ប្រពៃណីជីកសត្វល្ពីងរបស់ជនជាតិកួយ

0
45

ជនជាតិកួយ ជាជនជាតិមួយក្នុងចំណោមជនជាតិដើមភាគតិចទាំង២៤ក្រុមក្នុងប្រទេសកម្ពុជា ដែលមានវត្តមាននៅតំបន់វាលទំនាបខាងជើងបឹងទន្លេសាប ក្នុងទឹកដីនៃខេត្តព្រះវិហារ ខេត្តកំពង់ធំ និងមានតិចតួចនៅខេត្តក្រចេះ។ ជនជាតិនេះរក្សាបាននូវវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់រហូតមកដល់បច្ចុប្បន្ន មានដូចជា ភាសា ជំនឿ និងល្បែងល្បាំ សម្រាប់ការប្រតិបត្តិក្នុងសហគមន៍ ជាដើម។​

  ពួកគេភាគច្រើន រស់នៅដោយការប្រកបរបរចិញ្ចឹមជីវិត ពឹងលើការធ្វើកសិកម្មពនាចរ ការប្រម៉ែប្រមូលអនុផលពីព្រៃឈើ និងមុខរបរផ្សេងៗជាប្រពៃណីរបស់ពួកគេ។ សំណេរផ្លូវការក្នុងវចនានុក្រមខ្មែរសរសេរថា “រពីង”។ ប៉ុន្តែ ភាសាអ្នកស្រុកនៅកំពង់ធំច្រើនហៅសត្វនេះថា “ល្ពីង” និងអ្នកផងទូទៅច្រើនធ្លាប់ស្គាល់ថា “អាពីង” ហើយជាប្រភេទសត្វមានពិសធ្វើរន្ធរស់នៅក្នុងដី៕

ប្រភព: AMS

LEAVE A REPLY

Please enter your comment!
Please enter your name here