ឪពុក ដឹក កូន ទៅលេង ជីតា ពេល ត្រឡប់មកវិញ ក៏ ជួប គ្រោះថ្នាក់ ចរាចរណ៍ បណ្ដាលឱ្យ កូនស្រី ម្នាក់ អាយុ ២ ខួប ស្លាប់

0
372

ភ្នំពេញ ៖ ក្មេងស្រី អាយុ ២ ឆ្នាំ បាន ស្លាប់ និង ក្មេងប្រុស អាយុ ៥ ឆ្នាំ ម្នាក់ រួមទាំង ឪពុក រងរបួស ស្រាល បន្ទាប់ពី ជិះ ម៉ូតូ ចាប់ ហ្វ្រាំង បណ្តាល ឲ្យ ដួល ខ្ទាត ក្មេងស្រី ចូល ក្រោម រថយន្ត កុងតឺន័រ កិន ស្លាប់ រួច រថយន្ត បង្ក បើក គេចខ្លួនបាត់ កាលពី វេលា ម៉ោង ៩ យប់ ទី ២០ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុច ខាងលិច ស្តុ ប បឹងទំពុន ប្រមាណ ៦០ ម៉ែត្រ តាម បណ្តោយ ផ្លូវ ៣៧១ ក្នុង សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

សព ក្មេងស្រី ឈ្មោះ សេរី មរកត អាយុ ២ ឆ្នាំ និង អ្នករងរបួស ស្រាល ២ នាក់ ទៀត ទី ១ ឈ្មោះ សេរី ចេស្ដា ភេទ ប្រុស អាយុ ៥ ឆ្នាំ ជា កូន បង , ទី ២ ឈ្មោះ ឆន សុ ភ័ ក្ខ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ជាងភ្លើង នៅ ការដ្ឋាន មួយកន្លែង ត្រូវជា ឪពុក ។ អ្នក ទាំងបី រស់នៅក្នុង សង្កាត់ ផ្សារ ចាស់ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ជិះ ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា ស្គុ ប ពី ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1HR.7820. ។

ប្រភពពី កន្លែងកើតហេតុ បាន ឲ្យ ដឹងថាៈ ដំបូង ឡើយ គេ ឃើញ បុរស ម្នាក់ បាន ដឹក កូន ពីរ នាក់ ដោយ កូនស្រី ដាក់ ពីមុខ កូនប្រុស ឱប ចង្កេះ ពី ខាងក្រោយ ជិះ តាម បណ្ដោយ ផ្លូវ ៣៧១ ទិសដៅ ពី ខាងលិច មក ខាងកើត ក្នុង ល្បឿន លឿន ល្មម ។ ខណៈ មកដល់ ចំណុច កើតហេតុ ខាងលើ ក៏ ស្រាប់តែ វាក់ ជាមួយនឹង រថយន្ត កុងតឺន័រ ដែល បើក ស្រប ទិស គ្នា ក៏ ចាប់ ហ្វ្រាំង បណ្ដាលឱ្យ ដួល ខ្ទាត កូនស្រី ដែល នៅខាងមុខ អាយុ ២ ខួប ចូល ទៅនឹង ក្រោម កង់ កណ្ដាល រថយន្ត បណ្តាល ឲ្យ កិន បែកក្បាល ចេញ ខួរ ស្លាប់ ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ។ ចំណែក កូន បង និង ឪពុក រងរបួស ស្រាល ភ្លាមៗ គេ ឃើញ រថយន្ត កុងតឺន័រ បើក ចេញពី កន្លែងកើតហេតុ បាត់ស្រមោល ។

តាម សម្ដី រៀបរាប់ របស់ ឪពុក បាន ប្រាប់ ឲ្យ ដឹងថាៈ ដោយសារតែ ឪពុក របស់គាត់ នឹក ចៅ ពេក រូបគាត់ ក៏បាន ដឹក កូន ទាំងពីរ នាក់ ទៅលេង ក្រោយពី លេង ហើយ គាត់ ក៏ ដឹក កូន ទាំងពីរ នាក់ ត្រឡប់ទៅផ្ទះ វិញ តែ កម្ម អកុសល បាន ជួប គ្រោះថ្នាក់ ចរាចរណ៍ បណ្ដាល ឲ្យ ស្លាប់ កូនស្រី ជាទី ស្រឡាញ់ អាយុ ២ ខួប យ៉ាង អាណោច អធម ទៅវិញ ។

ក្រោយពី កើតហេតុ សមត្ថកិច្ច ជំនាញ ចុះ មកដល់ កន្លែងកើតហេតុ ហើយក៏ ធ្វើ កំណត់ហេតុ ប្រគល់ សព ឲ្យ ទៅ ឪពុកម្តាយ ដឹក តាម ម៉ូតូ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here