ប្រសិទ្ធភាពវ៉ាក់សាំង Pfizer និង AstraZeneca ទល់មេរោគដែលតា ថយចុះ ៣ខែក្រោយចាក់

0
51

អ្នកដែលបានឆ្លងមេរោគបំប្លែងខ្លួនប្រភេទដែលតា ក្រោយពីបានចាក់វ៉ាក់សាំងបង្ការកូវីដ Pfizer-BioNTech ឬ AstraZeneca ពីរដូស អាចមានហានិភ័យខ្ពស់ជាងអ្នកដែលឆ្លងមេរោគបំប្លែងប្រភេទផ្សេងទៀត។ នេះបើយោងតាមលទ្ធផលនៃការស្រាវជ្រាវ។ ផ្អែកលើការសិក្សាលើមនុស្សជាង ៣ លាននាក់ នៅក្នុងប្រទេសអង់គ្លេស សាកលវិទ្យាល័យ Oxford បានស្រាវជ្រាវរកឃើញថា រយៈពេល ៩០ ថ្ងៃ ក្រាយចាក់វ៉ាកសាំង Pfizer ឬ Astrazeneca ដូសទី២ ប្រសិទ្ធភាពវ៉ាក់សាំង ប្រឆាំងទល់នឹងមេរោគដែលតា ថយចុះដល់ចំនួន ៧៥% និង ៦១%។ អត្រាប្រសិទ្ធភាពធ្លាក់ចុះ ពីចំនួន ៨៥% និង ៦៨% ត្រូវបានរកឃើញ ក្រោយការចាក់វ៉ាក់សាំងដូសទីពីរហើយបាន ពីរ សប្តាហ៍។ ការធ្លាក់ចុះនៃប្រសិទ្ធភាពវ៉ាក់សាំងត្រូវបានគេកត់សម្គាល់ឃើញច្រើន ក្នុងចំណោមក្រុមមនុស្ស ដែលមានអាយុ ៣៥ ឆ្នាំ និងក្រុមអ្នកដែលមានអាយុក្រោមនេះ។ យ៉ាងណាក៏ដោយ ការទទួលបានការចាក់ថ្នាំវ៉ាក់សាំង Pfizer-BioNTech ឬ វ៉ាក់សាំង AstraZeneca ចំនួន ពីរដូស នៅតែជាវិធីល្អបំផុតមួយ ដើម្បីការពារប្រឆាំងទល់នឹងមរោគបំប្លែងដែលកាចសាហាវដូចដែលតា។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Sarah Walker ដែលជាអ្នកជំនាញ និងជាប្រធានផ្នែកសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford។ មកទល់នឹងពេលនេះ ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់សិក្សាដឹងច្បាស់នោះទេថា តើប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer ឬ វ៉ាក់សាំង AstraZeneca ទល់មេរោគដែលតានឹងថយចុះកម្រិតណាឲ្យប្រាកដនោះទេ។ ប៉ុន្តែគេប៉ាន់ស្មាថា ប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងពីរប្រភេទអាចធ្លាក់ដល់កម្រិតប្រហាក់ប្រហែលគ្នា ៤-៥ ខែ ក្រោយចាក់ដូសទី២ ហើយ។ លទ្ធផលនៃការសិក្សារបស់សាកលវិទ្យាល័យOxford មិនខុសគ្នា ពីការវិភាគដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ឡើយ។ ដើម្បីការពារប្រជាជនដែលប្រឈមនឹងមេរោគបំប្លែងខ្លួនដែលតា រដ្ឋាភិបាលអាមេរិកបានដាក់ចេញនូវផែនការបង្កើនសន្ទុះនៃយុទ្ធនាការការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាជនឲ្យបានយ៉ាងទូលំទូលាយ នៅខែកញ្ញា៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here