បើមានពេលអានបន្តិចទៅ! លោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់វិធីហាត់ប្រាណដែលល្អ និងត្រឹមត្រូវបំផុតចំពោះសុខភាព!!

0
218

មាន អ្នកខ្លះ និយាយ ថា ហាត់ប្រាណ នៅ ពេលព្រឹក ល្អ និង ហាត់ នៅ ពេលល្ងាច មិន ល្អ អ្នកខ្លះ ទៀត ហាម ហាត់ប្រាណ មុន ចូលគេង ព្រោះ អាច ធ្វើ ឱ្យ អ្នក ហាត់ ទទួលទានដំណេក មិន លក់ ស្កប់ស្កល់ ។
ជុំវិញ នឹង ការ ហាត់ប្រាណ នេះ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួ ច ម៉េង លី បាន ណែនាំ នូវ គន្លឹះ សាមញ្ញ ងាយ ៗ មួយ ចំនួន ដែល ជា ជម្រើស ល្អ និង ត្រឹមត្រូវ បំផុត សម្រាប់ សុខភាព ។ គន្លឹះ ទាំងនោះ លោក វេជ្ជបណ្ឌិត មានប្រសាសន៍ ទាក់ទង នឹង ពេលវេលា ហាត់ ទីកន្លែង ហាត់ និង របៀប ហាត់ ជាដើម ។ ការ ហាត់ប្រាណ នេះ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួ ច ម៉េង លី ណែនាំ ចំណុច ដូច ខាងក្រោម ៖

ទី ១ ពេលវេលា ល្អ បំផុត សម្រាប់ ការ ហាត់ប្រាណ គឺ នៅ ពេល ព្រឹកព្រលឹម និង ពេលល្ងាច ថ្ងៃ រៀប លិច ចន្លោះ ពី ម៉ោង ៤ ម៉ោង ៥ ល្ងាច ព្រោះ រយៈពេល នេះ ពោរពេញ ដោយ សារជាតិ វី តា មីឌី ( D ) ដែល ខ្លួនមនុស្ស ត្រូវការ ស្រូប យកមក ប្រើប្រាស់ ដោយ ប ម្លែ ង ពី វិ តា មីន ឌី ( D ) ទៅ កាល់ ស្យូ ម ដើម្បី ជំនួយ ដល់ ឆ្អឹង រឹង មាំ ។
ទី ២ ទីកន្លែង ហាត់ គឺ នៅកន្លែង ដែល ធម្មជាតិ ចៀសវាង ហាត់ តាម ចិញ្ចើម ផ្លូវ ដែល មាន រថយន្ត ស្អេក ស្អះ ព្រោះ នៅ ពេល ហាត់ បេះដូង លោត ញាប់ ត្រូវ ការដកដង្ហើម ស្រូប យក ខ្យល់ បរិសុទ្ធ មិនមែន ស្រូប យក ផ្សែង ចេញពី រថយន្ត នៅ តាម ដង ផ្លូវ នោះ ទេ ម្ល៉ោះ ហើយ បានជា គេ ណែនាំ ឱ្យ ហាត់ប្រាណ នៅកន្លែង ដែល ធម្មជាតិ មាន ដើមឈើ មាន វាលស្មៅ ជាដើម ។
ទី ៣ របៀប ហាត់ប្រាណ គឺ រត់ តិចៗ ដោយ ជើង ដើរ ដោយ ជើង និង ហាត់ ដោយ ការ ហែលទឹក ជា វិធី ហាត់ប្រាណ ដ៏ ល្អ បំផុត សម្រាប់ សុខភាព ។ ការ ហាត់ប្រាណ គឺ មិនមែន ជិះកង់ លើក អាំង ទែ រ រត់ ក្នុង ល្បឿន លឿន ឬ លោត ហក់ យក តែមួយ ឈ្នះ ដៃ នោះ ទេ ។ ការហាត់ បែប នេះ មិន ត្រឹមតែ មិនសូវ ទទួល បានផល ដល់ សុខភាព ប៉ុណ្ណោះ ទេ តែ ថែមទាំង នាំ ឱ្យ សាច់ដុំ សរសៃ និង ឆ្អឹង ឆាប់ ខូច ទៅវិញ ។ ជាពិសេស ការ ហាត់ប្រាណ គឺ ត្រូវ ហាត់ ក្នុង មួយ ស ប្ដាហ៍ បី ទៅ បួន ដង ហើយ មួយម្ដង មាន រយៈពេល ពី ៣ ០ ទៅ ៤ ០ នាទី គ្រប់គ្រាន់ ហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here