កញ្ញា រឿន ណាត ស្អាត ប្លែក ជាមួយ ឈុត បុរាណ មាន រំលេច ដងទង់ ជាតិខ្មែរ

0
71

ភ្នំពេញៈ ដោយសារតែ រូបថត ចាស់ៗ ប៉ុន្មាន សន្លឹក បង្ហាញ រាង ដ៏ ស្រ ឡូ ន របស់ តារា សម្តែង កញ្ញា រឿន ណាត ក្នុង សម្លៀកបំពាក់ ខោខ្លី និង បង្ហាញ គល់ភ្លៅ កំឡុងពេល នាង ទៅ កម្សាន្ត មាត់សមុទ្រ នោះ បានធ្វើអោយ ទស្សនិកជន មួយចំនួន បាន បញ្ចេញមតិ រិះគន់ ផ្សេងៗ គ្នា ស្របពេលនោះ ដែល កញ្ញា ហាក់ មិនមាន ប្រតិកម្ម នឹង ការរិះគន់ នោះឡើយ ដ្បិត ពេលវេលា ទីកន្លែង គឺ សមស្រប ទៅនឹង សម្លៀកបំពាក់ ដែល នាង ជ្រើសរើស ។


ជាការ ឆ្លើយតប បែប មិន ខឹងសម្បារ កញ្ញា បាន ប្រាប់ថាៈ ធម្មតា ពេល យើង ដើរលេង ទៅ សមុទ្រ សម្លៀកបំពាក់ បែបនេះ គឺ ធម្មតា ទេ « ខ្ញុំ ជឿថា បងប្អូន យើង មួយចំនួនធំ ច្បាស់ ជាយ ល់ បែបនេះ ព្រោះ យើង ទៅ ដើរលេង សមុទ្រ យើង មិនមែន ដើរ ព្រៃ ឡើង ភ្នំ ត្រូវការ ខោអាវ ជិត ដៃ ជិត ជើង ឡើយ » ។


ទន្ទឹមនឹង ការរិះគន់ នេះ ស្រាប់តែ ថ្មីៗ នេះ គេ ឃើញ រូបថត ប៉ុន្មាន សន្លឹក ដែល បង្ហាញ ដោយ សំអាងការ សុខ ណា ៣៥ នូវ រូបភាព កញ្ញា រឿន ណាត គ្រង សម្លៀកបំពាក់ បែប បុរាណ និង មាន រំលេច ទៅដោយ ទង់ជាតិ ខ្មែរ ដែល មើលទៅ ពិតជា ស្អាត ប្លែក គូប ផ្សំ នឹង សម្រស់ របស់ នាង រួម ជាមួយនឹង ស្នាដៃ រចនា ម៉ូត និង ការតុបតែង មុខ ដោយ ម្ចាស់ សំអាងការ សុខ ណា ផង បានធ្វើអោយ រូបថត ប៉ុន្មាន សន្លឹក នោះ មានការ ចែករំលែក តៗ គ្នា អម ជាមួយ ពាក្យ សរសើរ មិន ដាច់ ពី មាត់ របស់ អ្នកគាំទ្រ នាង ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here