ស្ទឹងត្រែង : លោកយាយ ម្នាក់ មាន វ័យ ៩០ ឆ្នាំ ហើយ នោះ បាន ផ្ទុក ជំងឺ កូ វីដ ១៩ ត្រូវ គ្រូពេទ្យ បីត្រកង ឡើង រថយន្ត យកទៅ សម្រាក ព្យាបាល ទាំងយប់ ។
គ្រូពេទ្យ ត្រកង បី លោកយាយ ដែល មិនអាច ដើរ ខ្លួនឯងបាន ដាក់ រថយន្ត មន្ទីរពេទ្យ ខេត្តស្ទឹងត្រែង នៅ ម្តុំ កងចក្រ ផ្លូវលំ ចុះទៅ ទំនប់ទឹក ស្ថិតក្នុង ភូមិ ព្រែក សង្កាត់ ស្ទឹងត្រែង នា យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ ។
ប្រភពពី មន្ត្រី សុខាភិបាល បាន ឲ្យ ដឹងថាៈ ក្រុមគ្រួសារ គាត់ មាន គ្នា ចំនួន ១២ នាក់ វិជ្ជមាន កូ វីដ ៩ នាក់ និង អវិជ្ជមាន ៣ នាក់ ។ លោកយាយ ឈ្មោះ លី ធៀន អាយុ ៩០ ឆ្នាំ គាត់ ឧស្សាហ៍ រាករូស ហើយ ក្តៅខ្លួន ខ្លាំង បន្ទាប់ពី មាន រោគសញ្ញា ជំងឺ កូ វីដ ១៩ ។
លោកយាយ វ័យ ៩០ ឆ្នាំ ខាងលើនេះ ស្ថិតក្នុង បញ្ជីរាយនាម បន្តបន្ទាប់ ក្រោយពី រដ្ឋបាលខេត្ត ស្ទឹងត្រែង ប្រកាស រកឃើញ អ្នក ឆ្លង ជំងឺ កូ វីដ ១៩ ចំនួន ២៨ នាក់ ក្នុង ថ្ងៃទី ២០ សីហា ម្សិលមិញ ។
គិត ត្រឹម វេលា ម៉ោង ៥ ល្ងាច ថ្ងៃទី ២០ សីហា អ្នក ឆ្លង ជំងឺ កូ វីដ ១៩ មាន ចំនួន ៨២៨ នាក់ នៅ ខេត្តស្ទឹងត្រែង ។ ជំងឺ បំប្លែង ថ្មី ប្រភេទ ដែល តា (Delta) ចំនួន ៩ នាក់ ក្នុងនោះ មាន អ្នកជា សះស្បើយ ចំនួន ៥០០ នាក់ ។ អ្នកជំងឺ ដែល តា ជាសះស្បើយ ពីរ អ្នក ផងដែរ ។
ទីតាំង មជ្ឈមណ្ឌល ពាណិជ្ជកម្ម ដ៏ សំខាន់ គឺ ក្រុង ស្ទឹងត្រែង ទាំងមូល ត្រូវបាន កងកម្លាំង សមត្ថកិច្ច ពង្រាយ បិទ ខ្ទប់ មិនឱ្យ មានការ ចរាចរណ៍ ចាប់ពី ម៉ោង ១១ និង ៥៩ នាទី យប់ ចាប់ពី ថ្ងៃទី ១៧ ដល់ ២៤ សីហា មួយ សប្តាហ៍ ដើម្បី ទប់ស្កាត់ ការឆ្លង រាលដាល ជំងឺ កូ វីដ ១៩៕