ពូទីន៖ពិភពលោកត្រូវតែរួមគ្នារារាំងកុំឲ្យអាហ្វហ្កានីស្ថានដួលរលំចុះ

0
31

លោកប្រធានាធិបតីរុស្សីវ្ល៉ាឌីមៀរ ពូទីនបានអំពាវនាវនៅថ្ងៃទី២១ខែសីហានេះចំពោះសហគមន៍ពិភពលោកទាំងមូលជួយរួមគ្នាធ្វើយ៉ាងណាកុំឲ្យប្រទេសអាហ្វហ្កានីស្ថានដួលរលំក្រោយពីពួកតាលីបង់បានវាយចូលកាន់កាប់អំណាចហើយនោះ។លោកពូទីនបានថ្លែងថា៖ពួកតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្កានីស្ថានស្ទើរទាំងស្រុងហើយ។នេះវាជារឿងពិត ហើយផ្តើមចេញពីអ្វីដែលបានកើតឡើងនៅពេលនេះយើងទាំងអស់គ្នាត្រូវតែធ្វើអ្វីគ្រប់យ៉ាងរារាំងការដួលរលំនៃប្រទេសអាហ្វហ្កានីស្ថាន។

ទីក្រុមូស្គូបានសំដែងសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នចំពោះមេដឹកនាំថ្មីនៃប្រទេសអាហ្វហ្កានីស្ថាន ហើយកំពុងស្វះស្វែងបង្កើតទំនាក់ទំនងជាមួយពួកនេះក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចៀសអស្ថិភាពទៅលើប្រទេសជិតខាងចំនួន៦ទៀតដែលមានព្រំប្រទល់ជាប់អាហ្វហ្កានីស្ថានហើយដែលប្រទរសទាំងនេះជាអតីតសហភាពសង្គមនិយមសូវៀត៕ ប្រែសម្រួល ៖សារឹទ្ធ

 

LEAVE A REPLY

Please enter your comment!
Please enter your name here