ពួកតាលីបង់តាមប្រមាញ់តាមផ្ទះរកមុខអតីតមន្ត្រីធ្វើការបម្រើរបបចាស់ដែលដួលរលំដើម្បីសងសឹក

0
434

កាលពីពាក់កណ្តាលសប្តាហ៍នេះ ពួកតាលីបង់បានសម្រេចប្រហារជីវិតមន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់នៃរបបអាហ្វហ្កានីស្ថានដែលដួលរលំតាមរយៈការបាញដោយគ្រាប់កាំភ្លើង។លោកហាជី មូឡា អាចាក់ហ្សាយជាស្នងការប៉ូលីសនៃខេត្តBadghisត្រូវពួកតាលីបង់តាមប្រមាញ់រកឃើញនិងបន្ទាប់មកក៏បានបាញ់សម្លាប់គាត់តែម្តង។នៅក្នុងវីដេអូឃ្លីបដែលបង្ហោះកាលពីថ្ងៃព្រហស្បត្តិបានបង្ហាញរូបភាពលោកហាជីដែលត្តូវពួកតាលីបង់រុំមុខជិត ចងដៃទៅក្រោយនិងរុំព័ទ្ធជិតជុំដោយទាហានតាលីបង់ហើយពួកនេះបានបាញ់ស្រោចទៅលើរាងកាយគាត់រាប់សិបគ្រាប់។ក្រុមតាលីបង់បានស្វះស្វៃងរករូបលោកហាជីតាំងពីយូរមកហើយដោយសាររូបលោកជាមន្ត្រីប៉ូលីសជាន់ខ្ពស់នៃរបបអាហ្វហ្កានីស្ថានបានជាប់ទាក់ទងនឹងការធ្វើសង្គ្រាមប្រឆាំងតាលីបង់ដ៏យូរអង្វែងរហូតដល់ពេលដែលពួកឧទ្ទាមនេះចូលកាន់កាប់ទីក្រុងកាប៊ុលនៅថ្ងៃទី៥ខែសីហា។តាមលោកវ៉ាសារីជាមនុស្សជំនិតរបស់លោកហាជីបាននិយាយថា៖លោកហាជីត្រូវបានពួកតាលីបង់ធ្វើការឡោមព័ទ្ធ ហើយគ្មានជម្ើសទេ លោកក៏បានប្រគល់ខ្លួនទៅឲ្យពួកនេះ។លោកហាជីជាមនុស្សដែលក្រុមតាលីបង់ចង់ចាប់ខ្លួនបំផុត ព្រោះគាត់ជាមន្ត្រីជាន់ខ្ពស់ផ្នែកចារកម្មផងដែរ។ក្រៅពីលោកហាជីនៅមានមន្ត្រីជាន់ខ្ពស់អាហ្វហ្កានីស្ថានជាច្រើនរូបទៀតដែលជាមុខសញ្ញារបស់ពួកតាលីបង់ស្វះស្វែងរក ហើយក៏មិនដឹងថាតើជោគវាសនារបស់ពួកគេនឹងទៅជាយ៉ាងណាក្នុងពេលខាងមុខនេះ៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here