រើន គឺជា តម្រូវការ ចម្បង របស់ ប្រជាពលរដ្ឋ នៅ អាស៊ី រាប់ទាំង កម្ពុជា ផងដែរ ។ ដូច្នេះ សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត គួរ បង្វែរ ថវិកា ធ្វើសង្គ្រាម បំផ្លិចបំផ្លាញ ប្រទេស មកជា សង្គ្រាម កសាង ហេ ដ្ឋ រចនាសម្ព័ន្ធ ដូច ចិន វិញ ទើប ពេលដែល បរាជ័យ ដកខ្លួន ទៅវិញ មិន អាម៉ាស បន្សល់ទុក នូវ ភាព ខ្ទេចខ្ទី នៃ ប្រទេស ជនពិការ និង មនុស្ស ស្លាប់ ឬ បន្សល់ រូបភាព រត់ឡើង យន្តហោះ តោង កង យន្តហោះ រត់ ចេញពី ប្រទេស ទៀត ៕
ដោយ ចៅ ចាក់ស្មុក
រាជធានី ភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here