អតីតទាហានអង់គ្លេសម្នាក់បដិសេធន៍ចាកចេញពីអាហ្វហ្កានីស្ថានប្រសិនបើសត្វដែលគាត់ជួយសង្គ្រោះមិនអនុញ្ញាតឲ្យយកទៅជាមួយ

0
39

សភាពការណ៍អាហ្វហ្កានីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីពួកតាលីបង់ចូលកាន់កាប់បានបង្កើតឲ្យមានព្រឹត្តិការណ៍ប្លែកៗជាច្រើន ទាំងរឿងស្លុតរន្ធត់និងរឿងគួរឲ្យអស់សំណើចជាច្រើនផងដែរ។តួយ៉ាងដូចជាអតីតទាហានអង់គ្លេសម្នាក់ឈ្មោះPen Farthingជាអតីតទាហានកុំម៉ងដូពិសេសរបស់អង់គ្លេសដែលបានបង្កើតអង្គការជួយសង្គ្រោះនិងចិញ្ចឹមសត្វតាំងពិឆ្នាំ២០០៧បានបដិសេធន៍ដាច់ខាតថាលោកនឹងមិនចាកចេញពីប្រទេសអាហ្វហ្កនីស្ថានឡើយប្រសិនបើសត្វដែលលោកចិញ្ចឹមទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យនាំទៅជាមួយទេនោះ។អង្គការឈ្មោះNowzad Charityត្រូវបង្កើតឡើននៅឆ្នាំ២០០៧ដោយលោកPen Farthingបច្ចុប្បន្ននេះមានសត្វចិញចឹមសារុមចំនួន១.៦០០ក្បាលដែលលោកបានជួយសង្គ្រោះពីកន្លែងនានាហើយយកវាមកថែររក្សានៅក្នុងអង្គការរបស់លោក។

វាជារឿងចម្លែកដែរ តាំងពីពួកតាលីបង់ចូលកាន់កាប់ក្រុងកាប៊ុល ពួកទាហានអាមេរិកនិងប្រជាជនអាហ្វហ្កានីស្ថានដូចស្រមោចសម្រុកឡើងជិះយន្តហោះដើម្បីគេចចេញពីប្រទេសនេះ រហូតអ្នកខ្លះស្រវេស្រវាតោងកង់យន្តធ្លាក់ស្លាប់យ៉ាងអាណោចអធម៌ទៀតផង​ តែលោកPen Farthingបែរជាធ្វើរឿងបែបនេះទៅវិញ។លោកបាននិយាយថាលោកមិនចាកចេញពីប្រទេសនេះទេ ប្រសិនបើប្រជាជនអាហ្វហ្កានីស្ថានចំនួន២៧នាក់ដែលធ្វើការជាមួយលោកនិងសត្វប្រមាណជា២០០ក្បាលទៀតមិនត្រូវបានអនុញ្ញាតឲ្យទៅជាមួយលោកទេនោះ។លោកបារម្ភទៀតថាប្រសិនបើប្រជាជនអាហ្វហ្កានីស្ថានទាំង២៧នាក់ដែលធ្វើការជាមួយលោកភាគច្រើនជាក្មេងស្រីជំទង់ៗមិនត្រូវបានជម្លៀសទៅជាមួយទេនោះ  ពួកនាងៗប្រាកដជាត្រូវពួកជ្រុលនិយមចាប់រំលោភជាមិនខាន៕ប្រែសម្រួល ៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here