សូមជួយសង្គ្រោះកូនខ្ញុំចេញពីទីក្រុងកាប៊ុលនេះផង….

0
60

វីដេអូមួយបានបង្ហោះរូបភាពដ៏សែនរំជួលចិត្តយ៉ាងខ្លាំងដែលបង្ហាញអំពីឪពុកម្នាក់បានហុចកូនតូចរបស់ខ្លួនទៅឲ្យទាហានអាមេរិកឆ្លងកាត់របាំងលស់បន្លាជាមួយនឹងសម្រែកយ៉ាងគ្រលូចថា៖សូមលោកអ្នកជួយសង្គ្រោះកូនខ្ញុំដែលមានជម្ងឺនេះផង។។តាមរូបភាពវីដេអូនោះ ពួកទាហានម៉ារីនអាមេរិកបានហុចដៃទៅទទួលទារកនេះពីដៃបុរសជាឪពុក និងបានដឹកជញ្ជូនតាមយន្តហោះយកទៅព្យាបាលនៅប្រទេសន័រវ៉េស។អ្នកនាំពាក្យមន្ទីរប៉ងតាហ្គោនបាននិយាយថា មកដល់ពេលនេះគេមិនដឹងឪពុកនិងក្រុមគ្រួសាររបស់ក្មេងនេះដែលស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះកំពុងស្ថិតក្នុងស្ថានភាពយ៉ាងណានោះទេ។ប៉ុន្តែក្មេងនេះក្រោយពីព្យាបាលជាសះស្បើយហើយ គេនឹងទទួលបានសិទ្ធជាជនភៀសខ្លួនហើយបញ្ជូនឲ្យទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្រោមកម្មវិធីពិសេសសម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន។កម្មវិធីពិសេសនេះគឺសំដៅទៅលើប្រជាជនអាហ្វហ្កានីស្ថានដែលធ្វើការដោយផ្ទាល់ជាមួយមន្ត្រីអាមេរិកឬអ្នកដែលទទួលការគម្រាមកំហែងខ្លាំងពីពួកតាលីបង់។ប្រែសម្រួល ៖សារឹទ្ធ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here