ទំព័រដើម ព័ត៌មានកីឡា​ សូមជួយស៊ែរឲ្យ...

សូមជួយស៊ែរឲ្យប្អូនបានដឹងផង! លោកគ្រូ មាស គ្រី ប្រកាសទទួលក្មេងប្រុសកម្សត់ថ្ងៃមុន ឲ្យមកនៅជាមួយ ជួយឲ្យរៀនសូត្រ និង ហាត់ប្រដាល់!!

0
311

ថ្មីៗនេះ មហាជនរំជួលចិត្តស្ទើរស្រក់ទឹកភ្នែក ក្រោយបានឃើញក្មេងប្រុសម្នាក់ ត្រូវបានម្តាយបង្កើតគំរាមសម្លាប់ ហើយបណ្តេញចេញពីផ្ទះទាំងយប់ ដាច់ចិត្តលើកដៃសំពះសុំឡានគេជិះ ពីប៉ោយប៉ែត ដើម្បីស្វែងរកបងប្រុស ធ្វើការនៅហាងមីហឹរមួយកន្លែង នៅរាជធានីភ្នំពេញ ។

ក្រោយឃើញបែបនេះ ស្រាប់តែនៅរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ នេះ លោកគ្រូ មាស សុខគ្រី ដែលជាចាស់ទុំមួយរូប ក្នុងវិស័យប្រដាល់គុណខ្មែរដ៏ល្បីល្បាញនៅកម្ពុជា បានប្រកាសដំណឹងទទួលយកក្មេងប្រុសកម្សត់ខាងលើមកនៅជាមួយ ថែមទាំងឱ្យរៀនសូត្រ និង ហាត់ប្រដាល់ ប្រសិនបើក្មេងប្រុសខាងលើរកបងប្រុសមិនឃើញ ។ ក្នុងនោះលោកគ្រូក៏បានស្នើឱ្យមហាជនចែករំលែកដំណឹងនេះ ដើម្បីឱ្យក្មេងប្រុសកម្សត់ខាងលើបានដឹងផងដែរ ។

គួរឱ្យដឹងផងដែរថា ជុំវិញរឿងរ៉ាវដ៏គួរឱ្យអាណិតតបស់ក្មេងប្រុសកម្សត់ខាងលើ បើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Lue Eang បានលើកឡើងថា៖ «គ្នាដើររកបងដែលធ្វើការនៅភ្នំពេញ ប្អូនថាបងគេធ្វើការនៅមីហឹរឈ្មោះបងប្រុស រាត្រី ។ អ៊ីចឹង បើបានឃើញសុំជួយមករកគ្នាផង ម្តាយមានប្តីចុងដេញគំរាមឱ្យគាត់ចេញពីផ្ទះ បើមិនចេញនឹងសម្លាប់ចោល ទើបគ្នារត់មកដល់ទីនេះសុំឱ្យគេជួយ ។ រត់ពីប៉ោយប៉ែតសុំឡានគេមកភ្នំពេញ ទីតាំងដែលប្អូនមកដល់នៅស្ពានអាកាស ៧ មករា» ។

យ៉ាងណាមិញ បើយោងតាមរយៈសារខមមិនឆ្លងឆ្លើយគ្នា របស់គណនីហ្វេសប៊ុកមួយមានឈ្មោះ Lilyដែលបានអះអាងថាខ្លួន បានស្គាល់ម្តាយរបស់កុមារាដ៏អភ័ព្វរូបនេះ លើកឡើងថា បន្ទាប់ពីម្តាយមានប្តីទី ២ ហើយមានកូនស្រី ១ ទៀតមក កុមារាដ៏កម្សត់រូបនេះ តែងត្រូវបានម្តាយវាយធ្វើបាប ហើយកន្លងមកឮថា ឪពុកបង្កើតចង់យកទៅរស់នៅជាមួយ តែម្តាយមិនព្រម ៕


LEAVE A REPLY

Please enter your comment!
Please enter your name here