មណ្ឌលហែលទឹកខេត្តបាត់ដំបងដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានតម្លៃ ប្រមាណ២លានដុល្លារអាមេរិករួចរាល់ជាស្ថាពរហើយ

0
46

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការអមដំណើរជាមួយលោក បុង ប៊ុនហួន ជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានគណៈកម្មការសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យការសាងសងមណ្ឌលហែលទឹកខេត្តបាត់ដំបងស្តង់ដារ អន្តរជាតិ និងមានតម្លៃប្រមាណ២លានដុល្លារ អាមេរិក នោះនឹងលេចចេញជារូបរាងឡើងនៅក្នុងទឹកដីខេត្តបាត់ដំបងនាពេលឆាប់ខាងមុខ បន្ទាប់ពីបានសាងសង់រួចរាល់ជាស្ថាពរហើយនៅខេត្តបាត់ដំបង។


លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹកបានឲ្យដឹងថា មណ្ឌលហែលទឹកខេត្តបាត់ដំបងបានរួចរាល់ជាស្ថាពរហើយ ប៉ុន្តែយើងនៅបំពាក់បរិក្ខារមួយចំនួនទៀតដើម្បីបញ្ឈប់ បើគិតពីការងារធំៗចប់អស់ហើយ ហើយនឹងពិនិ្យ វាយតម្លៃដងទៀតដើម្បីធ្វើពិធីប្រគល់តាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ដោយបង្កើតគណៈកម្មការទទួលពីក្រុមហ៊ុនមក។
លោកបន្តថា ការសាងសង់នេះគ្រោងអាចបញ្ឈប់មុខតាំងពីខែកុម្ភៈដោយសារមេរោគCOVID-19ធ្វើឲ្យការសាង់សងអូសបន្ថាយដល់ខែសីហានេះ ហើយជាក់ស្តែងមិនយឺតយ៉ាវដែរតាមគម្រោងត្រូវបញ្ឈប់នៅខែសីហានេះ គម្រោងដំណើរការសាងសងមណ្ឌលហែលទឹក ខេត្តបាត់ដំបង ចំណាយពេល២៤ខែ ។ ការសាងសង់ឡើងតាមស្តង់ដារអន្តរជាតិលើផ្ទៃដីសាងសង់ទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។


ទំាងសំណង់ និងសម្ភារៈបច្ចេកទេសបំពាក់បាន៨០ភាគរយ ហើយនៅសល់២០ភាគរយយើងនឹងបំពាក់បញ្ឈប់ដើម្បីឲ្យរួចរាល់តាមស្តង់ដារបច្ចេកទេសអន្តរជាតិ ជាក់ស្តែងកន្លែងលោតដេប៉ា លោតទឹក និងក្តារបានបំពាក់ជាស្ថាពរហើយ ចំណែកហែលលោតយើងមិនទាន់បញ្ចូលទឹកពេញឡើយ នៅពេលណាបញ្ចូលទឹកពេញលោកនឹងចុះពិនិត្យដងទៀត ចំណែកម៉ាស៊ីនវិញ យើងដំណើរការតែម៉ាស៊ីនខាងអាងហែលទឹក ចំពោះម៉ាស៊ីនលោតនឹងដំណើរការសប្តាហ៍ក្រោយនេះ
ការសាងសង់អាងហែលទឹកនេះឡើង ចង់ឲ្យកីឡាហែលទឹកខេត្តបាត់ដំបង់មានសកម្មភាពឡើងវិញ ឬរស់ឡើងវិញដូច្នេះយើង ត្រូវការអាងហែលទឹកថ្មី ហើយអាងហែលទឹកមានទំហំដូច អាងហែលទឹកខេត្តកំពង់ចាម មានអាងសម្រាប់ប្រកួត មានទំហំ២៥ម៉ែត្រគុណ៥០ ម៉ែត្រ និងជម្រៅ២ម៉ែត្រ ។ អាងលោតទឹកទំហំ២០ម៉ែត្រ គុណ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ ។ ប៉មលោតទឹកកម្ពស់១០ម៉ែត្រ ចែកជាថ្នាក់លោតកម្ពស់៣,៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ ។ អាងទាំងបី និង ប៉មលោតទឹក ត្រូវសាងសង់នៅលើខឿនទំហំ ៤០ ម៉ែត្រ គុណ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ ម៉ែត្រ ។ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹក អាងទាំងបី ទំហំ១០ម៉ែត្រ គុណ១៥ ម៉ែត្រ ជម្រៅ ២,៥ ម៉ែត្រ ។ កន្លែងអង្គុយទស្សនាទំហំ៧ម៉ែត្រ គុណ៨៣ម៉ែត្រ ចំណុះ ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន៥០នាក់ ។

បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ៧ម៉ែត្រ គុណ១៣ម៉ែត្រ បន្ទប់ឃ្លាំងទំហំ៧ម៉ែត្រ គុណ១០ ម៉ែត្របន្ទប់ផ្លាស់សំលៀកបំពាក់ទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ ចំនួន៣បន្ទប់ ព្រមទំាងបន្ទប់ទឹកកីឡាករ២ បន្ទប់ កីឡាការិនី ២បន្ទប់ ។ បន្ទប់ទឹកសាធារណៈ២កន្លែង បុរស៦បន្ទប់ នារី៦ បន្ទប់ជនពិការ ១បន្ទប់ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត៧០០ម៉ែត្រការេ។
អគារពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ៣៥ម៉ែត្រ ពីរជាន់ ចែកជាបន្ទប់ពិសេសគណៈ អធិបតីទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ។បន្ទប់ពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ១៥ម៉ែត្រ បន្ទប់បញ្ជាការប្រកួតទំហំ៣ម៉ែត្រ គុណ៥ម៉ែត្រ ។ បន្ទប់ឃ្លាំងជាន់ទី១ទំហំ៤ម៉ែត្រគុណ៥ម៉ែត្របន្ទប់សង្គ្រោះបន្ទាន់ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ។ បន្ទប់អាជ្ញាកណ្ដាល ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រកន្លែង សម្រាករយៈពេលខ្លី ក្នុងពេលប្រកួតទំហំ៤ម៉ែត្រ គុណ២៤ម៉ែត្រ។បន្ទប់ស្នាក់នៅសម្រាប់កីឡាករនាក់ទាំងពីរភេទ ចំនួន៩ ទំហំ៣,៥ម៉ែត្រ គុណ១៦ម៉ែត្រ បន្ទប់បរិភោគ និងចង្ក្រាន ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ និងសាងសង់រយៈពេល២៤ខែ។


លោកអគ្គលេខាធិការបានប្រាប់ថា អាងទឹកនេះកសាងឡើងដោយយកគំរូប្លង់ តាម«មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដោយគំរោងប្រើប្រាស់ ថវិកាប្រមាណ ២,០០០, ០០០ ដុល្លារ(ពីរលានដុល្លារ សហរដ្ឋអាមេរិក) ដើម្បីអាចឲ្យកីឡាករ-កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅ ធ្វើការហ្វឹកហាត់ កីឡាហែលទឹក ដើម្បីសុខភាព ។ ជាមួយគ្នានេះ អាងទឹកនេះ ក៏ជាកន្លែងប្រកួតកម្រិតជាតិ ឬអាចប្រកួតកម្រិតតំបន់បាន ។សាងសង់មណ្ឌលកីឡា ហែលទឹកនៅ ខេត្តបាត់ដំបងនេះ ជាផែនការមេ របស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍនិងបណ្ដុះបណ្ដាលកីឡាករ-កីឡាការនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ( SEA GAMES 2023 ) នាពេលខាងមុខ ។


សូមបញ្ជាក់ថា មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបង ដែលមានទីតាំង ស្ថិតនៅក្នុងបរិវេណ នៃសាកលវិទ្យាល័យខេត្តបាត់ដំបងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here