ផ្លែមៀន៣០តោនដែលលោកឃួង ស្រេងទិញពីប៉ៃលិនដឹកមកដល់ហើយ!

0
52

ផ្លែមៀនចំនួន៣០តោនដែលឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានកម្មង់ទិញតាមការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ ដែលគ្មានទីផ្សារ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩នោះ នៅថ្ងៃទី២១ សីហានេះ ផ្លែមៀនទាំងនេះ បានមកដល់សាលារាជធានីភ្នំពេញហើយ។ខណៈនេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងធ្វើការបែងចែកបន្តទៅអោយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរ ទាំង២៦ កងកម្លាំងប្រដាប់អាវុធ មណ្ឌលកែប្រែ និងប្រគេនព្រះសង្ឃនៅតាមវត្តទូទាំងរាជធានីភ្នំពេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here